សង្រ្គាមមជ្ឈិមបូព៌ា

អ្នកស្រុកផ្តើមជម្លៀសខ្លួនខណៈសមរភូមិថ្មីត្រៀមផ្ទុះឡើង រវាងអ៊ីស្រាអែល និងក្រុមហេស្សប៊ូឡា


អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍កាលពីថ្ងៃសៅរិ៍ ក្នុងចំនួនមួយកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការបាញ់ប្រហារគ្នាទៅវិញទៅមមករវាងកងទ័ពអ៊ីស្រាអែល និងក្រុមអង្គការហេស្សប៊ូឡា នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងការបាញ់ប្រហារគ្នាដែលបានបន្តចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមកនេះ ត្រូវបានអ្នកតានដានខ្លះយល់ថា ព្រំដែនភាគខាងត្បូងលីបង់និងអ៊ីស្រាអែល នឹងក្លាយជាសមរភូមិថ្មីមួយទៀតនៅមជ្ឈឹមបូព៌ា។
សង្រ្គាមមជ្ឈិមបូព៌ា
ដោយ

នៅក្នុងការបាញ់ផ្លោងដាក់គ្នាកាលពីថ្ងៃសៅរិ៍​ ត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលគ្រប់គ្រងដោយអង្គការហេស្សប៊ូឡា បានបណ្តាលឱ្យមនុស្សប្រាំនាក់​ស្លាប់ ដែលបួននាក់ជាពួកសកម្មប្រយុទ្ធហេស្សប៊ូឡា និងម្នាក់ទៀតជាក្រុមអ៊ីស្លាមជីហាដ។

ដោយឡែក នៅភាគខាងជើងអ៊ីស្រាអែល ជាប់ព្រំដែនលីបង់វិញ កម្មករកសិដ្ឋានជនជាតិថៃ ចំនួនពីររូបបានរងរបួសក្នុងតំបន់ ម៉ាហ្គាលីអូត (Margaliot) កៀកជាប់នឹងព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងារជួយសង្គ្រោះរបស់អ៊ីស្រាអែល។ យោងតាមភ្នាក់ងារនេះ បច្ចុប្បន្នថៃ មានកម្មករធ្វើការនៅអ៊ីស្រាអែល ប្រមាណ៣ម៉ឺននាក់​។

កាលពីល្ងាចថ្ងៃសៅរិ៍ កងទ័ពអ៊ីស្រាអែល បាននិយាយថា ការបាញ់រ៉ុក្កែតប្រឆាំងរថក្រោះរបស់ក្រុមហេស្សប៊ូឡា ឆ្ពោះទៅភូមិ បារ៉ាម (Baram) ដែលជាប់នឹងព្រំដែននោះបានធ្វើឱ្យទាហានរបស់អ៊ីស្រាអែលបីនាក់រងរបួស ដែលម្នាក់ក្នុងនោះរងរបួសធ្ងន់។

យោធាអ៊ីស្រាអែលថា ខ្លួនក៏បានឆ្លើយតបដោយបានបាញ់មីស៊ីលប្រឆាំងរថក្រោះ វាយចំទីតាំងរបស់ក្រុមហេស្សប៊ូឡា កាលពីថ្ងៃសៅរិ៍ផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមហេស្សប៊ូឡា ក៏បាននិយាយដែរថា ខ្លួនបានវាយប្រហារគោលដៅអ៊ីស្រាអែល ពីបួនទៅប្រាំទីតាំងតាមបណ្តោយព្រំដែនដែរ។

មេទ័ពពីរនាក់របស់ហេស្សប៊ូឡា គឺលោក ណាម ហ្វាហ្សេម (Naim Qassem) បានព្រមានថា អង្គការប្រយុទ្ធរបស់ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ក្រុមហ៉ាម៉ាស នៅពេលណាដែលកងទ័ពអ៊ីស្រាអែលចូលឈ្លានពានហ្កាហ្សា។

មែនទែនទៅ ការបាញ់ផ្លោងដាក់គ្នាចុងក្រោយកាលពីថ្ងៃសៅរិ៍ ដែលបានបង្កឱ្យមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរលើកដំបូងនេះ បានកើតឡើងចំពេលដែលរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក យ៉ូវ ហ្គាឡេន (Yoav Gallant) បានធ្វើដំណើរទៅជួបកងទ័ពនៅភាគខាងជើងព្រំដែនជាប់ជាមួយនឹងលីបង់ និងប្រាប់កងទ័ពដែលឈរជើងនៅទីនោះឱ្យបង្កើនការប្រុងប្រយ័ត្ន។

ទន្ទឹមគ្នានេះ លោក អាន់តូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាម៉េ​រិកកាលពីថ្ងៃសុក្រ បានប្រាប់នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប ម៉ៃកាធី (Najib Mikati) តាមជំនួបទូរសព្ទថា អាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនៅតាមព្រំដែននេះ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានជម្លៀសប្រជាជនប្រមាណ២,៥០០នាក់រួចហើយ ពីក្រុង ខឺរីយ៉ាដ ស្មូណា (Kiryat Shmona) ដែលជាប់នឹងព្រំដែនជាមួយលីបង់។ យោងតាមការរាយការណ៍ដោយកាសែតធំៗដូចជា AFP ជាដើម គិតចាប់តាំងពីថ្ងៃទី៧ តុលា មក អ្នកស្លាប់បានកើនឡើងជាង២៧នាក់ នៅភាគខាងកើតលីបង់ ដែលភាគច្រើនជាក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលយ៉ាងហោចណាស់បួននាក់បានបាត់បង់ជីវិត។

ជាមួយគ្នានេះ ភាគីអ៊ីស្រាអែល មានកងទ័ពប្រមាណ៤នាក់បានស្លាប់ រួមទាំងជនស៊ីវិលផងដែរ។ ទន្ទឹមនឹងការព្រួយបារម្ភពីសមរភូមិថ្មី អ៊ីស្រាអែល កាលពីដើម នៃជម្លោះជាមួយក្រុមហាម៉ាស បានដាក់ពង្រាយទ័ពជាមួយរថក្រោះរាប់សិបគ្រឿងជាស្រេចក្បែរព្រំដែនជាមួយលីបង់ បន្ទាប់ពីក្រុមហេស្សប៊ូឡា ប្រកាសគាំទ្រក្រុមហាម៉ាសចំពោះការវាយប្រហារលើអ៊ីស្រាអែល៕

None



អត្ថបទបន្ទាប់


តើប្រទេសអាស៊ានណាខ្លះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត ?

នាឱកាសចូលរួមក្នុង“កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តាមេដឹកនាំអាស៊ា…

អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាស ស្របពេលអាម៉េរិកកំពុងជំរុញឱ្យបង្កើនជំនួយ

អ៊ីស្រាអែលនៅតែបន្តវាយលុកភាគខាងត្បូងតំបន់ហ្គាហ្សា ជាមួយនឹងការបាញ់រ៉ុក្កែត និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាស កាលពីថ្ងៃអាទិត្យ ហើយបាននិយាយថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ