ផ្សារភាគហ៊ុននិងប្រេង

តម្លៃភាគហ៊ុន និងប្រេងនៅអាស៊ី នៅតែបន្ដកើនឡើង បន្ទាប់ពីនៅអាមេរិកហក់ឡើងខ្ពស់


ទីផ្សារភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងនៅថ្ងៃ គិតមកត្រឹមថ្ងៃ ទី៩ កុម្ភៈ បន្ទាប់ពីសន្ទស្សន៍នៅលើ Wall Street សហរដ្ឋអាមរិក បានហក់ឡើងខ្ពស់ និងបានបំបែកកំណត់ត្រាថ្មី ខណៈដែល រូបិយបណ្ណ Bitcoin ក៏មានដង្ហើមងើបឡើងវិញដែរ បន្ទាប់ពី ត្រឹមតែពេលមួយប៉ុណ្ណោះ Bitcoin ទទួលបានការទិញយកក្នុងតម្លៃដល់ទៅ ១ពាន់ ៥រយលានដុល្លារអាមេរិក ពីក្រុមហ៊ុនយក្ស Tesla។
តម្លៃភាគហ៊ុន និងប្រេងនៅអាស៊ី នៅតែបន្ដកើនឡើង បន្ទាប់ពីនៅអាមេរិកហក់ឡើងខ្ពស់ (រូបតំណាង)
ដោយ

ជាមួយគ្នានេះ តម្លៃប្រេង​បាន​​ហក់ឡើងខ្ពស់បំផុត​ដែរ ក្នុងរយៈពេល ១៣​ខែកន្លងចុងក្រោយនេះ ដោយសារតែ​មានសុទ្ធិដ្ឋិនិយម​លើ​ការវិលត្រឡប់មកវិញ​​នូវតម្រូវការប្រើប្រាស់​ប្រេង​នៅក្នុង​ពិភពលោក។

សន្ទស្សន៍​ភាគហ៊ុន នៅក្នុង​តំបន់អាស៊ីប៉ា​​ស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានកើនឡើងជាង ០,៣% ។ សន្ទស្សន៍ផ្សារហ៊ុន​នៅកូរ៉េខាងត្បូង ក៏បានកើនឡើងជិត ​១%ដែរ ខណៈដែ​ល​សន្ទស្សន៍​ផ្សារហ៊ុន​ចិនបាន កើនជិត ០,៥% និងហុងកុង កើនជាង ០,២%។ 

រីឯ នៅផ្សារហ៊ុន​ជប៉ុនវិញ ក៏បានកើនឡើងជាង ០,៣% ផងដែរ។ ក្រុមអ្នកជំនាញ បាននិយាយថា កញ្ចប់ថវិកាជំរុញ​សេដ្ឋកិច្ច​របស់អាមេរិកជិត ២ទ្រីលានដុល្លារ និង​ភាវិជ្ជមាន​នៃដំណឺង​វ៉ាក់សាំង​នៅតែជា​កម្លាំងមួយជំរុញឲ្យទីផ្សារ​ភាគហ៊ុន និងប្រេង​បន្ដ​កំណើន​។

តម្លៃប្រេង បន្តបកើនឡើង​ ដោយទីផ្សារ​ប្រេងឆៅនៅអង់គ្លេស​​បានកើនឡើងជាង ០,៥% បន្ថែមទៀត ខណៈដែលនៅអាមេរិក ក៏មានការកើនឡើង ជាង ០,៦% ផងដែរ ពោលគឺ តម្លៃប្រេង​នៅ​អង់គ្លេស​មានតម្លៃជាង ៦០ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែល​នៅអាមេរិក​មានក្នុងរង្វង់​ប្រមាណ ៥៨ដុល្លារអាមេរិក​ក្នុងមួយធុងបារ៉ែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយអង្គការទស្សនៈពិភពលោក (World Vision) លើគម្រោងអភិវឌ្ឍន៍វារីវប្បក…

ម៉ាឡេស៊ីនាំចេញទុរេនដល់ទៅប្រទេសជប៉ុនជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុននាំចេញទុរេនដ៏ធំមួយរបស់ម៉ាឡេស៊ី បានចាប់ផ្ដើមនាំចេញផលិតផលផ្លែទុរេន ចូលទៅកាន់ទីផ្សារប្រទេសជប៉ុនជាលើកដំបូងកាលពីពាក់កណ្ដាលខែមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ