អត្ថបទពាណិជ្ជកម្ម

ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា


កាលពីថ្ងៃទី 26-27 ខែកញ្ញា 2024 ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី 6 នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA បានចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងមកពីវិស័យឯកជន និងបណ្ដាវិនិយោគិនកាណាដា។
ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា
ដោយ
អំពី aba

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងបេសកកម្មគោះទ្វារវិនិយោគ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីបង្ហាញពីសក្ដានុពលវិនិយោគរបស់កម្ពុជាដល់បណ្ដាវិនិយោគិននានា។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខដែលមានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ធនាគារជាតិកាណាដា បានដើរ តួនាទីក្នុងការសម្របសម្រួលវេទិកាពិភាក្សានេះ ដោយមានការចូលរួមពីអ្នកតំណាងរបស់ធនាគារ ABA ផងដែរ។

ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា នៅទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារ ស្ថិតក្នុងទីក្រុងម៉ង់រ៉េអាល់។​

ជំនួបនាឱកាសនោះ បានបង្ហាញពីបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា និងសារៈសំខាន់ជាយុទ្ធសាស្ដ្ររបស់កម្ពុជា សម្រាប់វិនិយោគិនបរទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះការបន្តវិនិយោគរបស់ធនាគារជាតិកាណាដា និងធនាគារ ABA ដែលកំពុងដំណើរការទៅដោយរលូននៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានបានលើកឡើងអំពី ការលើកទឹកចិត្តវិនិយោគដែលមានលក្ខណៈអំណោយផល ស្របតាមច្បាប់និងគតិយុត្តិពាក់ព័ន្ធរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធ និងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជា នៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់បណ្ដាអ្នកវិនិយោគនៅគ្រប់វិស័យ។

លោក Laurent Ferreira បាន មានប្រសាសន៍ ថា៖[MOU1] “យើងខ្ញុំនៅធនាគារជាតិកាណាដា បន្ដគាំទ្រដល់ការរីកចម្រើនរបស់ធនាគារ ABA ក្រោមសក្តានុពលសេដ្ឋកិច្ចដ៏គួរឲ្យទាក់ទាញ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ”។ លោកបានបន្ថែមថា “ABA គឺគំរូជោគជ័យដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់យើងខ្ញុំចំពោះប្រទេសកម្ពុជា ហើយយើងខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ ABA ក្នុងការបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា”។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) និងធនាគារជាតិកាណាដា។ កិច្ចពិភាក្សានេះ បានក្លាយជាវេទិកាមួយក្នុង ការជម្រាបជូនអ្នកតំណាងមកពីវិស័យរដ្ឋ និងឯកជនសំខាន់ៗរបស់កាណាដា អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងផ្តល់កិច្ចសហការដែលអាចមានសម្រាប់ធុរកិច្ចកាណាដា។

ធនាគារ ABA បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយប្រតិបត្តិការធុរកិច្ចរបស់ខ្លួន បានបង្កើតឱកាសការងារ និងវឌ្ឍនភាពជាបន្ដបន្ទាប់ទៅក្នុងវិស័យធនាគារ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ 2024 ធនាគារ ABA បានទទួលដើមទុនបន្ថែម 220 លានដុល្លារ ពីធនាគារជាតិកាណាដា។

ការបង្កើនដើមទុននេះ បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ភាគហ៊ុនិក ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលពួកគាត់តែងតែបន្ដបង្វិលប្រាក់ចំណេញទាំងអស់របស់ខ្លួនដាក់ចូលក្នុងអេកូស៊ីស្ទែម ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។

ក្នុងចំណោមបណ្តាអាទិភាពចម្បងរបស់ខ្លួន ABA នឹងវិនិយោគនៅក្នុងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ ដែលនឹងពង្រឹងសេវាធនាគារឌីជីថល និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ ដោយផ្តោតលើអាទិភាពទាំងនេះ ABA មាន គោលបំណងផ្ដល់អានុភាព ដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ។

កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹមហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែក បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការ បង្កើតឱកាសការងារជាង 9,300 ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និង លើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបថ្មីៗនេះរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជាមួយធនាគារជាតិកាណាដា និងបណ្ដាវិនិយោគិននៅក្នុងប្រទេសកាណាដា ដោយពង្រឹងបន្ថែមទៀតលើការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈសេវាកម្មធនាគារទំនើបៗ និងការបន្ដវិនិយោគសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយមរបស់ប្រទេស។

អំពីធនាគារជាតិកាណាដា

ធនាគារជាតិកាណាដា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ 329 ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 និងមានបណ្តាញធនាគារឆ្លងតំបន់ដ៏ធំនៅទូទាំងពិភពលោក។ ធនាគារជាតិកាណាដាទទួលបានការវាយតម្លៃឥណទានពីភ្នាក់ងារវាយតម្លៃនាំមុខក្នុងពិភពលោក មានដូចជា៖ "A" ពី S&P "A+" ពី Fitch និង "A1" ពី Moody's ។

ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា ដែលបម្រើអតិថិជនចំនួន 2.8 លាននាក់។ ធនាគារជាតិកាណាដា គឺជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅក្នុងទីក្រុងកេបិច ដែលជាជម្រើសដៃគូនៃក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

មូលបត្ររបស់ធនាគារត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA)។ អតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោកបានបម្រើតាមរយៈបណ្តាញនៃការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភាពជាដៃគូ។




អត្ថបទបន្ទាប់


បង់ក្លាដែសបង្កើនការនាំចូលអង្កររាប់ម៉ឺនតោន ដើម្បីបំពេញតម្រូវការ ក្រោយទឹកជំនន់បំផ្លាញស្រូវអស់១លានតោន

ទិន្នន័យរបស់ក្រសួងកសិកម្មបង់ក្លាដែស បានបង្ហាញថា ទឹកជំនន់ធំៗចំនួនពីរលើកនៅប្រទេសបង់ក្លាដែស បានបំផ្លាញដំណាំស្រូវប្រមាណ១,១លានតោន គិតជាប្រាក…

តើការចូលរួមក្នុងយន្តការ៦ប្រទេសផ្តល់ទិដ្ឋាការរួម ដើម្បីគោលដៅតែ១ អាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដល់វិស័យទេសចរណ៍កម្ពុជា?

គំនិតផ្តួចផ្តើម "៦ប្រទេស គោលដៅ១" គឺជាយន្តការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ក្នុងគោលដៅទេសចរណ៍តែមួយ ដែលផ្ដួចផ្តើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ