Advertisement
Advertisement
ការគ្រប់គ្រងជនបរទេសនៅកម្ពុជា

ជនបរទេសគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) គ្មានសិទ្ធិស្នាក់នៅបន្តក្នុងប្រទេសកម្ពុជាឡើយ


អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ ស្នងការរាជធានីខេត្តទាំងអស់ដើម្បីអនុវត្តការមិនផ្តល់ទិដ្ឋការបន្តរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS)។
ជនបរទេសគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស(FPCS) គ្មានសិទ្ធិស្នាក់នៅបន្តក្នុងប្រទេសកម្ពុជាឡើយ(រូបភាព GDI)
ដោយ
Advertisement

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ការ​អនុវត្ត​វិធានការ​មិន​បន្ត​រយៈពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​ជនបរទេស​ខាងលើ​នេះ គឺ​ត្រូវ​អនុវត្ត​ចាប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០​តទៅ​។

អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍ បាន​បង្កើត​App មួយ គឺជា​ប្រព័ន្ធ​សម្រាប់​គ្រប់គ្រង​វត្តមាន​ជនបរទេស ដែល​ដោ​ន​ឡូត​យក​មក​ប្រើ​បាន​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ទាំង​ប្រភេទ Android និង​IOS ។ App​នេះ គឺ​ដើម្បី​ក្តាប់​ឲ្យ​បាន​ច្បាស់លាស់ អំពី​ចំនួន​វត្តមាន​ជនបរទេស និង​ទីកន្លែង​ស្នាក់​នៅ របស់​ជនបរទេស​គ្រប់​រូប​ដែល​ស្នាក់​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។

គួរ​ជម្រាប​ថា ស្នងការ​រាជធានី​ខេត្ត ជា​ពិសេស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទូ​ទាំង​ប្រទេស ត្រូវ​តែ​យល់​ដឹង​ពី​របៀប​ប្រើប្រាស់ អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ដើម្បី​ធ្វើការ​ណែនាំ​បង្រៀន​បន្ត ដល់​បណ្តា​ម្ចាស់​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ ដែល​មាន​ជនបរទេស​ស្នាក់​នៅ ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃបន្ដបិទការហោះហើរ​ពីក្រៅ​ប្រទេស រយៈពេល​១ខែបន្ថែមទៀត ព្រោះខ្លាច​កូវីដ-១៩

ព័ត៌មាន
ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភ...

តើ​ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការផ្ដល់កម្ចីដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ មែនទេ?

ព័ត៌មាន
វិស័យទេសចរណ៍ ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាវិស័យមួយ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមួយ នៅអំឡុងពេលមានបញ្ហាមេរោគឆ្លង Covid-19នេះ បើធៀ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ