វិស័យធនាគារ

តើការបន្តដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី ជានាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិថ្មី នឹងជួបប្រឈមបញ្ហាអ្វីខ្លះ?


លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិទី៣ បន្ទាប់ពីគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីពេលថ្មីៗ។ សមាសភាពគណៈរដ្ឋមន្រ្តីរបស់លោកចាស់ ភាគច្រើននៅបន្តកាន់តំណែងដដែល ប៉ុន្តែគេជឿជាក់ថា គណបក្សដែលជាដៃគូអាចនឹងបង្កព្យុះភ្លៀងច្រើននៅពេលអនាគត។ អ្នកវិភាគបានអះអាងថា នៅក្នុងអាណត្តិទី៣នេះ មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ អាចនឹងជួបបញ្ហាប្រឈមមួយចំនួន ដែលលោកមិនធ្លាប់បានជួបប្រទះកន្លងមក។ តើការបន្តដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី ជានាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិថ្មី នឹងជ
មេដឹកនាំឥណ្ឌា
ដោយ

សារព័ត៌មានធំៗនានា ដូចជា Bloomberg បានរាយការណ៍ថា ហ្វូងអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាអបអរសាទរ និងធ្វើជាសាក្សីក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ណារិនដ្រា ម៉ូឌី នៅវិមានប្រធានាធិបតីក្នុងទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រោយស្បថចូលកាន់តំណែងបានបញ្ចប់លោក ម៉ូឌី បានក្លាយជាអ្នកនយោបាយទី២ ដែលបានដឹកនាំឥណ្ឌាយូរបំផុត បន្ទាប់ពីលោក ចាវ៉ាហាឡាល់ ណេរុ (Jawaharlal Nehru) ដែលបានដឹកនាំឥណ្ឌារយៈពេល១៧ឆ្នាំ បន្ទាប់ពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ ១៩៤៧។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីជាច្រើននៃគណៈរដ្ឋមន្ត្រីចាស់របស់លោក ម៉ូឌី ដូចជារដ្ឋមន្រ្តីក្រសួងការពារជាតិ មហាផ្ទៃ ដឹកជញ្ជូន ហិរញ្ញវត្ថុ និងការបរទេសជាដើម ក៏បានស្បថចូលកាន់តំណែងផងដែរ ដែលនោះហើយជាចំណុចរសើបសម្រាប់ការដឹកនាំ និងការសម្រេចចិត្តពីព្រោះនៅក្នុងសភា គណបក្ស BJP របស់លោក មិនបានឈ្នះកៅអីគ្រប់គ្រាន់ដែលអាចសម្រេចអ្វីក៏បានដូចកាលពីអាណត្តិមុននោះឡើយ។

លោក ម៉ូឌី ពិតជាជោគជ័យដែលអាចរក្សាតំណែងនាអណត្តិទី៣ បានសម្រេច តែគណបក្សរបស់លោក បានបរាជ័យក្នុងការឈ្នះសំឡេងភាគច្រើន មានន័យថា លោកត្រូវតែពឹងផ្អែកលើគណបក្សផ្សេងទៀតនៅក្នុងសម្ព័ន្ធភាពនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាល។ គណបក្ស BJP ទទួលបានការគាំទ្រត្រឹមតែ២៤០អាសនៈប៉ុណ្ណោះនៅក្នុងសភា ខណៈដែលលោកប៉ុនប៉ងដណ្តើមឲ្យបាន៤០០អាសនៈ។

អ្នកវិភាគបានលើកឡើងថា នាយករដ្ឋមន្ត្រីវ័យ៧៣ឆ្នាំរូបនេះ គឺពិតជាត្រូវការសម្រុះសម្រួលនយោបាយច្រើន ហើយក៏ត្រូវតែធ្វើសម្បទានអំណាចច្រើនផងដែរដល់គណបក្សចម្រុះដែលជាដៃគូ។ ក្រៅពីរឿងនយោបាយផ្ទៃក្នុង លោក ក៏ត្រូវរែកពន្ធនឹងសម្ពាធគោលនយោបាយបរទេស ក៏ដូចជាសេដ្ឋកិច្ចជាច្រើនថែមទៀត ដើម្បីធានាកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនឲ្យមាននិរន្តរភាព។

លើសពីនេះ លោក ខិតខំកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌា ដែលបានបញ្ចប់ការសិក្សាពីសាលា ឬសាកលវិទ្យាល័យ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងអ្នកមាន និងអ្នកក្រ នៅឥណ្ឌា ខណៈដែលពេលនេះ ពលរដ្ឋដែលជាអ្នកមាននៅក្នុងប្រទេសមានតែ១០%ទេ ប៉ុន្តែពួកគេកាន់កាប់មូលដ្ឋាន និងប្រភពសេដ្ឋកិច្ចដល់ទៅ៨០%របស់ប្រទេស​៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកជំនាញ និងម្ចាស់កសិដ្ឋានចិញ្ចឹមគោបារម្ភកសិករឈប់ចិញ្ចឹមគោ ដោយសារតម្លៃគោរស់ចុះថោក

ទីផ្សារគោរស់នៅកម្ពុជានៅតែមានតម្លៃថោក និងពិបាកលក់ចេញ ខណៈមានកសិករមួយចំនួនចាប់ផ្ដើមបោះបង់ចោលការចិញ្ចឹមដោយសារតែពុំទទួលប្រាក់ចំណេញ និងខ…

មហាសេដ្ឋីបារាំងម្នាក់តែងតាំងកូនប្រុសវ័យ២៩ឆ្នាំ ឱ្យធ្វើជាប្រធានក្រុមហ៊ុនដែលមានតម្លៃជាង៤០០ពាន់លានដុល្លារ

មហាសេដ្ឋីបារាំងលោក ប៊ឺណាដ អាណុល (Bernard Arnault) បានតែងតាំងកូនប្រុសរបស់ខ្លួនវ័យ២៩ឆ្នាំ ហ្វ្រេឌឺរិក (Frederic) ឱ្យធ្វើជាប្រធានក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ