តើសហគ្រាសផលិតឱសថក្នុងស្រុកបានដើរតួនាទីសំខាន់អ្វីខ្លះ?

តើសហគ្រាសផលិតឱសថក្នុងស្រុកបានដើរតួនាទីសំខាន់អ្វីខ្លះ នៅអំឡុងពេលកូវីដ១៩រាតត្បាត?


ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងជាម្ចាស់សហគ្រាសផលិតឱសថ PPM បានអះអាងថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ តម្រូវការឱសថ គឺមានជានិច្ច។ មិនតែប៉ុណ្ណោះ វិស័យផលិតឱសថកម្ពុជានឹងកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ប្រសិនជាមានការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលបន្ថែម ដើម្បីសម្រួលជាផលប្រយោជន៍ដល់ប្រទេសជាតិផងដែរ។
តើសហគ្រាសផលិតឱសថក្នុងស្រុកបានដើរតួនាទីសំខាន់អ្វីខ្លះ នៅអំឡុងពេលកូវីដ១៩រាតត្បាត?

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងជាម្ចាស់សហគ្រាសផលិតឱសថ PPM បានបញ្ជាក់ថា នៅពេលមានការរីករាលដាលជំងឺកូវីដ១៩ មានការកើតឡើងដោយមិនបានត្រៀមទុកជាមុននោះ បានផ្តល់បញ្ហាជាច្រើនផងដែរ ដល់សហគ្រាសផលិតឱសថ PPM ក្នុងការផលិតឱសថ និងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ទាំងបញ្ហាខាងក្នុង និងខាងក្រៅផងដែរ ជាក់ស្តែងដូចជាការខ្វះវត្ថុធាតុដើមក្នុងការផលិតជាដើម។ ទោះជាយ៉ាងណា សហគ្រាសផលិតឱសថ PPM បានធ្វើការដោះស្រាយបញ្ហាទាំងនេះប្រកបដោយជោគជ័យ ដូចជាការផ្គត់ផ្គង់ឱសថ ការការពារបុគ្គលិកដែលបានបំពេញការងារក្នុងសហគ្រាសឱ្យជៀសផុតពីជំងឺកូវីដ១៩ ផងដែរ។ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អះអាងថា មិនថាប្រទេសណានោះទេ ឯករាជ្យផ្នែកសុខភាព និងចំណីអាហារ ពិតជាមានភាពចាំបាច់ណាស់ តួយ៉ាងសហគ្រាសផលិតឱសថ PPM បានចូលរួមចំណែកក្នុងផ្នែកមួយដ៏សំខាន់ នៃការការពារអាយុជីវិតរបស់ប្រជាជនផងដែរ។

បើតាម ឧកញ៉ាឱសថបណ្ឌិតរូបនេះ សហគ្រាសផលិតឱសថ PPM បានដំណើការស្វែងរក ទីផ្សារសម្រាប់ធ្វើការចែកចាយនាំចេញទៅទីផ្សារអន្តរជាតិនៅពេលកន្លងមកនេះ គឺជាការធ្វើឡើងដោយខ្លួនឯង ដោយមានដៃគូទីផ្សារអន្តរជាតិចំនួន១៥ ប្រទេស។ ទោះជាបែបនេះក្តី ឧកញ៉ាឱសថបណ្ឌិត ក៏បានបញ្ជាក់ដែរថា ប្រសិនជារាជរដ្ឋាភិបាលមានការជួយជ្រោមជ្រែងបន្ថែមទៀតនោះ វិស័យផលិតឱសថនេះ នឹងមានដំណើរការកាន់តែលឿន និងល្អប្រសើរជាងនេះទៅទៀត។

ជាមួយគ្នានេះ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក៏បានញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នសហគ្រាសផលិតឱសថ PPM បានធ្វើការចែកចាយឱសថទៅកាន់ប្រទេសចំនួន១៥ នៅក្នុងតំបន់អាស៊ី អាហ្រិក និងប្រទេសបារាំង។ លើសពីនេះទៅទៀត សហគ្រាសផលិតឱសថ PPM ក៏មានផែនការពង្រីកខ្លួនបន្ថែមនៅតាមបណ្តាប្រទេសដទៃផងដែរ ដើម្បីធ្វើឱ្យមានការរីកសាយភាយទីផ្សារបន្ថែមទៀត ខណៈថ្មីៗនេះ សហគ្រាសផលិតឱសថ PPM ក៏បានទទួលពានរង្វាន់អាស៊ានផងដែរ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អះអាងថា ស្ថានភាពនៃការផលិតឱសថនៅប្រទេសកម្ពុជា នឹងអាចចូលរួមប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ានបាន ប្រសិនជាមានឆន្ទៈ និងការខិតខំប្រឹងប្រែងបន្ថែមទៀត តួយ៉ាងដូចជាតាមរយៈការអភិវឌ្ឍរបស់សហគ្រាសផលិតឱសថ PPMជាដើម៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានពានរង្វាន់«សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់…

តើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន និងអាស៊ានកំពុងមានកំណើនប្រសើរឡើងយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់អាស៊ាន និយាយជារួម ហើយក៏ជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសជាទីផ្សារដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ