ទឹកឃ្មុំវៀតណាម

ទឹកឃ្មុំវៀតណាមទទួលការគាំទ្រកាន់តែមានការកើនឡើងខ្លាំង សម្រាប់ការនាំចេញទៅតៃវ៉ាន់


ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់កោះតៃវ៉ាន់បានកើនឡើង ៥៧% កាលពីឆ្នាំ២០២១ ដោយមានទំហំទឹកប្រាក់ជាង១លាន៦សែន ដុល្លារអាមេរិក ដោយសារតម្លៃមានភាពប្រកួតប្រជែង និងគុណភាពកើនឡើង។ វៀតណាម ត្រូវបានគេដឹងថា គឺជាប្រទេសនាំចេញទឹកឃ្មុំទៅកាន់កោះតៃវ៉ាន់ធំបំផុតទី២ ប៉ុន្ដែ សម្រាប់ប្រទេសដែលជាទីផ្សារនាំចេញទឹកឃ្មុំធំបំផុតរបស់វៀតណាមវិញ គឺសហរដ្ឋអាមេរិក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់កោះតៃវ៉ាន់​ កាន់តែមានតម្រូវការខ្ពស់។
ដោយ

កោះ​តៃវ៉ាន់ កំពុង​មាន​តម្រូវការ​ទឹកឃ្មុំ​ពី​វៀតណាម កាន់តែ​ច្រើន​ឡើង​ឡើង ជាក់ស្ដែង កាលពី​ឆ្នាំ​មុន វៀតណាម បាន​នាំ​ចេញ​ទឹកឃ្មុំ​ទៅ​តៃវ៉ាន់​ជាង​៣៨០​តោន កើនឡើង​៤៤% គិត​ជា​តម្លៃ​ទឹកប្រាក់​មាន​ជាង​១​លាន​៦​សែន​ដុល្លារ កើនឡើង​៥៧%​។ កំណើន​នេះ នាំ​ឲ្យ​វៀតណាម​បាន​ក្លាយទៅជា​ប្រទេស​នាំ​ចេញ​ទឹកឃ្មុំ​ធម្មជាតិ​ធំ​ជាងគេ​ទី​ពីរ ទៅ​កាន់​តៃវ៉ាន់ ដែល​មាន​ចំនួន​ជិត ១០% នៃ​ការ​នាំ​ចូល​ទឹកឃ្មុំ​សរុប​របស់​កោះ​តៃវ៉ាន់​។

យ៉ាងណាមិញ នៅ​ត្រឹម​រយៈពេល​២​ខែ ដំបូង​នៅ​ឆ្នាំ​២០២២ វៀតណាម​បាន​នាំ​ចេញ​ទឹកឃ្មុំ​ដល់​ទៅ ៤៦​តោន​ទៅ​កាន់​តៃវ៉ាន់ កើនឡើង​បួន​ដង ធៀប​នឹង​ឆ្នាំ​មុន​។ អ្នក​នាំ​ចេញ​បាន​និយាយ​ថា តៃវ៉ាន់​ជាទី​ផ្សារ​ដ៏​មាន​តម្លៃ​សម្រាប់​ទឹកឃ្មុំ​ដោយសារ​តម្រូវ​មានការ​កើនឡើង​កាន់តែ​ខ្លាំង​។ 

សូម​បញ្ជាក់​ថា  វៀតណាម​បាន​នាំ​ចេញ​ទឹកឃ្មុំ​ជាង ៥​ម៉ឺន​៤​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ៗ ស្មើនឹង ដោយ​ក្នុង​នោះ មាន​ដល់​ទៅ​៩៥% នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ក៏​ប៉ុន្តែ អា​មេ​រិ​កបាន​ដាក់​ពន្ធ​រហូត​រហូត​ដល់ ៤១០% លើ​ទឹកឃ្មុំ​វៀតណាម ដោយសារ​តែ​ចោទប្រកាន់​ថា ទឹកឃ្មុំ​វៀតណាម​មានការ​លក់​បង្ខូច​ថ្លៃ​នៅ​ទីផ្សារ​អា​មេ​រិ​ក ខណៈ​ដែល​ទឹកឃ្មុំ​អា​មេ​រិ​ក​នាំ​ចូល​ពី​ប្រទេស​ដទៃ​ទៀត​មាន​ប្រហែល​តែ​៣០% ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម VN express៕

អត្ថបទ​៖ ម៉ុន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃពន្លឿនវិធានការលើកទឹកចិត្តឱ្យលុបបំបាត់យានយន្តចាស់ៗ និងកែច្នៃឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការនាំចូលដែក

ព័ត៌មាន
នាយករដ្ឋមន្ត្រីប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាឱ្យភ្នាក់ងារទទួលខុសត្រូវ ពន្លឿនការផ្តល់ការឧបត្ថម្ភលើកទឹកចិត្ត និងវិធានការ ដើម្បីលើកជំ…

ធនាគារធំៗរបស់ចិនចំនួនពាក់កណ្ដាល កាត់បន្ថយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ

ព័ត៌មាន
មានជាងពាក់កណ្តាលនៃធនាគារដែលផ្តល់ប្រាក់កម្ចីឈានមុខគេនៅប្រទេសចិនបានកាត់បន្ថយការផ្ដល់កម្ចីរបស់ពួកគេ ចំពោះវិស័យអចលនទ្រព្យកាលពីឆ្នាំមុន នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ