ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យប្រើប្រាស់អស់រយៈពេល១ឆ្នាំកន្លងមកនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរប៉ុណ្ណោះទេ តែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីដ៏សំខាន់មួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ ជាពិសេសជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ដែលឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ដោយ

នាខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កត់សម្គាល់ឃើញថា ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលានៃការធ្វើដំណើរមកត្រឹមតែ២ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ។ ជាមួយគ្នានេះសម្តេចធិបតី បានចាត់ទុកផ្លូវល្បឿនលឿននេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូននិងការតភ្ជាប់ ជាពិសេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លើសពីនេះបើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ ផ្លូវល្បឿនលឿននេះ គឺជាខ្សែផ្លូវដែលតភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញ ទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្តាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជា ទទួលបានពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» និងកិច្ចសហប្រតិបត្តិការមិត្តដែកថែប មិនអាចកាត់ថ្លៃបានរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែ បានបង្ហាញទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកប្រើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើតស័ក្តិសិទ្ធភាព និងភាពងាយស្រួលជូនដល់អ្នកប្រើប្រាស់ផ្លូវនេះ ហើយសម្តេចក៏បានសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដាបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់ផងដែរ៕




អត្ថបទបន្ទាប់


បាតុកម្មទ្រង់ទ្រាញធំបង្កចលាចល ស្របពេលការបោះឆ្នោតនៅបង់ក្លាដែសជិតចូលមកដល់

ព័ត៌មាន
អាជ្ញាធរបង់ក្លាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរនៅក្នុងបាតុកម្មមួយ ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន។ របាយ…

ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាវ័ណ្ឌកជាមួយបំណុលនោះទេ

ព័ត៌មាន
រថយន្តធុនធំ និងតូចជាង៤លាន៦សែនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយដាក់ឱ្យដំណើរការក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ បើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ