មជ្ឈមណ្ឌល​សន្និបាត​​តម្លៃ​១០លាន​ដុល្លារ​របស់​ឧកញ៉ា លី យ៉ុងផាត់ សម្ពោធ​បើក​ថ្ងៃ​ស្អែក (១ វិច្ឆិកា ២០១៨)​នេះ​ហើយ!


មហាសេដ្ឋី​ជំនួញ​ពហុ​វិស័យ អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​វិនិយោគ​លើ​ការ​សាងសង់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ដ៏​ទំនើប​បំផុត​មួយ (ឬ​គេហៅធម្មតា កន្លែង​រៀបចំ​ពិធីជប់​លៀង​មង្គលការ) នៅ​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ហើយ​ស្អែកនេះ (ថ្ងៃទី១ វិច្ឆិកា ២០១៨) អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​នេះ បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ។
រូបភាព 3D នៃ​អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ (រោងការ) ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ លី យ៉ុងផាត់។
ដោយ

ការវិនិយោគ​​នេះ ធ្លាប់ត្រូវ​បាន​បុគ្គលិក​ថ្នាក់​ខ្ពស់​របស់​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រាប់​ឲ្យ​ដឹងថា ចំណាយ​ទុន​ប្រមាណ ១០​លាន​ដុល្លារអាមេរិក។ ហើយថា វា​នឹង​ក្លាយ​ជា​អគារ​សម្រាប់​ការរៀបចំ​ប្រជុំ ពិធី​ជប់លៀង និងពិធី​មង្គល​ការ​ផ្សេងៗ ដ៏ធំនិង​ប្រណីត​បំផុត នៅ​ស្រុក​ខ្មែរ។ 

មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍នេះ មាន​អគារ​សរុប​ចំនួន ៧​អគារ ហើយ​ក្នុង​មួយ​បន្ទប់ អាច​ដាក់​តុ​ការ​បាន​ចាប់​ពី ៥០​តុ​ការ​ឡើង​ទៅ ហើយ​បើ​រំលាយ​បន្ទប់​នៃ​អគារ​ទាំង​៧​នេះ បញ្ចូល​គ្នា អាច​ដាក់​បាន​រហូត​ដល់ ៥០០​តុ​ការ ស្មើ​នឹង​ចំនួន​មនុស្ស ៥០០០​នាក់ ខណៈ​ដែល​ទីធ្លា​ចត​រថយន្ដ​មាន​សមត្ថភាព​ដាក់​រថយន្ដ​បាន​រហូត​ដល់ ១២០០​គ្រឿង និង​ម៉ូតូ ៧០០​គ្រឿង។ 

អានបន្ថែម៖ 


>>> ឧកញ៉ា លី យ៉ុងផាត់ បោះ​ទុន​ជាង​១០​លាន​ដុល្លារ សង់​រោងការ​លំដាប់​ប្រណីត

>>> មហា​សេដ្ឋី​៣​រូប​កំពុង​ក្ដោប​ឱកាស​វិនិយោគ​សាងសង់​អគារ​រោងការ





អត្ថបទបន្ទាប់


វៀតណាម៖ ផាក​ពិន័យ​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ចិន​ធ្វើការ​​ខុស​ច្បាប់

ព័ត៌មាន
ខណៈដែល​មាន​ចិន​មក​ទេសចរណ៍​និង​ធ្វើការ​ច្រើនឡើងៗ នៅ​ប្រទេស​នានា​ក្នុង​តំ​បន់​អាស៊ី​អាគ្នេយ៍ បញ្ហា​ប្រឈម​ខ្លះ​ក៏​កើត​ឡើង ដូចជា ចិន​កាន…

មហា​សេដ្ឋី​​ឧកញ៉ា លី យ៉ុងផាត់ នឹង​បើក​សួន​កម្សាន្ត ដាយណូស័រ នៅ​ខែវិច្ឆិកានេះ!

ព័ត៌មាន
គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​ជំនួញ​ថ្មី​មួយ​ទៀត​របស់​មហាសេដ្ឋី លី យ៉ុងផាត់ គឺ​សួន​កម្សាន្ត​ ដាយណូស័រ ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ឈ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ