វិស័យធនាគារ

ធនាគារធំៗនៅវៀតណាម ត្រៀមបញ្ចេញឥណទាន១៦ពាន់លានដុល្លារ ដើម្បីជួយអតិថិជនដែលរងគ្រោះដោយព្យុះកំណាច Yagi


ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោក ង្វៀន ធី ហុង (Nguyen Thi Hong) បានឱ្យដឹងថា រហូតមកទល់ពេលនេះ ធនាគារពាណិជ្ជធំៗចំនួន៣២ ក្នុងចំណោម៤០ នៅប្រទេសវៀតណាម បានចុះឈ្មោះ ដើម្បីផ្តល់ឥណទានអនុគ្រោះរហូតដល់ទៅជាង១៦ពាន់លានដុល្លារអាម៉េរិក ជាមួយការប្រាក់ទាបជាងធម្មតាដល់ទៅ២% ដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងដ៏កំណាច Yagi។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យធនាគារ
ដោយ

ធនាគារ Vietcombank បានបញ្ចុះអត្រាប្រាក់ចន្លោះពី០,៥% រហូតដល់២% គិតចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ សម្រាប់អតិថិជនទាំងអស់របស់ខ្លួនដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីព្យុះទីហ្វុងដ៏កំណាច Yagi ដោយគ្របដណ្ដប់លើទំហំឥណទានសរុបប្រមាណជាង៦ពាន់លានដុល្លារអាម៉េរិក។

ទន្ទឹមនេះ ធនាគារ Agribank ក៏បានបញ្ចុះអត្រាការប្រាក់ស្រដៀងគ្នាផងដែរ ព្រមទាំងលើកលែងការប្រាក់ដែលបង់យឺតទៀតផងរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់អតិថិជនចាស់របស់ខ្លួន។ លើសពីនេះ សម្រាប់ឥណទានថ្មីៗធនាគារនេះនឹងបញ្ចុះអត្រាការប្រាក់០,៥% រហូតដល់៦ខែផងដែរ។

កាលពីពេលថ្មីៗនេះ ធនាគារ BIDV បានប្រកាសបញ្ចុះអត្រាការប្រាក់រហូតដល់ទៅ២% ក្នុងមួយឆ្នាំអាស្រ័យលើទំហំនៃការខូចខាត និងលក្ខខណ្ឌនៃឥណទាន។ ការបញ្ចុះអត្រាការប្រាក់នេះ នឹងត្រូវអនុវត្តចំពោះឥណទានសរុបជាង៤លានដុល្លារអាម៉េរិក ព្រមទាំងសម្រាប់ឥណទានចាស់ និងឥណទានថ្មីគិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ។

ក្រៅពីធនាគារទាំងពីរខាងលើ ក៏មានធនាគារធំៗចំនួន១០ផ្សេងទៀត ក៏បានបញ្ចុះអត្រាការប្រាក់ជូនអតិថិជនរបស់ខ្លួនផងដែរ។ ទន្ទឹមនេះ មានធនាគារមួយចំនួនបានបញ្ចុះអត្រាការប្រាក់រហូតដល់១០០% សម្រាប់អតិថិជនរបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ។

លោក ង៉ោ ធូ ហា (Ngo Thu Ha) អគ្គនាយកធនាគារ SHB បាននិយាយថា ធនាគារនេះនឹងវាយតម្លៃយ៉ាងសកម្មនូវការខូចខាតជាក់ស្ដែង និងផ្តល់ការបញ្ចុះអត្រាការប្រាក់ជូនអតិថិជន។ ស្ថិតិរបស់ធនាគារកណ្ដាលវៀតណាម បានបង្ហាញថា អតិថិជនជាង៨ម៉ឺន៣ពាន់នាក់ ដែលមានឥណទានមិនទាន់ទូទាត់សងជិត៥ពាន់លានដុល្លារអាម៉េរិក បានរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងដ៏កំណាច Yagi។

ធនាគារកណ្តាលវៀតណាម បានស្នើឱ្យបណ្ដាធនាគារពាណិជ្ជនានាខិតខំប្រឹងប្រែងបញ្ចុះកាអត្រាការប្រាក់ ដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារព្យុះ Yagi និងដើម្បីធានានូវតម្លាភាពក្នុងគោលបំណងទប់ស្កាត់ការកេងចំណេញលើគោលនយោបាយរបស់ធនាគារកណ្ដាលវៀតណាម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើធនាគារកណ្ដាលចិន ដាក់ចេញវិធានការអ្វីខ្លះ ដើម្បីស្តារវិស័យអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ច?

ធនាគារកណ្តាលចិន កាលពីថ្ងៃទី២៤ កញ្ញា បានប្រកាសដាក់ចេញវិធានការជាច្រើនរួមទាំងការកាត់បន្ថយអនុបាតដើមទុនបម្រុងអប្បបរមារបស់គ្រឹះស្ថានធនាគារ ន…

វៀតណាម រំពឹងសហរដ្ឋអាម៉េរិក ទទួលស្គាល់ខ្លួនជារដ្ឋមានសេដ្ឋកិច្ចទីផ្សារសេរី ពេលលោក តូ ឡឹម ជាន់ទឹកដីអាម៉េរិកលើកដំបូង

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានប្រាប់អ្នកវិនិយោគថា លោករំពឹងសហរដ្ឋអាម៉េរិកនឹងចាត់ថ្នាក់វៀតណាម ជារដ្ឋដែលមានប្រព័ន្ធសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ