អំឡុងកម្មវិធីពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម

គម្រោងវិនិយោគតម្លៃសរុបជិត ១១ ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាអំឡុងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម RCEP


អំឡុងកម្មវិធីពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ ហៅកាត់ថាអាសិប (RCEP) ដែលរៀបចំឡើងក្នុងខេត្តហូណាន ភាគកណ្តាលនៃប្រទេសចិន មានគម្រោងវិនិយោគជាច្រើនត្រូវបានចុះហត្ថលេខា។ គម្រោងទាំងនោះមានតម្លៃសរុបជិត ១១ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។
គម្រោងវិនិយោគតម្លៃសរុបជិត ១១ ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាអំឡុងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម RCEP

មានកិច្ចព្រមព្រៀងវិនិយោគសរុប ១១៣ គម្រោង ដែលមានទុនសរុបប្រមាណ ១១ ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អង្គការភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ (អាសិប/RCEP)។ ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ផ្តើមតាំងពីថ្ងៃទី ០៤ រហូតដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងទីក្រុងហៃហួ (Huaihua)។

ព្រឹត្តិការណ៍ថ្នាក់តំបន់ដែលរៀបចំនៅក្នុងខេត្តហ៊ូណាន ប្រទេសចិន ជាលើកទីមួយនេះ បានកំពុងតែក្លាយជាវេទិកាថ្មីមួយសម្រាប់ការផ្លាស់ប្តូរនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិកអាសិបនិងបណ្ដាតំបន់ថ្នាក់ខេត្តរបស់ប្រទេសចិន តាមច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមដីគោកនិងសមុទ្រ។ វាជាច្រកពាណិជ្ជកម្មនិងដឹកជញ្ជូនមួយដែលត្រូវកសាងឡើងរួមគ្នាដោយបណ្ដាខេត្តនៅភាគខាងលិចប្រទេសចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ាន។

ពិព័រណ៍រយៈពេល៤ថ្ងៃកន្លងទៅនេះ បានទាក់ទាញអ្នកផលិតធំៗប្រមាណជាជាង ៦០០ សហគ្រាស និងអ្នកបញ្ជាទិញជាង ១ ពាន់ក្រុមហ៊ុន ដែលជាធុរៈជនក្នុងប្រទេស និងក្រៅប្រទេស រួមទាំងក្រុមហ៊ុនចំនួន ១១២ ដែលមកពីប្រទេសសមាជិកអាសិបចំនួន ១៤ ផ្សេងទៀត ក្រៅពីប្រទេសចិន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើយដោយផ្ទាល់និងតាមអនឡាញ ដោយបានទាក់ទាញផលិតផលនិងសេវាកម្មសរុបប្រមាណជាជាង ២ ពាន់ប្រភេទ ឲ្យមកដាក់តាំងបង្ហាញនៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិនៅក្នុងទីក្រុងហៃហួ ដែលជាចំណុចឆ្លងកាត់នៃច្រករបៀង និងជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមនាវាសម្រាប់បណ្តាប្រទេសអាស៊ាន។

ប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ (អាសិប/RCEP) រួមមានសមាជិកអាស៊ានទាំង ១០ ប្រទេស និងដៃគូពាណិជ្ជកម្មសេរីរបស់អាស៊ាន ៥ ប្រទេសទៀត ដូចជាអូស្រ្តាលី ចិន ជប៉ុន នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង៕ពិព័រណ៍រយៈពេល៤ថ្ងៃកន្លងទៅនេះ បានទាក់ទាញអ្នកផលិតធំៗប្រមាណជាជាង ៦០០ សហគ្រាស និងអ្នកបញ្ជាទិញជាង ១ ពាន់ក្រុមហ៊ុន ដែលជាធុរៈជនក្នុងប្រទេស និងក្រៅប្រទេស រួមទាំងក្រុមហ៊ុនចំនួន ១១២ ដែលមកពីប្រទេសសមាជិកអាសិបចំនួន ១៤ ផ្សេងទៀត ក្រៅពីប្រទេសចិន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើយដោយផ្ទាល់និងតាមអនឡាញ ដោយបានទាក់ទាញផលិតផលនិងសេវាកម្មសរុបប្រមាណជាជាង ២ ពាន់ប្រភេទ ឲ្យមកដាក់តាំងបង្ហាញនៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិនៅក្នុងទីក្រុងហៃហួ ដែលជាចំណុចឆ្លងកាត់នៃច្រករបៀង និងជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមនាវាសម្រាប់បណ្តាប្រទេសអាស៊ាន។

ប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ (អាសិប/RCEP) រួមមានសមាជិកអាស៊ានទាំង ១០ ប្រទេស និងដៃគូពាណិជ្ជកម្មសេរីរបស់អាស៊ាន ៥ ប្រទេសទៀត ដូចជាអូស្រ្តាលី ចិន ជប៉ុន នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង៕




អត្ថបទបន្ទាប់


បេសកជនអាមេរិកប្រចាំអាស៊ានថា ពេលអាស៊ានចម្រុងចម្រើន ពិភពលោកនឹងបានប្រសើរឡើង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហាណេស អាប្រាហាម (Yohannes Abraham) បាននិយាយថា សហរដ្ឋអាមេរិកចង់ធ្វើឱ្យទំនាក់ទំនងរបស់ខ្លួ…

ធនាគារវៀតណាមបន្តទម្លាក់អត្រាការប្រាក់បញ្ញើថែមទៀតឱ្យនៅក្នុងរង្វង់ ៨% ក្នុង ១ឆ្នាំ

ធនាគារនានានៅប្រទេសវៀតណាមបាននិងកំពុងកាត់បន្ថយអត្រាការប្រាក់បញ្ញើជាលំដាប់ ដែលឈានដល់ប្រហែល ៨ ភាគរយ ក្នុង ១ ឆ្នាំ។ ការសម្រេចចិត្តនេះជាការផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ