ផ្សារភាគហ៊ុន​ថៃ

តម្លៃភាគហ៊ុននៅថៃហក់ឡើង ចំពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក


តម្លៃភាគហ៊ុនក្នុងផ្សារហ៊ុនរបស់ថៃ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានហក់ឡើងខ្ពស់ជាងមុន នៅចំពេលដែលលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បង្ហាញថា លោក Jeo Biden កំពុងនាំមុខ ក្នុងការឈានទៅរកជ័យជំនះលើលោក ដូណាល់ត្រាំ។ នេះបើតាមការរាយការណ៍មួយ ដោយកាសែតបាងកកប៉ុស្ដិ៍។
តម្លៃភាគហ៊ុននៅថៃ ហក់ឡើង ចំពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក (រូបភាព៖ The Thaiger)
ដោយ

តម្លៃផ្សារភាគហ៊ុន​របស់ថៃ កាលពីថ្ងៃ​ព្រហស្បត្តិ៍នេះ បាន​កើនឡើងដល់ទៅ ជិត​ ៤២ពិន្ទុ ឬស្មើនឹង ៣,៤៣% ពោលគឺ​កើនដល់ទៅប្រមាណ ១.២៦៤ ពិន្ទុ ដោយគិតជា​ចំនួន​ទឹកប្រាក់​​សរុប​មានដល់​ទៅប្រមាណ ៨១ពាន់លានបាត ឬស្មើនឹង​ជាង ២ពាន់៦រយលាន​ដុល្លារអាមេរិក។ ក្នុងនោះ ភាគហ៊ុន​​របស់​ក្រុមហ៊ុន​ចុះបញ្ជីធំៗ​ដូចជា CP All កើនឡើង​៣,៧៥%, ធនាគារកសិកន កើន១,៧៥% និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ PTT កើន១,៥%។

លោក ផាយបូន ណាលីន ស្រាំងខួន ជាប្រធាន​សហព័ន្ធ​​នៃ​អង្គភាព​ទីផ្សារ​មូលធន​ថៃ បាន​លើកឡើងថា ផ្សារហ៊ុន​នៅអាស៊ី ត្រូវបាន​គេរំពឹងថា នឹង​មាន​លំហូរ​ល្អប្រសើរ បើសិន​ជា​លោក Biden ពិតជា​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតីមែននោះ ដោយសារតែ​គោលនយោបាយ​របស់លោក មានការ​បន្ធូរបន្ថយ​ពន្ធ​ពាណិជ្ជកម្ម ហើយប្រទេសថៃក៏មិនមាន​កត្តានយោយបាយ​ច្រើន ដែលអាច​នៅធ្វើឲ្យ​សតិអារម្មណ៍​ទីផ្សារ​មាន​ភាព​នឹងនរ​នោះទេ។

ទឹកប្រាក់​ប្រមាណ ៣០០ ពាន់លាន​បាត ឬស្មើនឹង​ជិត​១០ពាន់លាន​ដុល្លារអាមេរិក​ បានហូរចេញពីទីផ្សារ​ភាគហ៊ុនថៃ ក្នុងរយៈពេល ១០ខែ ដំបូង​នៅឆ្នាំ២០២០នេះ ដោយសារតែ​ការ​រីករាលដាល​នៃមេរោគ​កូវីដ-១៩ ដែលបានធ្វើឲ្យ​ធ្លាក់ចុះ​នូវ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ខណៈ​ដែល សន្ទស្សន៍​សម្រាប់​រយៈពេល​៣ខែ ខាងមុខទៀតនេះ ក៏បង្ហាញពី​ការ​ធ្លាក់ចុះដែរ។

អ្នកជំនាញ បាន​គូសបញ្ជាក់ថា បញ្ហា​មេរោគរាតត្បាត​បានបណ្ដាល​ឲ្យ​មាន​លំហូរ​ចេញ​យ៉ាងខ្លាំង​​ពីទីផ្សារហ៊ុន​របស់ថៃ​​ ទៅរក​ការវិនិយោគ​លើ​ទ្រព្យសម្បត្តិ​ដេលមាន​ហានិភ័យទាប និង​ការវិនិយោគ​លើ​ភាគហ៊ុន​ក្នុងវិស័យ​បច្ចេកវិទ្យា ភាគច្រើន​ភាគហ៊ុនទាំងនេះ គឺបាន​ចុះបញ្ជីនៅអាមេរិក ចិន និងតៃវ៉ាន់ ដែលវា​គឺមាន​ផ្ដល់​នូវ​សក្ដានុពល​ខ្ពស់​សម្រាប់​កំណើន។

ទោះយ៉ាងណា អ្នកជំនាញ បាន​រំពឹងទុកថា អ្នកវិនិយោគ​បរទេស នឹង​វិល​ត្រឡប់​មករក​ការវិនិយោគ​ផ្សារហ៊ុន​​ដូចធម្មតា​វិញ​នៅឆ្នាំក្រោយនេះ ពិសេស​នៅពេល​ដែល​មាន​ថ្នាំវ៉ាក់សាំង​សម្រាប់​មេរោគកូវីដ-១៩ ត្រូវបាន​អភិវឌ្ឍឡើង​ដោយជោគជ័យ។ ហើយ​អ្នកជំនាញ​ក៏បាន​ប៉ាន់ប្រមាណដែរថា សន្ទស្សន៍​ផ្សារហ៊ុន​ថៃ ក្នុង​​កម្រិត ១.២០០ ពិន្ទុ នឹង​ក្លាយជាការគាំទ្រ​ដ៏រឹងមាំ​នៅឆ្នាំនេះ ជាមួយនឹង​​ឱកាស​រីកចម្រើន​នៅឆ្នាំ​ក្រោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារភាគហ៊ុនកម្ពុជាធ្លាក់ចុះទំហំជួញដូរពី ១៥ម៉ឺនដុល្លារ មកនៅត្រឹម ១៣ ម៉ឺនដុល្លារក្នុងមួយថ្ងៃ

ព័ត៌មាន
អ្នកជំនាញនៅក្នុងទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា បើទោះបីជានៅឆ្នាំ២០២០ នេះមានក្រុមហ៊ុនជាច្រើនចូលមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ ត…

អង្គរក្ស​ខ្មែរ​ម្នាក់បានឆ្លងកូវីដ-១៩ ក្រោយ​បាន​​​​ការពារ​ផ្ទាល់​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​​​ ក្នុងពេល​ទស្សនកិច្ចនៅកម្ពុជា

ព័ត៌មាន
អង្គរក្ស​ជនជាតិ​ខ្មែរ​មួយរូប ដែល​បាន​ការពារ​ផ្ទាល់​​សម្រាប់​​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ