ស្ថិតិរដ្ឋាភិបាលនូវែលសេឡង់ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា មនុស្សជាង ១៣ម៉ឺននាក់ បានចាកចេញពីប្រទេសនូវែលសេឡង់ នៅក្នុងឆ្នាំដែលបានបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលជាតួលេខមួយដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយប្រហែលមួយភាគបីនៃចំនួនអ្នកចំណាកស្រុកទាំងនេះបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
ចំនួនអ្នកចំណាកស្រុកទាំងនេះ បើធៀបនឹងចំនួនអ្នកចំណូលស្រុក គឺនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ ពោលគឺចំនួនជនបរទេស ដែលបានចំណាកស្រុកទៅកាន់ប្រទេសនូវែលសេឡង់ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ។
សេដ្ឋកិច្ចរបស់នូវែលសេឡង់ កំពុងជួបបញ្ហាបន្ទាប់ពីធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់ដល់៥,២១% ដែលជាការរឹតបន្តឹងដ៏ខ្លាំងក្លាបំផុតចាប់តាំងពីអត្រាការប្រាក់ផ្លូវការត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។
សេដ្ឋកិច្ចនូវែលហ្សេឡង់ សម្រេចបានកំណើន០,២% នៅក្នុងត្រីមាសទី១ ខណៈអត្រាអត់ការងារធ្វើបានកើនឡើងជិត៤,៧%នៅក្នុងត្រីមាសទី២ ខណៈដែលអតិផរណានៅតែកើនខ្ពស់ក្នុងកម្រិត៣,៣%៕
អត្ថបទ៖ សុខ មង្គល