ការសាងសង់ស្ពានឆ្លងទន្លេមេគង្គ

ថៃគ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសឡាវ


ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងរៀបចំផែនការសិក្សាលទ្ធភាព និងការរចនាលើស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដែលជាផ្នែកមួយនៃដំណាក់កាលទី៣ នៃគម្រោងរថភ្លើងល្បឿនលឿនថៃ-ចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ថៃគ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសឡាវ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក ស័ក្តិសាយ៉ាម (Saksayam Chidchob) បាននិយាយថា ស្ពានទីប្រាំពីរដែលតភ្ជាប់ទីក្រុង​ណងខៃ ប្រទេសថៃ ជាមួយទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលត្រូវបាន​គេស្គាល់ថា​ជាស្ពាន​មិត្តភាពថៃ-ឡាវទីពីរ ត្រូវបានរៀបចំ​ឡើង​ដើម្បីជា​តំណភ្ជាប់​ក្នុងការដឹកជញ្ជូន​ទាំង​ផ្លូវដែក និងផ្លូវថ្នល់។

ទន្ទឹមនេះ លោកបាន​បន្ថែមទៀតថា នាយកដ្ឋាន​ផ្លូវហាយវេ​នឹងទទួល​បន្ទុក​លើការសិក្សា​រចនាស្ពាននេះ ដែលត្រូវបានប៉ាន់ប្រមាណថា ការសិក្សារនេះនឹងត្រូវចំណាយអស់​ប្រហែលជាង ៤ លានដុល្លារអាមេរិក។ ដោយឡែក សម្រាប់ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវតូច​មួយចំនួន​ត្រូ​វ​បានប៉ាន់ប្រមាណថាមានចំនួនជាង ១២២លានដុល្លារ ដែលទំនងជានឹងត្រូវបែងចែកលើការចំណាយ​នេះ​​រវាងប្រទេសថៃ និងឡាវ ហើយបញ្ហានេះនឹងត្រូវពិភាក្សាដោយគណៈកម្មាធិការចម្រុះថៃ-ឡាវនៅពេលខាងមុខទៀត។

គួរជម្រាបថា ការសិក្សាលើស្ពានថ្មីនេះនឹងប្រើពេល ១ ឆ្នាំ ហើយគម្រោងសាងសង់ស្ពាន​នេះត្រូវតែបញ្ចប់មុនពេលគម្រោងរថភ្លើងល្បឿនលឿន​ដំណាក់កាលទី ២ បើកដំណើរការនៅឆ្នាំ ២០២៨ ។

ការសាងសង់ស្ពានថ្មីពីខេត្ត ណងខៃ ទៅកាន់ប្រទេសឡាវនេះ គឺក្នុងគោលបំណង​តភ្ជាប់ប្រទេសថៃ​ទៅ កាន់ផ្លូវដែកឡាវ-ចិន។ ស្ពានថ្មីនេះ​ក៏នឹងជួយសម្រួល និងជំរុញ​ដល់កិច្ចសហប្រតិបត្តិការ​ភស្តុភារកម្ម​ឱ្យកាន់តែ​ជិតស្និទ្ធ និងការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ប្រទេសថៃ ប្រទេសឡាវ និងបន្តទៅប្រទេសចិន​ ដែលវានឹង​គាំទ្រ​ដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសថៃ ក៏ទើបតែបាន​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​របស់ខ្លួន​ទៅកាន់ទីផ្សារចិន​ តាមរយៈ​ខ្សែរថភ្លើង​ល្បឿនលឿន​ឡាវ-ចិន ដែលទើបតែបើកដំណើរនេះផងដែរ ដោយថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿនមួយនេះ នឹងជួយជំរុញ​ការនាំចេញ​ផលិតផល​កសិកម្មពិសេស​ផ្លែឈើស្រស់​ពីថៃទៅចិន​កាន់តែច្រើនឡើងថែមទៀត៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឲ្យសហរដ្ឋអាមេរិកផ្អាកការនាំចូលផ្លែបឺរពីម៉ិចស៊ិកូ?

ព័ត៌មាន
សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចចិត្តផ្អាកការនាំចូលផ្លែបឺរជាបណ្តោះអាសន្នពីប្រទេស ពីរដ្ឋមួយចំនួននៅភាគខាងលិចនៃប្រទេសម៉ិចស៊ិកូ ក្រោមហេតុផលកា…

ប្រទេសវៀតណាមនឹងបើកជើងហោះអន្តរជាតិទាំងអស់ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ!

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានប្រកាសនឹងលុបចោលការវិធានការរឹតបន្តឹងកូវីដ១៩ របស់ខ្លួនលើជើងហោះហើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ