ប្រទេសថៃ

មេបក្សទើបឈ្នះការបោះឆ្នោតថ្មីរបស់ថៃ លោក ភីថា លីមចារឿនរ៉ាត់ ប្តេជ្ញានឹង «បន្សាបអំណាចយោធា»


ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គណបក្សឆ្ពោះទៅមុខ បានទទួល ១៥១ អាសនៈ នៅក្នុងរដ្ឋសភា។ លោក ភីថា លីមចារឿនរ៉ាត់ ដែលជាមេដឹកនាំនៃគណបក្សនេះ និងជាបេក្ខជននាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន ស៊ីអិនអិន កាលពីថ្ងៃពុធ ទី ១៧ខែឧសភា ដោយលើកឡើងថា លោកនឹងធ្វើការដើម្បីកាត់បន្ថយ និងបន្សាបអំណាចយោធានៃប្រទេសនេះឱ្យទាល់តែបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ស៊ីអិនអិន។
មេបក្សទើបឈ្នះការបោះឆ្នោតថ្មីរបស់ថៃ លោក ភីថា លីមចារឿនរ៉ាត់ ប្តេជ្ញានឹង «បន្សាបអំណាចយោធា»

យោងតាមលទ្ធផលមិនទាន់ផ្លូវការ គណបក្សឆ្ពោះទៅមុខដែលទទួលបាន ១៥១ អាសនៈ នឹងត្រូវមានកន្លែងដ៏ធំនៅក្នុងរដ្ឋសភា និងឈានទៅរកការបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សប្រឆាំងផ្សេងទៀត ដូចជាគណបក្សភឿថៃជាដើម។ លោក ភីថា លីមចៈរើនរ៉ាត់ មេដឹកនាំបក្សឈ្នះឆ្នោត បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់លោកគឺផ្តល់អាទិភាពលើវិយោធាកម្ម ការលុបបំបាត់សេដ្ឋកិច្ចផ្តាច់មុខ និងការធ្វើវិមជ្ឈការ ក្នុងពេល ៤ ឆ្នាំទៅមុខ។

លោកបានបន្ថែមក្នុងសំដីដើមថា ជាមួយនឹងគោលនយោបាយដែលដាក់ចេញទាំងបីនេះ វាគឺជាផ្លូវតែមួយគត់ក្នុងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មប្រទេសថៃ ទើបថៃវិលត្រឡប់មកសភាពធម្មតាវិញ ថៃវិលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ ហើយថៃអាចទទួលបានផលប្រយោជន៍ជារួមពីអ្វីដែលហៅថាសាកលភាវូបនិយកម្ម។

គណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងចំណោមប្រជាជនថៃ ជាពិសេសយុវជនដែលពេញចិត្តនឹងគោលនយោបាយកំណែទម្រង់របស់បក្សនេះ ដែលរួមទាំងការកែទម្រង់លើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសនេះផងដែរ។ បក្សនេះក៏នឹងមានការផ្លាស់ប្តូរលើរចនាសម្ព័ន្ធយោធា រួមទាំងសេចក្តីព្រាងច្បាប់ក្នុងការកាត់បន្ថយថវិកាយោធា ក៏ដូចជាការធ្វើឱ្យវាកាន់តែមានតម្លាភាព និងគណនេយ្យភាព ព្រមទាំងកាត់បន្ថយចំនួនឧត្តមសេនីយ៍ក្នុងជួរយោធាថៃជាដើម។មេដឹកនាំគណបក្សដ៏ប្រជាប្រិយរូបនេះបានលើកឡើងទៀតថា ជោគជ័យរបស់គណបក្សលោកក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យស្ដែងឱ្យឃើញថា ប្រជាជនថៃជាច្រើនបានបោះឆ្នោត មិនគ្រាន់តែបង្ហាញពីការគាំទ្រគោលនយោបាយបក្សពីសំណាក់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការគាំទ្រក្នុងសង្គមថៃទាំងមូលតែម្តង។ វាច្បាស់ណាស់ថា ប្រជាជនថៃគ្រប់រូបចង់បានការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ វាច្បាស់ណាស់ថា យុគសម័យបានផ្លាស់ប្តូរ ហើយយើងបានបង្កើតឯកភាពសម្រាប់ថ្ងៃថ្មី។

ក្រោយការបោះឆ្នោត មេដឹកនាំបក្សឆ្ពោះទៅមុខបាននិយាយថា លោកកំពុងពិភាក្សាជាមួយគណបក្សប្រឆាំងផ្សេងទៀត ដើម្បីបង្កើតក្រុមចម្រុះ និងធានាបាននូវសំឡេងភាគច្រើនគ្រប់គ្រាន់នៅក្នុងសភាជាន់ទាបសម្រាប់បង្កើតរដ្ឋាភិបាល។ ក្នុងចំណោមគណបក្សទាំងនោះ មានគណបក្សភឿថៃដែលឈរនៅលំដាប់ទីពីរ និងដែលបានបង្ហាញឆន្ទៈចូលរួមក្នុងសម្ព័ន្ធភាពជាមួយគណបក្សឆ្ពោះទៅមុខ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន អះអាងថា ការចំណាយថវិការៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមិនលើសផែនការ ១១៨លានដុល្លារ នោះទេ

ព័ត៌មាន
ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ ឧសភា អះអាងថា ការចំណាយថវិការៀបចំកម្មវិធីជាប្…

ពន្ធដារនឹងពង្រឹងការចុះបញ្ជី និងចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្របន្ថែមទៀត

ព័ត៌មាន
ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកំណើននៃការប្រមូលពន្ធអាករឲ្យកាន់តែប្រសើរបន្ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ អះអាងថា នឹងពង្រឹងការចុះបញ្ជីក្រុមហ៊ុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ