បុរីលំនៅដ្ឋាន​តំបន់ជាយក្រុង

ឧកញ៉ា នួន រិទ្ធី បោះទុន៨លានដុល្លារ វិនិយោគសាងសង់បុរីលំនៅដ្ឋានក្នុងទឹកដីស្រុកកៀនស្វាយ


គម្រោងបុរីលំនៅដ្ឋានថ្មីមួយ ដែលមានតម្លៃវិនិយោគសរុបជាង៨លានដុល្លារអាមេរិក កំពុងចាប់ផ្ដើមសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបណ្ដើរៗហើយ ដែលមានទីតាំងនៅតំបន់ស្រុកកៀនស្វាយ។ បើតាម ការឲ្យដឹងពីម្ចាស់គម្រោងលំនៅដ្ឋាននេះ មានតម្លៃក្រោម៥ម៉ឺនដុល្លារ ក្នុងមួយល្វែង ដែលស័ក្ដិសមសម្រាប់អ្នកដែលមានជីវភាពមធ្យមអាចទិញស្នាក់នៅបាន។
ឧកញ៉ា នួន រិទ្ធី បោះទុន៨លានដុល្លារ វិនិយោគសាងសង់បុរីលំនៅដ្ឋានក្នុងទឹកដីស្រុកកៀនស្វាយ
ដោយ

KFA Property Co,.Ltd ដែលជា​ក្រុមហ៊ុនហ៊ុន​ថ្មីមួយ ដែលទើបតែ​ប្រសូតចេញ​ពីក្រុមហ៊ុន Khmer Foundation Appraisal  របស់ឧកញ៉ា នួន ឫទ្ធី​ នឹងបើក​គម្រោង​ដំបូងរបស់ខ្លួន ដែលមាន​ឈ្មោះថា កៀនស្វាយ Park នៅលើផ្ទៃដី ជិត​៣ម៉ឺនម៉ែត្រការេ (ជិត៣ហិកតា) ស្ថិតនៅក្នុង ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាម​ម្ចាស់គម្រោង ក្នុងគម្រោងនេះ នឹងមាន​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រភេទ​វីឡាកូនកាត់ ព្រមទាំងមាន​ផ្សារទំនើប​នៅក្នុងគម្រោង​នោះផងដែរ។

លោក​ឧកញ៉ា នួន ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ឲ្យដឹងថា ការបើក​ក្រុមហ៊ុន​ថ្មី​របស់​លោក​ដែលមាន​ឈ្មោះថា KFA Property Co,.Ltd នេះ គឺជាជំហានថ្មី​មួយទៀត ដែលលោក​នឹងត្រូវបន្តដើរ​នៅលើ​វិថីនៃ​វស័យ​អចលនទ្រព្យ។ ឧកញ៉ាបន្តថា បច្ចុប្បនេះ KFA Property Co,.Ltd កំពុងតែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធនានា​នៅក្នុង​គម្រោង​កៀនស្វាយ Parkនេះ ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំង​ដាក់សម្ភារ ផ្លូវ សួនច្បារ​មួយចំនួន ព្រមទាំងកំពុង​ដំណើរការ​ឯកសារ​ទៅកាន់ក្រសួង​ពាក់ព័ន្ធ​នានាផង​ដែរ។

ចំពោះមូលហេតុ​ដែលនាំឲ្យ​ឧកញ៉ា​វ័យក្មេង​រូបនេះ សម្រេចចិត្ត​ជ្រើសរើស​ទីតាំង​ស្រុកកៀនស្វាយ​ដើម្បីសាងសង់​គម្រោង​កៀនស្វាយ Parkនេះ ដោយសារតែ​ឧកញ៉ា​មានសុទិដ្ឋិនិយម​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការពង្រីក​ទីក្រុង ជាពិសេស​ការពង្រីក​ផ្លូវក្រវាត់ក្រុង ដែលគម្រោង​កៀនស្វាយ Parkនេះ គឺជាប់​នឹងផ្លូវ​ក្រវាត់​ក្រុងទី៣ ។តាមអ្វីដែលលោក​មើលឃើញ គឺសក្តានុពល​នៃផ្លូវក្រវាត់​ក្រុងមួយនេះ គឺមានសន្ទុះ​ខ្លាំងជាង​ផ្លូវក្រវាត់​ក្រុង​ទី២ទៅទៀត ។

លោកបានបន្ថែមថា ចំនួន​ប្រជាជន​ទាំងក្នុងក្រុង និងជាយ​ក្រុង​ក៏មានកំណើន​គួរឲ្យត់សម្គាល់ ជាហេតុ​ធ្វើឲ្យ​តម្រូវការ​លំនៅដ្ឋាន​កាន់ច្រើន ។​ អ្វីដែលកាន់​តែពិសេស​ទៀតនោះ នៅតំបន់​ក្បែរផ្លូវ​ក្រវាត់​ក្រុង​ទី៣នេះ ក៏សំបូរ​ការងារ​សម្រាប់​ពលរដ្ឋ​ផងដែរ ព្រោះមិន​យូរប៉ុន្មាន​ព្រលានយន្តថ្មី​នឹងមានវត្តមាន​នៅក្បែរនោះ ដូច្នេះ គម្រោង​ព្រលានយន្តហោះ​នឹងផ្តល់​ការងារបាន​យ៉ាងច្រើន​ដល់ពលរដ្ឋ​នៅតំបន់នោះ ដោយមិនចាំ​ធ្វើដំណើរ​ទៅធ្វើការ​ឆ្ងាយពី​ផ្ទះនោះឡើយ។

ការដ្ឋាន​កំពុង​សាងសង់​នៅក្នុង គម្រោង​បុរី​លំនៅដ្ឋាន​កៀនស្វាយ Park

លក្ខណៈអំណោយ​ផលមួយទៀត​សម្រាប់​គម្រោង​កៀនស្វាយ Park គឺ ដោយ​សារតែ ឆាប់ៗនេះ អាជ្ញាធរនឹង​តម្រូវឲ្យ​ឃ្លាំងធំៗ រោងចក្រ​សហគ្រាស និងយានដ្ឋាន​ខ្នាតធំ ត្រូវរុះរើ​ទៅកាន់​តំបន់​ជាប់ផ្លូវ​ក្រវាត់​ក្រុងទី៣​ផងដែរ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​របៀបរៀប​រយក្នុងទីក្រុង។ មួយវិញទៀត ចំងាយពីទីតាំង​សាងសង់​គម្រោងនេះ មកកាន់​រាជធានីភ្នំពេញ មានចំងាយ​ប្រមាណតែ​ជាង២៤គីឡូម៉ែត​ប៉ុណ្ណោះ ដូច នេះអតិថិជន​ដែលធ្វើដំណើរ​ចំណាយ​ពេលធ្វើ​ដំណើរតែ១០ទៅ១៥នាទី។

រូបភាព គម្រោង​ប្លង់​បុរី​លំនៅដ្ឋានកៀនស្វាយ Park ​

ក្នុងនាមឧកញ៉ា ជាអ្នកជំនាញ​ផ្នែកដី​ធ្លីនិង​អចលទ្រព្យ លោកជឿ​ជាក់​យ៉ាងមុត​មាំថា គម្រោង​កៀន​ស្វាយ Parkនេះ ពិតជា​ទទួល​បាន​ជោគជ័យ ដោយឈរ​នៅលើ​កត្តាចំនួន​៣ ទី១គឺទីតាំង​អំណោយផល​ល្អដែល​មានហេដ្ឋារចនា​សម្ព័ន្ធ​ស្រាប់ងាយស្រួល សម្រាប់​ការរស់​នៅ។ ទី២គឺ ផលិត​ផល​ក្នុង​ស្រុក​សរុប(GDP)មាន​កំណើន​ជាលំដាប់ ដោយកម្ពុជា​នឹងក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ក្នុង​ពេលដ៏​ឆាប់នេះដែរ។

មួយវិញទៀត ធនាគារ ដែលជាដៃគូសហការ​របស់​ជាមួយ​ក្រុមហ៊ុន​លោកនឹង​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងច្រើន ដល់អតិថិជន​ដែលមាន​បំណងបង់​រលស់​ជាមួយ​នឹងលំនៅ​ដ្ឋាននៅក្នុង​គម្រោងនេះ។ កត្តាទី៣ គឺ តម្លៃ​លំនៅដ្ឋាន​ក្នុងកម្រោង​នេះ មានតម្លៃសមរម្យ ក្រោម៥ម៉ឺនដុល្លារ ដែលស័ក្ដិ​សម​សម្រាប់​អ្នកដែល​មានជីវភាព​មធ្យម​ក៏អាចទិញ​ស្នាក់នៅ​បានដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​កំពុង​ជ្រួល​ច្របល់​រឿង​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ជា​ច្រើន បាន​និង​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោយ​ទទួល​បា…

កម្ពុជា ត្រូវការពេល​ជាង ១០ឆ្នាំ ដើម្បី​ក្លាយជា​ប្រទេស​ សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ

ព័ត៌មាន
ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខ ដោយបច្ចេកវិទ្យាព័ត៌មានមួយបាន កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ