លោកស្រី ស្តេស៊ី ខាន់នីងហេម ប្រធានផ្សារមូលបត្រញ៉ូយក បាននិយាយថា រូបនាង និងអ្នកតំណាងទាំង ២៥នាក់ នៃឧស្សាហកម្មមូលបត្រញ៉ូយក បានផ្ញើលិខិតមួយ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ទៅកាន់ថ្នាក់ដឹកនាំដែលជានិយ័តករ ដោយបានព្រមានពីការប្រឆាំងនឹងផលវិបាក ដែលបណ្ដាលមកពីអនុវត្តយកពន្ធលើការជួយដូរក្នុងផ្សារភាគហ៊ុនញ៉ូយក ពីសំណាក់រដ្ឋាភិបាល។
លោកស្រី ស្ដេស៊ី បញ្ជាក់ថា ច្បាស់ហើយថា ផ្សារមូលបត្រញ៉ូយក គឺស្ថិតនៅក្នុងទីក្រុងញ៉ូយក ប៉ុន្ដែប្រសិនបើខាងអាជ្ញាធរនៅតែបន្ដចង់អនុវត្តនីតិវិធីយកពន្ធលើការជួញដូរភាគហ៊ុនក្នុងទីផ្សារនេះមែន នោះមជ្ឈមណ្ឌលឧស្សាហកម្មហិរញ្ញវត្ថុពិភពលោក គឺផ្សារមូលបត្រញ៉ូយកនេះ នឹងអាចត្រូវការស្វែងរកកន្លែងថ្មីជំនួសវិញ។
ហើយក៏មានអតិថិជនមួយចំនួននៅក្នុងផ្សារមូលបត្រនេះ បានសាកសួរហើយដែរ អំពីឆន្ទៈនៅក្នុងការរើទីតាំងផ្សារមូលបត្រនេះ។
ទោះយ៉ាងណា គេសង្កេតឃើញថា គំនិតនៃការចង់អនុវត្តថ្មីលើការយកពន្ធនេះ ហាក់ដូចជាមានការគាំទ្រតិចតួចប៉ុណ្ណោះ ពីមន្ត្រីពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលអាមេរិក៕