អន្តោប្រវេសន៍ស្របច្បាប់ទៅសហរដ្ឋអាមេរិក

អ្នកជំនាញ៖ ការទៅធ្វើការនិងរស់នៅស្របច្បាប់នៅអាមេរិក​ នឹងងាយស្រួលជាងមុន តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក


ថ្មីៗនេះ ក្រុមហ៊ុន​ផ្ដល់​សេវាអន្តោប្រវេសន៍អន្តរជាតិដ៏ល្បីឈ្មោះមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៅកម្ពុជា ដើម្បីផ្ដល់សេវាកម្មអន្តោប្រវេសន៍​ដោយ​ស្របច្បាប់ ដល់ប្រជាជន​កម្ពុជាដែលមានបំណង​ចង់ទៅធ្វើការនិងរស់នៅដោយស្របច្បាប់ នៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក ។
លោក លឹម គ្រុយ អគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ។
ដោយ

ក្រុមហ៊ុនផ្ដល់សេវាកម្មអន្តោប្រវេសន៍នៅកម្ពុជា គឺក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី (First-Class Solutions Ltd.) និងដៃគូដែលមានមូលដ្ឋាននៅប្រទេសកាណាដា គឺក្រុមហ៊ុន Mercan Group កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយ​ ដោយមានអ្នកចូលរួមជាង ១០០នាក់ ដែលភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ ដើម្បីពន្យល់ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី EB-3 និង​នីតិវិធីសម្រាប់​ការធ្វើ​អន្តោប្រវេសន៍ដោយស្របច្បាប់​ទៅធ្វើការនិង​រស់នៅ​លើទឹកដី​សហរដ្ឋ​អាមេរិក នៅក្រោម​កម្មវិធីនេះ ។ 

លោក លឹម គ្រុយ អគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ដែលមានជំនាញខាងផ្ដល់ការពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ៖ «កាលពីមុន វាមានភាពស្មុគស្មាញខ្លាំងនៅពេលដែលប្រជាជនចង់ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ពួកគេត្រូវមានសាច់ញាតិ ឬប្ដីប្រពន្ធរស់នៅទីនោះ ដែលអាចធានាពួកគេបាន ។ ប៉ុន្តែ ឥឡូវនេះ ជាមួយកម្មវិធី EB-3 នេះ អ្នកដែលមានបំណងនិងអាចធ្វើការងារគ្មានជំនាញបាន គឺអាចដាក់ពាក្យទៅធ្វើការនៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍បាន ហើយក្រុមហ៊ុនយើងនៅទីនេះដើម្បីជួយដល់ពួកគេ ។» 


សម្រាប់ព័ត៌មានលម្អិត សូមចូលទៅផេកហ្វេសប៊ុកផ្លូវការ របស់ First-Class Immigration

លោក លឹម គ្រុយ បានបន្ថែមទៀតថា ៖ «សម្រាប់ការដាក់ពាក្យសុំ ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី ធ្វើការសហការជាមួយដៃគូ ក្រុមហ៊ុនមេធាវី និងនិយោជកនៅសហរដ្ឋអាមេរិក ដើម្បីជួយដល់អ្នកដាក់ពាក្យស្នើសុំនៅកម្ពុជា ដាក់ពាក្យសុំទិដ្ឋាការការងារនិងអន្តោប្រវេសន៍ តាមរយៈកម្មវិធី EB-3 នេះ ។ ដូច្នេះ យើងជួយធ្វើឱ្យដំណើរការដាក់ពាក្យសុំហ្នឹងកាន់តែងាយស្រួលជាងមុន សម្រាប់អ្នកដាក់ពាក្យស្នើសុំ ។»

ដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការរៀបចំដាក់ពាក្យសុំសិទ្ធិធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB-3 ក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន អិលធីឌី បានចាប់ដៃគូជាមួយក្រុមហ៊ុន Mercan Group ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានបទពិសោធន៍ជាង ៣ទសវត្សរ៍ក្នុងការជួយជនបរទេសនៅទូទាំងពិភពលោកឱ្យអាចធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប តាមរយៈការវិនិយោគ ការសិក្សា និងការធ្វើការ ។ 

សន្និសីទព័ត៌មានស្ដីពីកម្មវិធី EB-3 សម្រាប់ការធ្វើអន្តោប្រវេសន៍ទៅធ្វើការនិងរស់នៅដោយស្របច្បាប់នៅសហរដ្ឋអាមេរិក

ដោយសហការជាដៃគូជាមួយក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ក្រុមហ៊ុន Mercan Group ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនមេធាវី និងនិយោជកនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាជនកម្ពុជាឱ្យបានទៅធ្វើការនិងរស់នៅក្នុងសហរដ្ឋអាមេរិក ក្រោមកម្មវិធី EB-3 ។ 

លោក Jerry Morgan អគ្គនាយកក្រុមហ៊ុន Mercan Group បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា នៅរាជធានីភ្នំពេញ ថា «អ្វីដែលសំខាន់បំផុតនៅពេលដែលអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនឹងអន្តោប្រវេសន៍ មិនថាជាអន្តោប្រវេសន៍ប្រភេទណានោះទេ គឺអ្នកពិតជាកំពុងជួយដល់ប្រជាជន ។ ក្រុមហ៊ុនរបស់យើងព្យាយាមធ្វើយ៉ាងណា ត្រូវតែស្មោះត្រង់បំផុតចំពោះប្រជាជនដែលយើងធ្វើការជាមួយ និងផ្ដល់យោបល់ឱ្យពួកគេយល់ច្បាស់លាស់អំពីអ្វីដែលពួកគេអាច ឬមិនអាចធ្វើបាន ។ នៅក្រុមហ៊ុន Mercan យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ជាអាទិភាពចម្បងបំផុត ។» 

យោងតាមអគ្គនាយកក្រុមហ៊ុន ហ្វឺស-ក្លាស សឺលូសិន ដើម្បីដាក់ពាក្យសុំទៅធ្វើការនិងរស់នៅក្រោមកម្មវិធី EB-3 អ្នកត្រូវតែមានសុខភាពល្អ កាយសម្បទាល្អ មានអាយុពី ២១ឆ្នាំដល់ ៥០ឆ្នាំ មានឆន្ទៈរៀនភាសាអង់គ្លេស និងមានសាវតារស្អាតស្អំពុំធ្លាប់បានប្រព្រឹត្តបទល្មើសផ្សេងៗ ។ ជាងនេះទៅទៀត អ្នកដែលបានជាប់ ក៏អាចនាំប្ដីប្រពន្ធនិងកូនៗអាយុក្រោម ២១ឆ្នាំ ទៅរស់នៅជាមួយ ផងដែរ ។ 

EB-3 គឺជាកម្មវិធីការងាររបស់រដ្ឋាភិបាលអាមេរិក ដែលផ្ដល់លទ្ធភាពឱ្យនិយោជកនៅអាមេរិកដែលផ្ដល់ការងារពេញម៉ោងនិងអចិន្ត្រៃយ៍ដល់បុគ្គលិកជាជនបរទេស អាចដាក់ពាក្យស្នើសុំឱ្យរដ្ឋាភិបាលអាមេរិកផ្ដល់សិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក ដល់ជនបរទេស (និងគ្រួសាររបស់ពួកគេ) ៕




អត្ថបទបន្ទាប់


ការនាំចេញផលនេសាទ​ទឹកសាបនិង​សមុទ្ររបស់វៀតណាមកើនជាង ៥០% នៅពីរខែដើមឆ្នាំ២០២២

ព័ត៌មាន
ក្នុង​ខែមករានិង​ខែកុម្ភៈ ឆ្នាំ២០២២នេះ ការនាំចេញ​ផល​នេសាទ​ទឹកសាបនិង​គ្រឿងសមុទ្រ​របស់​ប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ ១,៥ពាន់លានដុល្លារ…

រដ្ឋជាច្រើននៅអាមេរិកអំពាវនាវឱ្យផ្អាកយកពន្ធឧស្ម័ន ស្របពេលដែលតម្លៃឧស្ម័នកំពុងកើនខ្លាំង

ព័ត៌មាន
ស្របពេលដែលតម្លៃឧស្ម័នកើនឡើងក្នុងកម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក អភិបាលក្រុង និងសមាជិកសភារដ្ឋកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យផ្អាកការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ