នាំចេញ-នាំ​ចូល

៩​ខែ​ឆ្នាំ​នេះ ទឹក​ប្រាក់​នាំចេញ​-នាំ​ចូល​របស់​កម្ពុជា​មាន​ជាង​២០​ពាន់​លាន​ដុល្លារ


ការនាំ​ចេញ នាំចូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​តាមរយៈ​ទឹក​ប្រាក់​នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៨​នេះ ឃើញ​ថា នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល ខ្លាំង​ដោយសារ​កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ និង​ នាំចូល​ទំនិញ​ជាច្រើន ក្នុង​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​នេះ ដែល​ការ​កើន​ឡើង​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

ទំហំ​ទឹក​ប្រាក់​នៃការ​នាំ​ចេញ-នាំចូល​សរុប​របស់​កម្ពុជា នៅក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ប្រមាណ​ជាង ២០​ពាន់​លាន​ដុល្លារ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ប្រមាណ​ជាង ១៧​ពាន់​លាន​ដុល្លារ ពោល​កើន​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម។

គិត​ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា​បាន​ធ្វើការ​នាំចូល​ផលិតផល​សំខាន់ៗ​មក​កាន់​ទីផ្សារ​កម្ពុជា រួមមាន ផលិតផល វត្ថុធាតុ​ដើម ដើម្បី​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់ យានយន្ត ម៉ូតូ គ្រឿង​អេឡិចត្រូនិច ភេសជ្ជៈ ម្ហូប​អាហារ និង សម្ភារៈ​សំណង់ ដែល​មាន​ទឹក​ប្រាក់​សរុប ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​ត្រឹម​តែ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។ 

ដោយឡែក ការ​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​វិញ សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ឆ្នាំ​មុន មាន​ទឹក​ប្រាក់​ប្រមាណ ៨​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ១​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​មាន​ផលិតផល​សំខាន់ៗ ដូចជា សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​កសិកម្ម មួយ​ចំនួន ដូចជា អង្ករ កៅស៊ូ និង ផលិតផល​កង់​ជាដើម។ បច្ចុប្បន្ន កម្ពុជា​កំពុង​តែ​ជំរុញ​ខ្លាំង​លើ​ផលិត​ផល​កសិកម្ម និង​ឧស្សាហ​កម្ម ជា​ចំបង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​នាំ​ចូល​ប្រេង​ពី​ក្រៅ​ប្រទេស​ប៉ុន្មាន​លាន​តោន?

ព័ត៌មាន
កម្ពុជា​ជា​ប្រទេស​នាំ​ចូល​ប្រេង​ឥន្ធនៈ​ទាំង​ស្រុង​ពី​ក្រៅ​ប្រទេស​ដើម្បី​យក​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ។

កម្ពុជា ស្នើចិនទិញអង្ករ ឲ្យគ្រប់កូតា ៣០ម៉ឺនតោនក្នុង១ឆ្នាំ

ព័ត៌មាន
គិតមកទល់ ៩ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន សម្រេចបានតែប្រមាណជាង ៩ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលកូតាសម្រាប់ឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ