ពលរដ្ឋអាម៉េរិក

តើអ្វីជាដើមចមធ្វើឱ្យពលរដ្ឋអាម៉េរិកជិត៧លាននាក់ផ្ទុះការបាតុកម្មប្រឆាំងនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ?


វាពិតជាគួរឱ្យភ្ញាក់ផ្អើល និងជាព្រឹត្តិការណ៍ដ៏កម្រកើតមាន ដែលពលរដ្ឋអាម៉េរិករហូតដល់ទៅជិត៧លាននាក់បានចូលរួមក្នុងចលនាមហាបាតុកម្ម ដែលមានឈ្មោះថា No King នៅទូទាំងសហរដ្ឋអាម៉េរិក ប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីល្បាញ CNN។ តើអ្វីជាដើមចមធ្វើឱ្យពលរដ្ឋអាម៉េរិកផ្ទុះបាតុកម្មប្រឆាំងនឹងលោក ដូណាល់ ត្រាំ បែបនេះ?
ពលរដ្ឋអាម៉េរិក
ដោយ

កាលពីថ្ងៃទី១៨ ខែតុលា ពលរដ្ឋអាម៉េរិករហូតដល់ជិត៧លាននាក់បានផ្ទុះចលនាមហាបាតុកម្ម “No King” ប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ នៅតាមរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិកគួរឱ្យភ្ញាក់ផ្អើល។ ចលនាមហាបាតុកម្មនេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជូនសារព្រមានទៅលោក ដូណាល់ ត្រាំ ថា កុំចង់ធ្វើជាស្ដេចប្រើអំណាចផ្ដាច់ការ ព្រោះពលរដ្ឋអាម៉េរិកមិនត្រូវការស្ដេចនោះឡើយ ព្រោះជាប្រទេសប្រជាធិបតេយ្យដែលគេយករាស្ត្រជាធំ។

ក្រុមអ្នករៀបចំមហាបាតុកម្មនេះបានអះអាងថា មានពលរដ្ឋអាម៉េរិករហូតដល់ទៅជិត៧លាននាក់បានចូលរួមក្នុងចលនា No King ដែលត្រូវបានរៀបចំឡើងនៅជាង២.៧០០ទីតាំងផ្សេងគ្នាក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក ហើយប៉ូលិសបាននិយាយថា ការតវ៉ាទាំងនេះភាគច្រើនធ្វើឡើងដោយអហិង្សា ទើបគ្មានការបង្ករបួសស្នាម ឬឈានដល់ការចាប់ខ្លួនបាតុករ។

ដើមចមដែលពលរដ្ឋអាម៉េរិកច្រើនលាននាក់ចូលរួមក្នុងចលនាមហាបាតុកម្ម No King គឺដើម្បីបង្ហាញការមិនសប្បាយចិត្ត និងថ្កោលទោសធ្ងន់ៗចំពោះគោលនយោបាយដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសការប្រើអំណាច ដែលពួកគេយល់ថាផ្ដាច់ការ គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

ជាមួយគ្នានេះ ពួកគេ ក៏បានថ្កោលទោសចំពោះបញ្ហាចម្បងៗមួយចំនួនទៀតដែរដូចជា ការចុះបង្ក្រាបជនអន្តោប្រវេសន៍ដ៏ក្ដៅគគុកដោយគ្មានមេត្តា ការដាក់ពង្រាយកងទ័ពឆ្នាំជាតិនៅក្នុងទីក្រុងនានា និងការកាត់បន្ថយកញ្ចប់ថវិកាសម្រាប់កម្មវិធីថែទាំសុខភាព និងកាត់បន្ថយកញ្ចប់ថវិកាសម្រាប់កម្មវិធីសហព័ន្ធផ្សេងៗទៀតជាដើម។

បន្ថែមពីលើនេះ បាតុករ ក៏បានបង្ហាញការមិនសប្បាយចិត្តចំពោះការបិទផ្អាកចំណើរការរដ្ឋា

ភិបាលសហព័ន្ធ ខណៈដែលគណបក្សសារធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យខ្វែងគំនិតគ្នានៅក្នុងសភាអាម៉េរិក ដែលមិនអាចឈានដល់ការអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ហើយការជាប់គាំងការអនុម័តកញ្ចប់ថវិកានេះហើយបានធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធអាម៉េរិកត្រូវបិទផ្អាកដំណើរការចាប់តាំងពីថ្ងៃទី០១ ខែតុលា រហូតមកទល់ពេលនេះ។

បើតាមការអះអាងរបស់លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានលើកឡើងកាលពីសប្ដាហ៍មុនថា ការបិទផ្អាកចំណើរការរដ្ឋាភិបាលសហព័ន្ធបានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាងបង់ក្នុងមួយថ្ងៃរហូតដល់ទៅ១៥ពាន់លានដុល្លារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្ដុះបណ្ដាលជូនសហគ្រាសសាធារណៈ ក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រង…

អ្នកជំនាញរំពឹងសហព័ន្ធអភិវឌ្ឍន៍ស្វាយ ដែលទើបបង្កើតថ្មី ជួយរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយនៅកម្ពុជា

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗ មានសមាសភាពមកពីក្រុមអ្នកផលិត សហគមន៍កសិកម្ម អ្នកកែច្នៃ កសិពាណិជ្ជករ និងតួអង្គពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ