រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

រៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូងក្នុងតម្លៃជិត១៧៤លានដុល្លារ


បន្ទាប់ពីជោគជ័យក្នុងការផលិតរថយន្តអគ្គិសនីនាពេលកន្លងទៅ ពេលនេះក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គសិនី (VinES) ដែលមានតម្លៃជិត ១៧៤ លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចវ៉ុងអៀង ភាគកណ្តាលខេត្តហាទីញ ប្រទេសវៀតណាម។
រូបតំណាង៖ វៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូ
ដោយ

រោងចក្រ​ផលិត​អាគុយ​រថយន្ដអគ្គិសនី​ដំបូងគេបំផុត​របស់វៀតណាមមួយនេះ ត្រូវបានសាងសង់ឡើង​ដោយប្រើប្រាស់ទុក​របស់​ក្រុមហ៊ុន​ Vingroup ផ្ទាល់​ ដោយមាន​ការ​អភិវឌ្ឍលើផ្ទៃដី ៨ ហិកតាក្នុងដំណាក់កាលដំបូង ដែលវា​នឹងផលិតអាគុយលីចូម​សម្រាប់រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។

ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់រោងចក្រ រួមទាំងផ្នែកពង្រាវលោហធាតុ ផ្នែកផ្សារដែក និងផ្នែកដំឡើង ត្រូវបានរចនាឡើងក្នុងគោលបំណង ដើម្បីផលិតកញ្ចប់ថ្មឱ្យបាន ១០ម៉ឺនដុំអាគុយក្នុងមួយឆ្នាំ។ ខណៈដំណាក់កាលទីពីរ រោងចក្រ​នឹងពង្រីកការផលិត ដើម្បី​រួមបញ្ចូល​ការផលិត​កោសិកាថ្ម និងបង្កើនសមត្ថភាព​ផលិត​ឱ្យបាន ១ លានដុំអាគុយ​ក្នុងមួយឆ្នាំ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានសរសើរ ដល់ការកែសម្រួលយុទ្ធសាស្រ្តប្រតិបត្តិការរបស់ក្រុមហ៊ុន Vingroup ដែលបានផ្លាស់ប្តូរពីវិស័យវិនិយោគ និងពាណិជ្ជកម្មអចលនទ្រព្យ​ទៅជាឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់ និងសេវាកម្មវិញ។ លោកបានបន្តថា ការចាប់យក និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយរថយន្ត គឺជាធាតុផ្សំ​ដ៏សំខាន់ដើម្បីជួយឲ្យ​ក្រុមហ៊ុន​ VinFast ដែលជាបុត្រសម្ព័ន្ធ​របស់ Vingroup ឱអាច​សម្រេច​បានយ៉ាងឆាប់រហ័សនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនី​ឆ្លាតវៃលំដាប់​ពិភពលោក។ 

ការផលិតអាគុយ​រថយន្ដ​ដោយខ្លួនឯង នឹងធានាបាននូវការផ្គត់ផ្គង់​អាគុយ​ចម្រុះ និងតម្លៃសមរម្យ​សម្រាប់​ការ​ផលិត​​រថយន្តអគ្គិសនី VinFast ហើយអាចបំពេញតម្រូវការទីផ្សារ​អាគុយ​រថយន្តអគ្គិសនីក្នុងស្រុក និងអន្តរជាតិបានកាន់តែប្រសើរជាងមុន ដែលនឹងរួមចំណែកដល់បដិវត្តរថយន្តអគ្គិសនីសកលផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vingroup បាននិងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូដ៏មានកិត្យានុភាពជាច្រើនជុំវិញពិភពលោក រួមទាំងក្រុមហ៊ុននៅសហរដ្ឋអាមេរិក អ៊ីស្រាអែល តៃវ៉ាន់ និងចិនដីគោក ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាអាគុយរថយន្ដអគ្គិសនី​ទំនើបៗ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិផរណាថៃ នឹងមានដល់ ៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ

ព័ត៌មាន
អត្រាអតិផរណារបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានរហូតដល់ ៣% នៅឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល១ទសវត្…

តម្លៃប្រេងរំកិលឡើងបន្តិចទៀតហើយ ក្រោយដំណឹងថា អូមីក្រុង មិនធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គឺបានរំកិលឡើងបន្តិចទៀតហើយ នៅគ្រាដែលអ្នកវិនិយោគ មានជំនឿចិត្តប្រសើរឡើងវិញ ក្រោយពីមានការបង្ហាញថា មេរោគបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ