វិស័យទេសចរណ៍កម្ពុជា

រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១


វិបត្តិកូវីដ១៩នៅតែបន្តអូសបន្លាយ ដែលបានជះឥទ្ធិពលកាន់តែអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជា ពិសេស វិស័យទេសចរណ៍។ ជាមួយគ្នានឹងវិធានការរឹតត្បិត ការបិទខ្ទប់ ក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ-១៩ វិស័យទេសចរណ៍បានរងផលប៉ះពាល់កាន់តែខ្លាំងក្លាថែមទៀត។ ជាក់ស្ដែង នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះភ្ញៀវអន្តរជាតិធ្លាក់ចុះដល់ទៅជាង ៩១% និង ភ្ញៀវជាតិដែលបានចេញដំណើរទៅក្រៅប្រទេសធ្លាក់ចុះជាង ៩៦%។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។
រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១

វិស័យទេសចរណ៍​បានរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺកូវីដ១៩។ យោងតាមតួរលេខក្រសួងទេសចរបានចេញផ្សាយ នៅអំឡុងពេល​ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​ជាង​ ១០ម៉ឺននាក់ ថយចុះជាង ៩១% ចំណែកឯប្រជាពលរដ្ឋកម្ពុជា​ដែលបានចេញទៅ​ក្រៅប្រទេស​មានជាង ១ ម៉ឺននាក់ ថយចុះជាង ៩៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ ភ្ញៀវអន្តរជាតិ ដែលមកតាមផ្លូវអាកាសជាង ៤ម៉ឺននាក់ ថយចុះជាង ៩៣%, មកតាមផ្លូវគោកមាន ៥ម៉ឺននាក់ ថយចុះជាង ៨៧% និងមកតាមផ្លូវទឹក​មានតែ ២ នាក់ប៉ុណ្ណោះ។ រីឯ​ភ្ញៀវទេសចរ​ផ្ទៃក្នុងនៅឆមាស​ទី១ ឆ្នាំ២០២១ មានចំនួនសរុបជិត​២លាននាក់ ថយចុះជាង ៣៧% ធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុង​មានចំនួនសរុបជាង ១៤ម៉ឺននាក់។

តែយ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា ពោលគឺបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជនសរុប នៅចុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល យុទ្ធសាស្ត្រនេះបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ឡើងវិញ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមាន ១៣១នាក់ និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់

ព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៩ ខែសីហា បន្តរកឃើញអ្នកវិជ្ជមាននៃសមេរោគកូវីដ១៩ចំនួន ១៣១នាក់និងចំនួនអ្នកព្យាបាលជាសះស្បើយ ៦២០នាក់បន្ថែម…

បណ្ណបញ្ជាក់សុខភាពកូវីដ-១៩ ក្លែងក្លាយកំពុងចរចាប្រើប្រាស់នៅមេរិក និង អឺរ៉ុបកាន់តែច្រើន

ព័ត៌មាន
ការប្រើប្រាស់បណ្ណបញ្ជាក់សុខភាពកូវីដក្លែងក្លាយកាន់តែច្រើន ក្លាយជាប្រធានបទក្តៅនៅអាមេរិក និង អឺរ៉ុប។ ថ្មីៗកន្លងមកនេះ គេធ្លាប់តែបានដឹង និងបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ