ប្រទេសមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុន និងធនាគារក្នុងស្រុកផ្អាក និងកំណត់កាលបរិច្ឆេទនៃការសងប្រាក់កម្ចីបរទេសឡើងវិញ


ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុន និងធនាគារក្នុងស្រុកផ្អាក និងកំណត់ការសងប្រាក់កម្ចីបរទេសឡើងវិញ ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រងលំហូររូបិយបណ្ណបរទេស ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងការខ្វះខាតទុនបម្រុងជារូបិយវត្ថុបរទេស តាំងតែមានការធ្វើរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១មក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងកាលពីចុងសប្ដាហ៍មកនេះ។
ប្រទេសមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុន និងធនាគារក្នុងស្រុកផ្អាក

យោងតាមទីភ្នាក់ងារសារព័ត៌មាន Myanmar Now បានឱ្យដឹងថ្មីៗនេះថា ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ាបានចេញបទបញ្ជាបែបនេះកាលពីថ្ងៃទី១៣ ខែកក្កដា មកម្ល៉េះ។

សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលនេះបាននិយាយថា យោងទៅតាមច្បាប់រូបិយបណ្ណបរទេស និងច្បាប់គ្រប់គ្រងរូបិយប័ណ្ណបរទេសបានកំណត់ថា ការទូទាត់សងប្រាក់កម្ចីបរទេសរួមទាំងថ្លៃដើម និងការប្រាក់ដែរនោះ គួរតែត្រូវបានផ្អាក ហើយធនាគារដែលមានអាជ្ញាបណ្ណគួរតែរៀបចំឡើងវិញជាមួយអតិថិជនរបស់ពួកគេទាក់ទងនឹងកាលវិភាគសងប្រាក់របស់ពួកគេ។

ការធ្លាក់ចុះតម្លៃរូបិយបណ្ណគីយ៉ាតរបស់មីយ៉ាន់ម៉ាធៀបនឹងប្រាក់ដុល្លារអាមេរិក បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅក្នុងប្រទេសនេះមានវិបត្តិរួចទៅហើយចាប់តាំងពីរបបយោធាបានដណ្តើមអំណាចពីមេដឹកនាំប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅក្នុងការធ្វើរដ្ឋប្រហារដ៏ឃោរឃៅមួយកាលពីឆ្នាំមុនធ្វើឱ្យរាំងស្ទះដល់ការកែទម្រង់នយោបាយ និងសេដ្ឋកិច្ចអស់រយៈពេលមួយទសវត្សរ៍។

ដើម្បីបន្ធូរបន្ថយសម្ពាធមួយចំនួនដែលប្រទេសនេះ កំពុងតែប្រឈមមុខនោះ ដូច្នេះហើយថ្មីៗនេះគេឃើញធនាគារកណ្តាលរបស់មីយ៉ាន់ម៉ា បានប្រកាសការបញ្ជាជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនអាជីវកម្មក្នុងស្រុកដែលបានដាក់ប្រាក់បញ្ញើ និងប្តូររូបិយបណ្ណបរទេសនៅតាមធនាគារក្នុងស្រុកក្នុងអំឡុងពេលមួយថ្ងៃនៃថ្ងៃធ្វើការ និងណែនាំដល់ក្រសួង និងរដ្ឋាភិបាលមូលដ្ឋានរបស់ប្រទេសនេះ កុំឱ្យប្រើប្រាស់រូបិយបណ្ណបរទេសសម្រាប់ប្រតិបត្តិការក្នុងស្រុកឱ្យសោះ។

ធនាគារកណ្ដាលរបស់មីយ៉ាន់ម៉ាបានកំណត់អត្រាប្ដូរប្រាក់ជាផ្លូវការសម្រាប់ប្រាក់គីយ៉ាតនៅត្រឹមតម្លៃ ១ ៨៥០ គីយ៉ាតក្នុងមួយដុល្លារអាមេរិក ប៉ុន្តែបានសម្រេចទម្លាក់តម្លៃទាបជាងអត្រាប្ដូរប្រាក់នៅទីផ្សារងងឹតក្រៅផ្លូវការបន្តិចបន្តួច៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សភាស្រីលង្កាចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីហើយ!

ព័ត៌មាន
សភាស្រីលង្កាបានជួបប្រជុំគ្នានៅចុងសប្ដាហ៍មុននេះ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយពេលដែលលោកហ្គូតតាបាយ៉ា រ៉ាចាប៉…

IMF នឹងបន្ដទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទាបសម្រាប់ឆ្នាំនេះ

ព័ត៌មាន
សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងកាត់បន្ថយទស្សនវិស័យកំណើនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ