វិបត្តិថាមពល

រដ្ឋាភិបាលនូវែលសេឡង់ផ្តល់ប្រាក់ដល់គ្រួសារមានចំណូលទាបដើម្បីជួយសម្រាលការចំណាយក្នុងអំឡុងពេលប្រេងកំពុងហក់ឡើងថ្លៃ


រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសដាក់ចេញវិធានការបន្ទាន់មួយ ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ដល់ពលរដ្ឋប្រមាណ១៥ម៉ឺនគ្រួសារ ដើម្បីជួយសម្រាលបន្ទុកការចំណាយលើថ្លៃប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងខ្ពស់។ នេះគឺជាវិធានការផ្តល់សាច់ប្រាក់ដោយផ្ទាល់លើកដំបូងនៅលើពិភពលោក ក្នុងគោលបំណងឆ្លើយតបទៅនឹងវិបត្តិថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
វិបត្តិថាមពល
ដោយ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូភើ លូសុន (Christopher Luxon) បានប្រកាសថា គ្រួសារដែលមានកូនតូចចំនួន១៤ម៉ឺន៣ពាន់គ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥០​ដុល្លារនូវែលសេឡង់ ប្រមាណ២៩ដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍។ ដោយឡែក គ្រួសារដែលមានចំណូលមធ្យមចំនួន ១ម៉ឺន៤ពាន់គ្រួសារផ្សេងទៀត ក៏នឹងទទួលបានការឧបត្ថម្ភនេះដែរ ប៉ុន្តែក្នុងកម្រិតទាបជាង ២៩ដុល្លារក្នុង១សប្តាហ៍។

តម្លៃប្រេងសាំងនៅក្នុងប្រទេសនូវែលសេឡង់ បានហក់ឡើងប្រមាណ៤០ទៅ៥០សេនក្នុងមួយលីត្រចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលធ្វើឱ្យតម្លៃប្រេងសាំងឡើងដល់ជាង៣ដុល្លារក្នុងមួយលីត្រ។ ស្ថានភាពនេះបានបង្កឱ្យមានការសម្រុកទៅទិញប្រេងស្តុកទុករហូតដល់ស្ថានីយប្រេងឥន្ធនៈមួយចំនួនអស់ប្រេងលក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា នូវែលសេឡង់មានស្តុកប្រេងទាំងប្រេងសាំង ម៉ាស៊ូត និងប្រេងយន្តហោះសម្រាប់ប្រើប្រាស់បានរយៈពេល៤៦ថ្ងៃ។

នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់រដ្ឋបាលលោកនៅពេលនេះ គឺធានាឱ្យបាននូវការផ្គត់ផ្គង់ប្រេងឱ្យបានគ្រប់គ្រាន់ ប៉ុន្តែ​លោក​ក៏បានទទួលស្គាល់ដែរថា ការឡើងថ្លៃប្រេងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កញ្ចប់ថវិការបស់គ្រួសារ ដែលមានចំណូលទាប​។

យ៉ាងណាមិញ រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដាក់ចេញវិធានការខុសៗគ្នាដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់នេះ។ ក្នុងនោះហ្វីលីពីន បានកាត់បន្ថយថ្ងៃធ្វើការ ខណៈស្រីលង្កាបែងចែកប្រេងតាមកំណត់ រីឯអៀរឡង់ និងកម្ពុជា កាត់បន្ថយពន្ធនាំចូលប្រេង ហើយថៃ និងកូរ៉េខាងត្បូងកំណត់តម្លៃលក់រាយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ការបិទច្រកសមុទ្រហ័រម៉ូស ធ្វើឱ្យជប៉ុន ព្រួយបារម្ភកាន់តែខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ

ការបិទច្រកសមុទ្រហ័រម៉ូសធ្វើឱ្យជប៉ុន ព្រួយបារម្ភ ខ្លាំង ខ្លាចសមុទ្រចិនខាងត្បូងត្រូវបានបិទដែរ។ លោក តាកេហ៊ីកុ ម៉ាត់ស៊ូអុ (Takehiko Matsuo)…

ល្បែងចិត្តសាស្ត្ររបស់លោក ត្រាំ ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ កំពុងក្រឡុកទីផ្សារប្រេងឆៅឱ្យក្រឡាប់ចាក់

តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំងទៅតាមឥទ្ធិពល នៃល្បែងចិត្តសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ពាក់ព័ន្ធសង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ