ករណីជំងឺកូវីដ១៩នៅកម្ពុជា

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ១០០% នៃ១២២នាក់!


នៅទីបំផុតទៅ អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយ បានជាព្យាបាលជាសះស្បើយហើយ នាំឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១២២នាក់ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃនេះ។
ដោយ

អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ជា​សះស្បើយ​ចុង​ក្រោយ​គេ​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​ថ្ងៃ​ទី​០៨​ខែឧសភា កន្លង​ទៅ ហើយ​ត្រូវធ្វើ​តេស្ត​រក​មេរោគ​២​ដង បញ្ជាក់​ថា មិន​មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩​កាលពី​ថ្ងៃ​ទី​១៥ ឧសភា​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​កម្ពុជា​មិន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ទៀតទេ គឺបានជា​សះស្បើយ​ទាំង​១២២​នាក់ ពោល​គឺស្មើ​នឹង​១០០% ​។​ទោះបី​ស្ថានភាព​កូ​វី​ដ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ក៏​ពិតមែន តែ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល នៅ​តែ​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការ​យកចិត្តទុកដាក់ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ខិតខំ​អនុវត្ត​គ្រប់​បែប​យ៉ាង​ទាំងអស់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ធ្វើ​តាម​ការ​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​បន្ត​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វី​ដ​-១៩៕

None



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលត្រៀមដកថវិកា​ពីកញ្ចប់ថវិកា ៨០០ លានដុល្លារសម្រាប់ទប់ទល់កូវីដ-១៩ មកជួយពលរដ្ឋមានជីវភាពខ្វះខាត

ក្រោយពីសម្តេច ហ៊ុន សែន ប្រកាសអន្តរាគមន៍ ទៅលើបញ្ហាជីវភាពរបស់ប្រជាជន ពិសេសសម្រាប់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូវី-១៩នោ…

វៀតណាមបញ្ចេញជើងយន្ដហោះពិសេសទៅដឹកពលរដ្ឋខ្លួនជាង ៥០០ នាក់ពីអឺរ៉ុប និងអាមេរិក

រដ្ឋាភិបាលវៀតណាម បានផ្ដល់ជើងហោះហើរពិសេស ដើម្បីដឹកពលរដ្ឋរបស់ខ្លួនដែលកំពុងជាប់នៅក្នុងសហភាពអឺរ៉ុប និងអាមេរិក ជាង ៥០០ នាក់ ដោយបច្ចុប្បន្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ