Advertisement
អត្ថបទ​ពាណិជ្ជកម្ម

តើមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី WB Arena មានអ្វីពិសេសខ្លះ?


ជា​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ថ្មី ដែល​ទើបតែ​បើក​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ។ WB Arena ដែល​ជា​គោលដៅ​កម្សាន្ត​ថ្មី សូមស្វាគមន៍លោកអ្នកឱ្យអញ្ជើញមករីករាយទស្សនា​ហាង​ទំនិញ​នានា​របស់​យើង និង​ដើម្បី​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាច្រើន​ផ្សេង​ទៀត មុន​ឈាន​ដល់​ថ្ងៃ​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
តើមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី WB Arena មានអ្វីពិសេសខ្លះ?
ដោយ
Advertisement

ចាប់តាំងពីខែកក្កដាកន្លងទៅ មានហាងជាច្រើនចាប់ផ្ដើមបើកដំណើរការសាកល្បង ពេលនេះភ្ញៀវអាចអញ្ជើញមកទស្សនាហាងយើងខ្ញុំ​ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅតាមមាត់ទន្លេដោយក្ដីរីករាយ។

នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត WB Arena យើងកំពុងស្ថិតនៅក្នុងរយៈពេលនៃការផ្តល់ជូននូវកម្មវិធីពិសេស និងប្រូម៉ូសិនពិសេសៗជាច្រើន សម្រាប់សាធារណជន ដើម្បីទទួលបានអារម្មណ៍ស្វាគមន៍យ៉ាងកក់ក្ដៅជាពិសេស មិនថាពួកគាត់នៅលីវ មានគូ ឬមកជាមួយនឹងក្រុមគ្រួសាររបស់ខ្លួននោះទេ។ 

មជ្ឈមណ្ឌលកម្សាន្ត WB Arena មានបរិយាកាសល្អបរិសុទ្ធ 100% សម្រាប់កុមារ ដែលអាច​អោយកុមារអាចលេងកម្សាន្តយ៉ាងសប្បាយរីករាយជាច្រើនម៉ោងផងដែរ។

មជ្ឈមណ្ឌលកម្សាន្ត WB Arena មានហាងទំនិញជាច្រើនមុខផ្សេងៗគ្នា ហើយតូបលក់នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងមានរៀបចំព្រឹត្តិការណ៍ពិសេសរំភើបញាប់ញ័រជាច្រើន និងមានភោជនីយដ្ឋានលក់ម្ហូបអាហារឆ្ងាញ់ៗនៅពាសពេញបរិវេណទីធ្លារបស់យើង។

ឥឡូវនេះ លោកអ្នកអាចអញ្ជើញមកពិសាម្ហូបអាហារដ៏ឆ្ងាញ់អស្ចារ្យជាច្រើនជម្រើសនៅ WB Arena រួមមានដូចជា៖

ហាង Pizza Company

រសជាតិពិសេសគ្រប់ពេលវេលាទាំងអស់ សូមជ្រើសរើសភីហ្សា ឈីសដែលឆ្ងាញ់នៅទីក្រុង។

ហាងការ៉េម Dairy Queen

សម្រាប់ការ៉េមឆ្ងាញ់ជារៀងរាល់ថ្ងៃ។ ហាង Dairy Queen ផ្ដល់ជូននូវការ៉េមឆ្ងាញ់ៗគ្រប់រសជាតិទៅតាមចំណង់ចំណូលចិត្តរបស់អ្នកគ្រប់គ្នានៅក្នុងគ្រួសារ។

ហាងនំប៉័ង Tous Les Jours

សូមអញ្ជើញមកទទួលបទពិសោធន៍រសជាតិកាហ្វេ និងនំដ៏ឈ្ងុយឆ្ងាញ់ពិសេសកម្រិតខ្ពស់បំផុត។

ហាងកាហ្វេ Inthanin Coffee

សូមអញ្ជើញមកពិសាកាហ្វេតាមចំណង់ចំណូលចិត្តបែបលក្ខណៈគ្រួសារថ្មីៗឈ្ងុយឆ្ងាញ់ ជាមួយនឹងសេវាកម្មដ៏ល្អប្រណីតកម្រិតខ្ពស់របស់យើង។

ហាង Dakasi

អតិថិជនជាទីស្រឡាញ់របស់យើង អាចអញ្ជើញមកទិញភេសជ្ជៈនៅក្នុងហាងរបស់យើងបាន។

ហាង Snow Yoghurt

សម្រាប់ថ្ងៃដែលមានអាកាសធាតុក្ដៅខ្លាំង ឬពិសាបង្អែមលាងមាត់ បន្ទាប់ពីពិសាអាហាររួច។

ម៉ាត Aeon Express

ហាងលក់ទំនិញដែលផ្ដល់ភាពងាយស្រួលក្នុងការទិញទំនិញតាមតម្រូវការរបស់លោកអ្នក។

ហាង Kimchi Spicy Noodle

ហាងមីស៊ុបបែបកូរ៉េរសជាតិហិល ដែលលោកអ្នកចូលចិត្ត។

ហាង Stack Burger

អ្នកគ្រប់គ្នាចូលចិត្តញ៉ាំហាំបឺហ្គ័រដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ហើយហាំបឺហ្គ័រដែលអតិថិជនរំពឹងចង់ពិសានោះ គឺមាននៅទីនេះ។

THE PLAYHOUSE គឺជាកន្លែងកម្សាន្តសម្រាប់កុមារដែលមានទីធ្លាទំហំ 500 ម៉ែត្រការ៉េ ដែលផ្ដល់ភាពសប្បាយរីករាយដល់កុមារពេញមួយថ្ងៃ ជាមួយនឹងប្រដាប់ប្រដាក្មេងលេងដ៏សម្បូរបែប ដូចជា(ពោងខ្យល់) លោតលេង ទោងយោល ក្ដាររំអិល និងរបារតោងឡើង និងឧបករណ៍កម្សាន្តជាច្រើនផ្សេងទៀត។ ពិសេសទៅទៀតនោះ ភ្ញៀវគ្រប់វ័យទាំងអស់សុទ្ធតែទទួលបានការស្វាគមន៍ឱ្យចូលរួមទស្សនានៅក្នុង មជ្ឈមណ្ឌល ពិភព (បច្ចេកវិទ្យា) សិប្បនិម្មិត NYXiA VR ZONE ដែលមានទំហំ 150 ម៉ែត្រការ៉េ ដែលមាន stands និង pods ដើម្បីនាំអ្នកគ្រប់គ្នាទៅទស្សនានូវទស្សនីយភាពក្នុងពិភពផ្សេងៗគ្នាតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ទីធ្លាខាងក្រៅ ក៏មានព្រឹត្តិការណ៍ពិសេសជាច្រើនផងដែរនាពេលរាត្រី រួមមាន កម្មវិធីសម្ដែងសិល្បៈវប្បធម៌ និងការរាំកម្សាន្ត កម្មវិធីប្រគុំតន្រ្តីសម័យទំនើប ដែលភ្ញៀវទេសចរទាំងអស់ អាចទទួលបានភាពសប្បាយរីករាយ និងភ្លក់ម្ហូបខ្មែរ និងបរទេសបានផងដែរ។

សព្វថ្ងៃនេះ ហាងលក់ម្ហូប និងភេសជ្ជៈក្នុងស្រុក និងមុខម្ហូបអាស៊ានដ៏ឈ្ងុយឆ្ងាញ់ កំពុងតែបើកដំណើរការផងដែរ។ ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់ អាចរីករាយក្នុងការដើរលំហែកម្សាន្ត និងគយគន់ទេសភាពតាមដងផ្លូវមាត់ទន្លេ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនេះ។ មជ្ឈមណ្ឌលកម្សាន្ត WB Arena ក៏មានបង្ហាញផ្ទាំងរូបភាពដ៏ល្អប្រណិត ដូចជាផ្ទាំងគំនួរលើជញ្ជាំង និងសិល្បះទំនើបរាងគូប នៅជុំវិញផ្លូវដើរ។ 

Advertisement

ផ្សារលក់ទំនិញទេសចរណ៍ នឹងបើកដំណើរការក្នុងពេលឆាប់ផងដែរ ហើយចំនួនតូបលក់ទំនិញក្នុងផ្សារសម្រាប់ជួលក៏មានចំនួនកំណត់ផងដែរ។ ប៉ុន្តែតូបមួយចំនួនក៏នៅមានសម្រាប់ជួលផងដែរ ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃដ៏ពិសេសលើការចុះកិច្ចព្រមព្រៀងជួលភ្លាមៗផងដែរ។ សូមកុំឱ្យឱកាសនេះកន្លងផុតទៅ! ឱកាសដ៏ពិសេសនេះ អាចឱ្យអ្នកជួលបើកដំណើរការតូបលក់ទំនិញដោយមិនបង់ថ្លៃឈ្នួលចាប់ពីខែកក្កដា ឆ្នាំ2019 ដល់ខែធ្នូ ឆ្នាំ2019 ប៉ុន្តែអ្នកជួល ត្រូវតែត្រៀមខ្លួនបើក និងដំណើរការហាងរបស់ខ្លួននៅក្នុងរយៈពេល 1ខែ បន្ទាប់ពីការចុះឈ្មោះ។

មជ្ឈមណ្ឌលកម្សាន្ត WB Arena ត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ក្នុងទីក្រុងលេខ 1 នៅក្នុងប្រទេសកម្ពុជា ដែលមានកន្លែងកម្សាន្ត ហាងអាហារល្បីៗ និងហាងលក់ទំនិញដ៏ច្រើនសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។

សម្រាប់ព័ត៌មានអំពីទីតាំងបន្ថែមដែលនៅទំនេរសម្រាប់ជួល សូមទាក់ទងក្រុមការងារ The Mall Company

ទូរស័ព្ទ៖ 089 999 681 | 093 999 621 (ភាសាខ្មែរ និងអង់គ្លេស)

អ៊ីមែល៖ [email protected]




អត្ថបទបន្ទាប់


សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូច នៅកូរ៉េខាងត្បូងកំពុងពេញនិយម ស្របពេលការបិទទ្វារអាជីវកម្មកើនឡើង

ព័ត៌មាន
សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូចដែលបិទទ្វារ បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ខណៈដែលមានអាជីវកម្មខ្ន...

ស្ថាប័ន​អន្តរជាតិ​ធំៗគាំទ្រ ការអនុវត្ត​ «គំរូសេដ្ឋកិច្ចវិលជុំ» ​ដើម្បី​កាត់បន្ថយកាកសំណល់ផ្លាស្ទិកពិភពលោក

ព័ត៌មាន
គំរូសេដ្ឋកិច្ចវិលជុំ (Circular Economy) កំពុងត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោក កំពុងចាប់ផ្ដើមអនុវត្តកាន់តែផុសផុលឡើង តាមរយៈការប្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ