សេដ្ឋកិច្ចអ៊ុយក្រែន

សង្រ្គាមជិតពីរឆ្នាំ អ៊ុយក្រែននៅសេសសល់តែទឹកចិត្ត តែមូលដ្ឋានសេដ្ឋកិច្ចខ្ទេចស្ទើរស្មើសូន្យ


អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សង្រ្គាមជិតពីរឆ្នាំចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ពេលនេះ មូលដ្ឋានសេដ្ឋកិច្ចរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញស្ទើរតែស្មើសូន្យ ។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែន គឺចាំបាច់ត្រូវតែពឹងផ្អែកលើជំនួយបន្ថែមរបស់សម្ព័ន្ធមិត្ត។ អ៊ុយក្រែនត្រូវការថវិកាយ៉ាងតិច៤១ពាន់លានដុល្លារសម្រាប់រក្សាមូលដ្ឋានសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
សេដ្ឋកិច្ចអ៊ុយក្រែន
ដោយ

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ប្រញាប់ដោះស្រាយបញ្ហាមូលនិធិ ដែលមានទំហំរាប់សិបពាន់លានដុល្លារឱ្យប្រទេសនេះឱ្យបានឆាប់រហ័ស បើមិនដូច្នេះទេ វិបត្តិនឹងជាន់លើវិបត្តិ។ លោកស្រីបានព្រមានថា ការពន្យារពេលក្នុងការផ្តល់មូលនិធិបន្ថែម នឹងធ្វើឱ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ទីក្រុងគៀវ​​។

លោកស្រី បានលើកឡើងក្នុងបទសម្ភាសមួយជាមួយអ្នកសារព័ត៌មានថា កញ្ចប់មូលនិធិដែលជាជំនួយពីសម្ព័ន្ធមិត្តមិនអាចខកខានបានឡើយ បើទោះបីជាទីក្រុងគៀវមានភាពរស់រវើក និងបត់បែននៅក្នុងការធានាធ្វើយ៉ាងណាឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសបន្សាំខ្លួនទៅនឹងបញ្ហាអតិផរណាក៏ដោយចុះ។

នៅពេលនេះ ដង្ហើមសេដ្ឋកិច្ចរបស់អ៊ុយក្រែន គឺពឹងផ្អែកលើកញ្ចប់មូលនិធិជំនួយមួយមុខគត់ ពីព្រោះរុស្ស៊ីបានបិទច្រក និងបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសនេះស្ទើរតែទាំងស្រុង ប៉ុន្តែមកដល់ពេលនេះ ទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅតែមានបញ្ហាទាក់ទងនឹងការសម្រេចចិត្តលើកញ្ចប់ជំនួយនេះនៅឡើយ។

លោកស្រី គ្រីស្តាលីណា បាននិយាយថា ការរស់ឡើងវិញ នៃសេដ្ឋកិច្ចរបស់អ៊ុយក្រែន នឹងមានគ្រោះថ្នាក់ ប្រសិនបើគ្មានការគាំទ្រពីកញ្ចប់មូលនិធិហិរញ្ញវត្ថុថ្មី។ លោកស្រីបានបន្តទៀតថា ការពន្យារពេលបន្ថែមទៀតអាចបង្ខំឱ្យទីក្រុងគៀវវិលត្រលប់ទៅរកគោលនយោបាយអស្ថិរភាពដូចជាការបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយ ដូចដែលអ៊ុយក្រែនបានធ្វើឡើងកាលពីពីរបីខែ បន្ទាប់ពីការឈ្លនពានរបស់រុស្ស៊ី កាលពីឆ្នាំមុន។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឱ្យដឹងថា អ៊ុយក្រែនត្រូវការជំនួយថវិការហូតដល់៤១ពាន់លានដុល្លារពីសម្ព័ន្ធមិត្តរបស់ខ្លួននៅឆ្នាំក្រោយ។ កញ្ចប់ថវិកានេះ គឺអ៊ុយក្រែន ពឹងផ្អែកទាំងស្រុងលើកញ្ចប់ជំនួយពីសហភាពអឺរ៉ុប ដែលមានទំហំ១៨ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ៨,៥ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ ៥,៤ពាន់លានដុល្លារពីធនាគារអភិវឌ្ឈន៍ និងដៃគូផ្សេងៗដោយរួមទាំងអង់គ្លេសផងដែរ។

កាលពីថ្ងៃពុធសប្តាហ៍មុន សភាអាមេរិកបានបរាជ័យក្នុងការអនុម័តកញ្ចប់ថវិកាដែលមានទំហំសរុប៦០ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែន ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាអាម៉េរិកក៏ដោយ។

ពីរថ្ងៃក្រោយមក មេដឹកនាំសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ក៏បានបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងលើផែនការផ្តល់មូលនិធិរយៈពេល៤ឆ្នាំ ដែលបានគ្រោងទុកក្នុងទំហំ៥៤,៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី បានវេតូលើសំណើនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ជប៉ុន និងអាស៊ាន គ្រោងសហការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍរថយន្តជំនាន់ក្រោយ

មេដឹកនាំជប៉ុន និងបណ្តាមេដឹកនាំនៃប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងធ្វើការរួមគ្នាដើម្បីបង្កើតផែនការមេសម្រាប់អភិវឌ្ឍន៍ឧស្សាហក…

គណនីសន្សំឆ្លាតរបស់ធនាគារ ព្រីនស៍ ធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាតវៃ និងផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ