មេរោគបំប្លែងថ្មី ឌែលតា

ក្រសួងសុខាភិបាល «មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា ព្យាបាលតាមផ្ទះទេ!»


ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែសីហានេះ បានសម្រេច មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា សម្រាកព្យាបាលនៅតាមផ្ទះនោះទេ ហើយក្រសួងក៏បានតម្រូវឲ្យអ្នកជំងឺទាំងនោះ ទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬតាមមន្ទីរពេទ្យដែលព្យាបាលកូវីដ-១៩។ នេះបើតាមសេចក្ដីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សកម្មភាពក្រុមគ្រូពេទ្យ​ចុះទៅទទួលអ្នកឆ្លងកូវីដ-១៩ នាពេល​កន្លងទៅ
ដោយ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា យោងតាម​ការចាំបាច់​ក្នុងការ​គ្រប់គ្រង​ការព្យាបាល​កូវីដ-១៩ ជាពិសេស​ផ្អែកទៅតាម​ទិន្នន័យ​ផ្នែក​អេពីដេមីសាស្ត្រ នៃការឆ្លងរាលដាល​វីរុសកូវីដ១៩​បំប្លែងខ្លួនថ្មី ប្រភេទ ឌែលតា ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ពីលទ្ធភាព​ចម្លង​ និងរយៈពេល​សកម្ម​របស់​វីរុស​បំប្លែងខ្លួនថ្មីនេះ អ្នកជំងឺ​កូវីដ-១៩​ប្រភេទ ឌែលតា (ដែលបាន​បញ្ជាក់​ដោយ​មន្ទីរពិសោធ៍ ឬស្ថិត​ក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងស្រុក ពុំត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការព្យាលបាល​នៅតាមផ្ទះទេ។

បើតាម​ក្រសួងសុខាភិបាល អ្នកជំងឺ​កូវីដ-១៩​ ប្រភេទឌែលតា តម្រូវឲ្យ​ទៅទទួល​ការព្យាលបាល​នៅតាម​មណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យ​ព្យាបាល​ជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាម​សុខភាពជាក់ស្ដែង​របស់អ្នកជំងឺ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ០៩ ខែសីហា ចំនួន​អ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា ដែលកម្ពុជាបាន​រកឃើញ​សរុប​មានចំនួន​ ៣៨៥នាក់ហើយ ដែលក្នុងនោះមានទាំងករណីឆ្លង​នាំចូល និងករណីឆ្លងក្នុងសហគមន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនស៊ីភីអែល (CPL) ស្នើសុំឲ្យមានការបញ្ឈប់ការក្លែងបន្លំឯកសារវាយតម្លៃអចលនវត្ថុ

ព័ត៌មាន
ក្រុមហ៊ុនស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា បានរកឃើញថា កាលពីពេលថ្មីៗនេះ មានបុគ្គលមួយច…

តម្លៃមាសធ្លាក់ចុះចន្លោះពី ៧០ទៅ១០០ដុល្លារក្នុង១តម្លឹង គិតត្រឹម១សប្ដាហ៍ចុងក្រោយនេះ

ព័ត៌មាន
ក្រុមអាជីវករពាណិជ្ជករលក់មាសនៅកម្ពុជាបានអះអាងថា តម្លៃមាសនៅលើទីផ្សារមួយរយៈចុងក្រោយនេះ មានការប្រែប្រួលឡើងចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ