នៅថ្ងៃប្រារព្ធកម្មវិធី ម្ចាស់រថយន្តបានមកដល់នឹងកន្លែង ម្នាក់ៗនាំគ្នាថតរូប ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលរថយន្ត ហុងឈី(HongQi) នាំមកជូនម្ចាស់រថយន្ត ទេសភាព អាហារ ពន្លឺភ្លើង និងតន្ត្រីគឺជាប់គ្នាតែម្តង ពិតជាអស្ចារ្យណាស់។ ម្ចាស់រថយន្ត Hongqi ជិត 100 នាក់បានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធី ហើយជួររថយន្តហុងឈី(HongQi) ត្រូវបានចតយ៉ាងស្អាត ។ តំណាងម្ចាស់រថយន្តម្នាក់ឡើងឆាកនិយាយថា គាត់គឺជាម្ចាស់រថយន្តទី 5 នៃក្រុមហ៊ុនហុងឈី(HongQi) នៅកម្ពុជា រថយន្តហុងឈី(HongQi)បានអមដំណើរគាត់ ទទួលយកបទពិសោធន៍ អស្ចារ្យនៅប្រទេសកម្ពុជា។ លោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា រថយន្តហុងឈី(HongQi)គឺជាម៉ាករថយន្តប្រណីតតែមួយគត់នៅក្នុងប្រទេសចិន ដែលជារថយន្តរបស់មេដឹកនាំចិន និងជារថយន្តប្រភេទConcierge របស់ប្រទេសចិន។ ចាប់តាំងពីរថយន្តហុងឈី(HongQi) ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយ ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ក្នុងឆ្នាំ២០២០មក ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់យ៉ាងច្រើន ហើយបានបង្កើតជាស្ទីលចិនបែបហុងឈី(HongQi)នៅកម្ពុជាយ៉ាងឆាប់រហ័ស។
លោកបានមានប្រសាសន៍ថា ការបង្កើតHONGQI CLUB មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ហើយនៅពេលអនាគត កម្មវិធីជាច្រើនទៀតសម្រាប់ម្ចាស់រថយន្តនឹងត្រូវបានរៀបចំឡើង ហើយម្ចាស់រថយន្តហុងឈី(HongQi) ក៏នឹងត្រូវបាននាំទៅចូលរួមកម្មវិធីសប្បុរសធម៌ នាំឱ្យ HONGQI CLUB ក្លាយជាគ្រួសារដ៏កក់ក្តៅមួយ។
ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាននិងសោតទស្សន៍ក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា ក្នុងនាមជារថយន្តរបស់មេដឹកនាំចិន រថយន្តហុងឈី(HongQi)មានប្រវត្តិតាំងពីឆ្នាំ 1958 ជាមួយនឹងសកលភាវូបនីយកម្ម និងការទាក់ទាញជាបន្តបន្ទាប់របស់កម្ពុជាក្នុងការវិនិយោគអន្តរជាតិ រថយន្តម៉ាកហុងឈី ក៏បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ក្រុមហ៊ុនហុងឈី ក៏បានឧបត្ថម្ភរថយន្តមួយគ្រឿងសម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នេះបង្ហាញថា ក្រុមហ៊ុនមីងយ៉ាង គួជី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ជាពិសេសជនពិការដែលគាត់សូមសរសើរយ៉ាងខ្លាំង។
បន្ទាប់មក ឯកឧត្តម អ៊ុក កំពូល បានចូលរូមអបអរសាទរ និងប្រកាសបើកជាផ្លូវការនៃHONGQI CLUB ចាប់ពីពេលនេះតទៅ ហើយឯកឧត្តមបានចូលរួមទស្សនាទិដ្ឋភាពដ៏រំភើបនេះជាមួយម្ចាស់រថយន្ត និងភ្ញៀវទាំងអស់គ្នា។ នៅកន្លែងកម្មវីធី ក្រុមហ៊ុនរថយន្តហុងឈី(HongQi) ក៏បានរៀបចំអាហារ និងស្រាដ៏ឈ្ងុយឆ្ងាញ់សម្រាប់ម្ចាស់រថយន្ត និងភ្ញៀវ ហើយមានការច្រៀង និងរាំដ៏អស្ចារ្យបានជំរុញបរិយាកាសនៃទិដ្ឋភាពទៅកាន់កម្រិតកំពូល។ លើសពីនេះ ថែមទាំងមានវគ្គចាប់រង្វាន់ដ៏រំភើបមួយនៅក្នុងព្រឹត្តិការណ៍នេះ ហើយទឹកមុខម្ចាស់រថយន្តដែលបានឈ្នះរង្វាន់ក៏ពោរពេញទៅដោយស្នាមញញឹមផងដែរ។ ម្យ៉ាងទៀតពេលដែលក្លាយជាសមាជិក VIP នៃ HONGQI CLUB អ្នកនឹងទទូលបានអត្ថប្រយោជន៍សមាជិកជាច្រើនដូចខាងក្រោម៖
អត្ថប្រយោជន៍នៃកាតសមាជិករបស់ HONGQI CLUB
Ⅰ សម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធី618
១. មានតែអតិថិជនដែលបានចូលរួមក្នុងកម្មវិធី618តែប៉ុណ្ណោះដែលទទួលបាន5000ពិន្ទុក្នុងកាតសមាជិកនេះ ហើយសម្រាប់រាល់ការចំណាយ$1 នឹងទទួលបាន1ពិន្ទុនៅក្នុងកាតសមាជិក (លើកលែងតែការទិញរថយន្តថ្មី)។
២. សមាជិក HONGQI CLUB អាចរីករាយជាមួយកញ្ចប់កាដូផ្ដាច់មុខនិងគូប៉ុងសម្រាប់ការទិញផ្ទះដោយ Prince Huanyu Real Estate ពិន្ទុ10000នឹងត្រូវបានផ្ដល់ជូនអតិថិជនសម្រាប់ការទិញផ្ទះដោយជោគជ័យ។
៣. សមាជិក HONGQI CLUB អាចរីករាយជាមួយប័ណ្ណធានារ៉ាប់រងរថយន្តដែលផ្ដល់ដោយ Civil Safe Insurance។
Ⅱ អត្ថប្រយោជន៍កាតសមាជិកប្រចាំថ្ងៃ
១. ចូលរួមជាសមាជិក ដើម្បីទទួលបានការបញ្ចុះតម្លៃ10%លើការថែទាំ បញ្ចុះតម្លៃ10%លើការតោនដែករថយន្ត និងការបញ្ចុះតម្លៃ30%លើមុខទំនិញថែទាំសម្រស់រថយន្ត (លើកលែងតែមុខទំនិញពិសេស) និងមានសិទ្ធកក់ទុកមុនក្នុងការមកថែទាំរថយន្ត ថែមទាំងទទួលបានសេវា24ម៉ោងទូទាំងប្រទេសកម្ពុជា។
២. សមាជិក HONGQI CLUB មានសិទ្ធចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនដោយឲឥតគិតថ្លៃ។
៣. ការខួបកំណើតសមាជិកក្រុម HONGQI CLUB (អ្នកអាចមកហាងរបស់យើងខ្ញុំដើម្បីទទួលបានកាដូ និងក្នុងខែខួបកំណើត អតិថិជនអាចរីករាយជាមួយនឹងការផ្ដល់ជូនពិន្ទុទ្វេដង)។
៤. ផ្ដល់ជូនសមាជិកនូវសេវាកម្មធានារ៉ាប់រង ការទិញពន្ធផ្លូវ ការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ និងបណ្តាញ VIPសម្រាប់ការទាមទារធានារ៉ាប់រងរថយន្តរហ័ស។
៥. អតិថិជនចាស់ដែលណែនាំអតិថិជនថ្មីដើម្បីអោយទិញរថយន្ត ក្នុងករណីដែលធ្វើការទិញបានសម្រេចនោះអតិថិជនចាស់នឹងទទួលបាន20000ពិន្ទុនៅក្នុងកាតសមាជិក។
៦. អតិថិជនចាស់ដែលណែនាំអតិថិជនក្រៅពីរថយន្ត HONGQI មកកាន់ហាងយើងដើម្បីថែទាំ នោះអតិថិជនចាស់នឹងទទួលបានពិន្ទុទ្វេដងនៃតម្លៃការថែទាំឬជួសជុលរថយន្ត។
-ពិន្ទុអាចត្រូវបានប្រើក្នុងការប្ដូរយកទំនិញក្នុងហាងMINGYANG GUOJI ហើយក្នុងការប្ដូរពិន្ទុគឺ100ពិន្ទុអាចប្ដូរបាន $1នៃទំនិញ។
-លេខទំនាក់ទំនងសេវាសមាជិក24ម៉ោង 095 77 3088 / 086 898 128 SERA