ព្រឹត្តិការណ៍ពិភពលោក

អង់គ្លេសព្រមានមេដឹកនាំរុស្សី និងមេដឹកនាំចិនថា លោកខាងលិចនឹងក្រោកឈរប្រឆាំងរបបផ្តាច់ការ


ចក្រភពអង់គ្លេសនៅថ្ងៃសុក្រទី២១មករា នេះបាននិយាយព្រមានមេដឹកនាំរុស្សីលោក វ្លាឌីមៀរ ពូទីន និងមេដឹកនាំចិនលោកស៊ី ជីនពីងថា ប្រទេសលោកខាងលិចនឹងក្រោកឈរជាមួយគ្នា តតាំងដើម្បីលទ្ធិប្រជាធិតេយ្យ ហើយប្រឆាំងនឹងរបបផ្តាច់ការ។ របបផ្តាច់ការដែលអង់គ្លេសអះអាងថា កំពុងតែបង្កើនអំណាចកាន់តែខ្លាំងឡើងចាប់តាំងពីក្រោយសម័យសង្គ្រាមត្រជាក់មក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រឺស (រូបភាព៖ https://www.asianewsday.com/)
ដោយ

ថ្លែងអំឡុងពេលធ្វើដំណើរទៅប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រឺស (Liz Truss) បាននិយាយថា ប្រទេសលោកខាងលិច ត្រូវតែឆ្លើយតបរួមគ្នាចំពោះការគំរាមកំហែងជាសកល ត្រូវធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិក និងត្រូវប្រឈមមុខនឹងអ្នកឈ្លានពានពិភពលោក។

លោកស្រីបន្តថា អ្នកឈ្លានពានសកលលោក កំពុងពង្រឹងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង តាមរបៀបដែលគេមិនដែលបានឃើញទេ ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក។

ដោយមិនបានបញ្ជាក់ច្បាស់ថា របបផ្តាច់ការ ឬអ្នកឈ្លានពានពិភពលោក ជាប្រទេសមួយណា ក៏គេអាចដឹងបានថា ការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អង់គ្លេសរូបនេះ ចង់សំដៅដល់មហាអំណាចធំៗពីរ គឺ រុស្សី ហើយនិងចិន។ 

រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឲ្យដឹងទៀតថា ដោយសារតែវត្តមានរបបផ្តាច់ការកាន់តែខ្លាំងក្លានេះហើយ ទើបរបបក្នុងប្រទេសមួយចំនួនអាចមានខ្នងបង្អែក ជាក់ស្តែងដូចជា នៅប្រទេសបេឡារុស នៅកូរ៉េខាងជើង និង នៅមីយ៉ាន់ម៉ាជាដើម។

ប្រមុខការទូតអង់គ្លេសរូបនេះ បានអំពាវនាវឲ្យលោកខាងលិចសហការគ្នា ដូចជាប្រទេសអូស្រ្តាលី អ៊ីស្រាអែល ឥណ្ឌា ជប៉ុន និងឥណ្ឌានេស៊ី ជាដើមត្រូវតែរួបរួមគ្នាជាចំបាច់ ដើម្បីទប់ទល់នឹងរបបផ្តាច់ការ ពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្តង។

គួរជម្រាបថា ជាការឆ្លើយតបទៅនឹងការលើកឡើងចំៗបែបនេះ មន្ត្រីក្រុងម៉ូស្កូបាននិយាយថា លោកខាងលិចគ្មានសិទ្ធិមកប្រដៅណែនាំរុស្សី ឲ្យដឹកនាំប្រទេស ឬធ្វើនយោបាយការទូតរបៀបណានោះទេ។ រីឯប្រទេសចិនឯណោះវិញ បាននិយាយចំអកឲ្យលោកខាងលិចថា នៅតែចាត់ទុកខ្លួនជាអ្នកគ្រប់គ្រងពិភពលោកក្នុងរបៀបអាណានិគម ហើយអះអាងទៀតថា ទីក្រុងប៉េកាំងនឹងកំណត់ផ្លូវរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីមហាអំណាចបរទេសឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេនលេន ធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដែលលាតសន្ធឹងលើផ្ទៃដីជាង២០០ហិចតា

ព័ត៌មាន
ឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថា ជាឧទ្យានជាតិគិរីរម្យនោះ គឺមាន ចំងាយប្រមាណ ១១២គម ពីរាជធានីភ្នំពេញ តាមបណ្ដោយ…

សម័យឌីជីល បង់ថ្លៃសំរាមជាមួយអេស៊ីលីដាម៉ូបាលងាយស្រួលអ៊ីចឹង!

ព័ត៌មាន
សម័យឌីជីថល បាននិងកំពុងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ