Advertisement
Advertisement
Advertisement
ករណីកូដកម្មរបស់កម្មករក្រុមហ៊ុនស៊ិនទ្រី

កម្មករស៊ិនទ្រី នឹងចាប់ផ្តើមប្រមូលសំរាមវិញនៅល្ងាចនេះ ក្រោយឯកភាពគ្នាលើ៥ចំណុច


ក្រោយកូដកម្មដ៏រាំរ៉ៃជិត២សប្តាហ៍ របស់កម្មករក្រុមហ៊ុនស៊ិនទ្រីមក នៅថ្ងៃទី១៤តុលានេះ កូដកម្មនេះត្រូវបានបញ្ចប់ជាស្ថាពរ ដោយភាគីកម្មករ និងក្រុមហ៊ុន ស៊ិនទ្រី បានព្រមព្រៀងគ្នា ក្រោមការងាសម្របសម្រួលពីសំណាក់អាជ្ញាធររាជធានី ដោយបានយល់ព្រមលើ៥ចំណុច។
ឡានដឹកសំរាម​របស់ក្រុមហ៊ុន ស៊ិនទ្រី (រូបភាព៖ ពីក្រុមហ៊ុនស៊ិនទ្រី)
Advertisement

ការព្រមព្រឿងលើ៥​ចំណុច​នោះ​រួម​មាន​៖

1.​       ​ឯកភាព​សំណើ​របស់​កម្មករ​ក្រុមហ៊ុន ស៊ិ​ន​ទ្រី ដែល​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ពី​ក្រុមហ៊ុន ក្រោយ​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ជាមួយ​អាជ្ញាធរ​នៅ​ខែមករា

2.​       ​អាជ្ញាធរ​រាជធានី​ធានា​ថា នឹង​បើកប្រាក់​អតីតភាព​ដល់​កម្មករ​ទាំងអស់​ ក្រោយ​ពេល​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ជាមួយ​អាជ្ញាធរ​រាជធានី

3.​       ​រក្សា​ទុក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពេល​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ទី​០២​ដល់​០៧​តុលា  តែ​កូដកម្ម​ពី​ថ្ងៃ​ទី​០៨​ដល់​១៤​តុលា គឺ​មិន​ផ្តល់​ជូន​ទេ

4.​       ​ក្រុមហ៊ុន​នឹង​មិន​ផ្តល់​ប្រាក់​ឈ្នួល​ចាប់ពី​ថ្ងៃនេះ​ទៅ បើ​កម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម

5.​       ​កម្មករនិយោជិត​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ទាំងអស់ ត្រូវ​ចូល​ធ្វើការ​វិញ​ចាប់ពី​ថ្ងៃនេះទៅ

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា ចំពោះ​ការ​ច​ចារ​លើក​នេះ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះថា ធ្លាប់​ច​ចារ​ម្តង​រួច​ហើយ មានការ​ឯកភាព​យល់់​ស្រប​ហើយ តែ​បែរជា​កម្មករ​ទាំងនោះ​ក្រឡាស់​សម្តី​ទៅ​វិញ​។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា​៖«​វា​មិន​មាន​បញ្ហា​អ្វី​ចោទ​ទេ ឥឡូវ​យើង​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ ឥឡូវនេះ​ពួក​គាត់​បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​អស់ហើយ​»​។

ចំណែក​ខាង​តំណាង​សហជីព​កម្មករ​ក្រុមហ៊ុន ស៊ិ​ន​ទ្រី​វិញ លោក កៅ សុ​វ៉ា​ត បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរ​សព្ទ​ថា ការ​ច​ចារ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​លើ​ចំណុច​មួយ ក្នុង​ចំណោម​ចំណុច​ទាំង​ប្រាំ ដែល​បាន​ច​ចារ​កាលពី​ថ្ងៃ​ទី​៧ តុលា​កន្លង​ទៅ គឺ​ការ​ធនា​របស់​អាជ្ញាធរ​ថា នឹង​បើកប្រាក់​អតីតភាព​ដល់​កម្មករ​ទាំងអស់​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​។

លោក កៅ សុ​វ៉ា​ត បាន​បន្ថែម​ថា​៖«​ដោយសារ​គាត់​ស្តាប់​អត់​បាន វា​ខុស​គ្នា​តែ​បន្តិច​ទេ គឺ​ត្រង់​ថា លោក​អភិបាលក្រុង ឯកឧត្តម ឃួ​ង ស្រេង​ហ្នឹង គាត់​ថា ប្រសិនបើ​ក្រុមហ៊ុន​បិទទ្វារ គាត់​ធានា​លុយ​ហ្នឹង​ឲ្យ មិន​ឲ្យ​បាត់បង់​ទេ តែ​ដោយសារ​គាត់​ប្រើ​ពាក្យ​ប្រ​សិន​ហ្នឹង​ទេ ដែល​យើង​មិន​យល់ព្រម​នោះ ប៉ុន្តែ​ឥឡូវនេះ​គឺ​ជាក់លាក់​ហើយ គឺ​យើង​បើក​លុយ​អតីតភាព​នៅ​ខែកុម្ភៈ ស​ប្តា​ហ៍​ទី​២»​។

លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​ច​ចារ​ត្រូវរ៉ូវ​គ្នា​អស់ កម្មករ​ករ​ទាំងអស់​ចាប់ផ្តើម​ចេញ​ធ្វើការ ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៤​ទៅ​ហើយ​ដែរ ដែល​មាន​រថយន្ត​ប្រមាណ​២០​ទៅ​៣០​គ្រឿង​ហើយ ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​។

បើ​តាម​តំណាង​សហជីព​កម្មករ​ក្រុមហ៊ុន​រូប​នេះ ក្នុង​មួយ​ថ្ងៃ រាជធានី​ភ្នំពេញ មាន​អ្នក​ប្រមូល​សំរាម​២​វែ​ន ដោយពេល​ថ្ងៃ​មាន​រថយន្ត​ប្រមូល​ប្រមាណ​២០០​រថយន្ត និង​ពេល​យប់​មាន​ជាង​៧០​រថយន្ត ដោយ​ត្រូវ​ប្រមូល​សំរាម​ប្រមាណ​ជា​៣​ពាន់​តោន ។​ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​អាក់ខាន​ការ​ប្រមូល​នេះ មាន​សំរាម​ប្រមាណ​ជាង​២​ម៉ឺន​តោន​ដែល​មិន​បាន​ប្រមូល​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មាន៖ ជប៉ុន​នឹង​ចុះកិច្ច​ព្រមព្រៀង​អនុញ្ញាត​ការនាំចេញ​សព្វាវុធទៅកាន់វៀតណាម

ព័ត៌មាន
សារព័ត៌មានបរទេសធំៗ នៅថ្ងៃនេះ (១៤ តុលា ២០២០) បានផ្សាយថា ជប៉ុន​គ្រោងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ​ជាមួយប្រទេសវៀតណាម ដើម្បី​អនុញ្...

ជំនន់ទឹកភ្លៀងជាង១ខែ ស្លាប់មនុស្ស១២នាក់ ប៉ះពាល់ផ្ទះសម្បែងជិត៤ម៉ឺនខ្នងទូទាំងប្រទេស

ព័ត៌មាន
ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារព្យុះធំៗនៅតាមប្រទេសជិតខាងកម្ពុជាជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរាជធានីខេត្តចំនួន១៩ ត្រូវលិចល...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ