តម្លៃត្រីសាល់ម៉ុន

តើកត្តាអ្វីជំរុញឲ្យតម្លៃត្រីសាល់ម៉ុនកាន់តែហក់ឡើងខ្ពស់នៅទីផ្សារកម្ពុជា?


បច្ចុប្បន្ន ប្រជាជនកម្ពុជា កាន់តែមានការពេញនិយមក្នុងការបរិភោគសាច់ត្រីសាល់ម៉ុន ដែលបានធ្វើឱ្យតម្រូវការត្រីសាល់ម៉ុនមានការកើនឡើងដែរ ខណៈតម្លៃវិញក៏បានចាប់ផ្ដើមកើនខ្ពស់គួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តម្លៃត្រីសាល់ម៉ុនលក់នៅលើទីផ្សារកម្ពុជា មានតម្លៃ ១៦ដុល្លារ ទៅ១៧ដុល្លារ ក្នុងមួយគីឡូក្រាមសម្រាប់ត្រីទាំងមូល ដោយតម្លៃនេះគឺមានការកើនឡើងប្រមាណ ៥ដុល្លារ បើប្រៀបនឹងកាលមិនទាន់មានកូវីដ-១៩។
ត្រីសាល់ម៉ុន

អ្នកជំនួញក្នុងអាជីវកម្មនាំចូលត្រីសាល់ម៉ុន បានគូសបញ្ជាក់ថា ការកើនឡើងនៃតម្លៃត្រីសាល់ម៉ុននេះ ក៏ព្រោះតែប្រជាជននៅតំបន់អាស៊ី និងពលរដ្ឋកម្ពុជា កាន់តែមានការពេញនិយមទទួលទាន។ 

លោក ម៉ៅ វុត្ថា ម្ចាស់ហាងផ្ទះត្រីសាល់ម៉ុន និងជាអាជីវកម្ម​លក់ចែកចាយ​ត្រីសាល់ម៉ុន​នៅកម្ពុជា បានយល់ឃើញថា សព្វថ្ងៃ នៅតំបន់អាស៊ី ក៏ដូចជា ប្រជនជនកម្ពុជា កាន់តែចាប់អារម្មណ៍ខ្លាំងលើការទទួលទានត្រីសាល់ម៉ុន ព្រោះត្រីប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងសម្បូរបែបចំពោះសុខភាព។ ម្ចាស់ហាង​ផ្ទះត្រីសាល់ម៉ុនបាន​គូសបញ្ជាក់ទៀតថា ដំបូងឡើយប្រជាជនកម្ពុជា មិនទាន់មានការពេញនិយមទទួលទាន ត្រីសាល់ម៉ុន នោះទេ ព្រោះមិនទាន់ស្គាល់និងយល់ច្បាស់ពីអត្ថប្រយោជន៍របស់វា ដោយកាលពីលោកចាប់ផ្ដើមអាជីវកម្មលក់ត្រីសាល់ម៉ុននៅឆ្នាំ២០១០ អាចលក់ត្រីបានត្រឹម ៣០០គីឡូ ទៅ៥០០គីឡូ ប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍។ ប៉ុន្ដែ​បច្ចុប្បន្ន​ លោក អាចលក់ចន្លោះពី ២តោន​ ទៅ៣តោន ក្នុងមួយសប្ដាហ៍។ បើតាមលោក ម៉ៅ វុត្ថា បច្ចុប្បន្ន​កម្ពុជា អាច​មានតម្រូវការត្រីសាល់ម៉ុន ចន្លោះពី ១៦តោន ទៅ២០តោនក្នុងមួយសប្ដាហ៍។

ជាម្ចាស់ហាងផ្ទះត្រីសាល់ម៉ុន និងជាអ្នកជំនួញម្នាក់ដែលមានបទពិសោធន៍ប្រមាណ១០ឆ្នាំក្នុងអាជីវកម្មនេះ ក៏បានពន្យល់ពីមូលហេតុមួយចំនួន ដែលធ្វើឱ្យត្រីសាល់ម៉ុនឡើងថ្លៃ ក៏ដូចជា បញ្ហាមួយចំនួនដែលកើតមានក្នុងអាជីវកម្មត្រីសាល់ម៉ុនយ៉ាងដូច្នេះថា៖

ដោយឡែក ជុំវិញស្ថានភាពទីផ្សារត្រីសាល់ម៉ុន នៅកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានលោក ម៉ៅ វុត្ថា បានបញ្ជាក់ដូច្នេះ ដ្បិត តម្លៃត្រីសាល់ម៉ុន​ បានបន្តឡើងថ្លៃ និងជួបបញ្ហាខ្វះការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកបន្តិចបន្តួច ក៏ពិតមែន តែមិនបានប៉ះពាល់ខ្លាំងដល់អាជីវកម្មត្រីសាល់ម៉ុននោះទេ។ 

បើតាមលោក​ ម៉ៅ វុត្ថា ត្រីសាល់ម៉ុនភាគច្រើន​​បាននាំចូលពីប្រទេសន័រវេស ហើយត្រីសាល់ម៉ុនដែលមានការពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា មាន២ប្រភេទ គឺត្រីសាល់ម៉ុនប្រភេទអាតាល្លង់ទិច និងត្រីសាល់ម៉ុនប្រភេទត្រាវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថាការនាំចេញចេកនឹងប្រសើរឡើងវិញឆាប់ៗ ក្រោយធ្លាក់ចុះជាង៣០%នៅខែមករា

ព័ត៌មាន
ការនាំចេញផលិតផលផ្លែចេកស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមាននៅ១ខែដំបូងនៅឆ្នាំ២០២២ សម្រេចបានជាង២ម៉ឺន៥សែនតោន មានការថយចុះជាង៣០% បើធៀ…

មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិដ៏រ៉ាំរៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការអះអាងពីការកិច្ចសហប្រតិបត្តិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ