បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ពលរដ្ឋ​កម្ពុជា​នៅកូរ៉េ​និងជប៉ុន​ ឥឡូវនេះ អាច​ផ្ញើ​ប្រាក់​មក​​ស្រុក​ខ្មែរ​បាន​ភ្លាមៗ


ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេសជប៉ុន ឥឡូវនេះ ធនាគារ អេស៊ីលីដា បាន​ដាក់​ឲ្យប្រើប្រាស់​សេវា​ផ្ទេរប្រាក់​​ពី​ប្រទេសទាំងពីរនេះ ចូលក្នុង​គណនី​ធនាគារ​ អេស៊ីលីដា បាន​ភ្លាមៗ ពោលគឺ​ផ្ទេរភ្លាម អ្នក​ទទួល​នៅ​ស្រុក​ខ្មែរ​ទទួលបានភ្លាមៗ​ដោយ​មិន​ចាំយូរទេ ។
ដោយ

លោក​ស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា «សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​និងប្រទេស​ជប៉ុន ចូល​ក្នុង​គណនី​ធនាគាររបស់ អេស៊ីលីដា នៅ​កម្ពុជានេះ មានភាព​រហ័ស​ទាន់ចិត្តនិង​អស់​កម្រៃ​សេវាទាប ។ ផ្ទេរភ្លាម ទឹកប្រាក់​ចូល​ក្នុងគណនី​របស់អ្នក​ទទួលភ្លាម ។» 

លោកស្រី​នាយិកា​បានបន្ថែម​ថា «សម្រាប់​ការផ្ទេរ លោក​អ្នក​អាច​ផ្ទេរ​បាន​ដល់ទៅ ២.៥០០ដុល្លារ​ក្នុង​មួយប្រតិបត្តិការ ហើយ​ក្នុងមួយថ្ងៃផ្ទេរបាន ៤ដង សម្រាប់​មួយ​គណនីយ ។» 

លោក​ស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា

ចំពោះការផ្ទេរប្រាក់ពី​កូរ៉េខាងត្បូង​ និង​ជប៉ុន ចូល​ក្នុងគណនី​ធនាគារ​ អេស៊ីលីដា គឺធ្វើ​តាមរយៈ​ធនាគារ​ជាដៃគូ នៅក្នុងប្រទេសទាំងពីរនេះ ដូចជាធនាគារ KB, GMONEY TRANS, SBI REMIT, QUEEN BEE CAPITAL និង E9Pay ។ 

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]




អត្ថបទបន្ទាប់


WHO នឹងចាប់ផ្ដើមយកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយ

ព័ត៌មាន
នៅទីបំផុត WHO នឹងចាប់ផ្ដើម យកវ៉ាក់សាំងចិនទាំង២ប្រភេទ ដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសនានាចាប់ពីខែក្រោយនេះហើយ! បន្ទាប់បានប្រកាសទទួលស្គាល់វ៉ាក…

អាមេរិកបារម្ភពីអំណាចអាវុធនុយក្លេអ៊ែររបស់ចិនអាចនឹងកើនខ្លាំងជាងរុស្ស៊ី?

ព័ត៌មាន
មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក បានអះអាងថា ប្រទេសចិនស្ថិតក្នុងស្ថានភាពចំពោះមុខនៃការអភិវឌ្ឍគ្រឿងសព្វាវុធ នឹងនាំមុខរស្ស៊ី ក្លាយជាប្រទសមានអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ