លោកស្រី Nancy Pelosi

លោកស្រី Nancy Pelosi ជាស្ត្រីដំបូងគេ ដែលបានធ្វើប្រធានសភាអាម៉េរិក ប្រកាសនឹងចូលនិវត្តន៍ពីសភា (Congress) នៅឆ្នាំក្រោយ


លោកស្រី Nancy Pelosi ដែលជាស្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលបានកាន់តំណែងជាប្រធានតំណាងរាស្ត្រ បានអះអាងនៅក្នុងក្លីបវីដេអូមួយ ដែលលោកស្រីបាន បង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃទី ៦ ខែវិច្ឆិកាថា លោកស្រី នឹងមិនស្វែងរកការបោះឆ្នោតជាថ្មី នៅក្នុងសហភា Congress បន្ដទៀតឡើយ នៅឆ្នាំ ២០២៦ខាងមុខនេះ។
លោកស្រី Nancy Pelosi
ដោយ

ស្ថិតក្នុងវ័យ ៨៥ ឆ្នាំ លោកស្រី បានបម្រើការងារនៅក្នុងសភាសហរដ្ឋអាម៉េរិក អស់រយៈពេល ៤ទសវត្សរ៍មកហើយ ដោយបានធ្វើជាអធិបតីក្នុងការអនុម័តច្បាប់សំខាន់ៗ និងបម្រើការជាឥស្សរជន ប្រឆាំងនាំមុខគេ ពិសេស គឺការប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោកស្រី បាននិយាយលើកឡើងអំពី ក្ដីស្រឡាញ់ និងមោទកភាព ចំពោះការងាររបស់លោកស្រីថា «គ្មានអ្វីដែលមានមោទកភាពដ៏អស្ចារ្យសម្រាប់ខ្ញុំ ជាងការឈរនៅកម្រាលព្រំក្នុងសភានោះទេ។ ខ្ញុំបានប្រើប្រាស់សំឡេង សម្រាប់ប្រជាជននៃ រដ្ឋ San Francisco”។

លោកស្រីមានប្រសាសន៍បន្ថែមទៀតថា «ខ្ញុំពិតជាស្រឡាញ់ការបម្រើ ធ្វើជាសំឡេងសម្រាប់អ្នករាល់គ្នានៅក្នុងសភា។ នោះហើយជាមូលហេតុដែលខ្ញុំចង់ឱ្យអ្នកនៅ San Franciscans ដែលជាមិត្តភក្ដិរបស់ខ្ញុំបានដឹងមុនគេថា ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងសភាទេ។"

Pelosi បានក្លាយជាស្ត្រីដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រសភាអាម៉េរិក ដោយបានធ្វើជាប្រធានសភាចំនួន ២លើក ពោលគឺលើកទី១នៅក្នុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ និងលើកទី២នៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

ទាក់ទងនឹងការចូលនិវត្តពីកិច្ចការងារសភាអាម៉េរិក របស់លោកស្រី Nancy Pelosi នេះ លោក ដូណាល់ ត្រាំ បានថ្លែងបែបវាយប្រហារចំៗទៅកាន់លោកស្រី ដោយចាត់ទុកការចាកចេញរបស់អ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ ថា ជារឿងដ៏អស្ចារ្យសម្រាប់អាម៉េរិក ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News លោកត្រាំ បាននិយាយរិះគន់លោកស្រី Pelosi ថា ជាមនុស្សអាក្រក់, ពុករលួយ និងផ្ដោតធ្វើតែរឿងអាក្រក់ៗសម្រាប់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ លោកត្រាំ បានចាត់ទុកការចាកចេញពីវិថីនយោបាយរបស់អតីតប្រធានសភា លោកស្រី Pelosi ថា ជាការបរាជ័យរបស់លោកស្រីខ្លួនឯង ក្នុងការគ្រប់គ្រងគណបក្ស ហើយគ្មានថ្ងៃដែលអាចវិលត្រឡប់មកវិញបាននោះទេ។

លោកដូណាល់ ត្រាំ បានចាត់ទុកលោកស្រី Pelosi ជាអ្នកនយោបាយដែល ត្រូវបានគេវាយតម្លៃខ្ពស់ ហួសពីសមត្ថភាពដែលមាន៕




អត្ថបទបន្ទាប់


វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រុមហ៊ុន GTV MOTOR Co., Ltd. និងវិទ្យាស្ថានជាតិពហុបច្ចេកទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ