កង្វះខាតបន្ទះឈីបពិភពលោក

Samsung ផ្អាកផលិតកម្មបន្ទះឈីបរបស់ខ្លួននៅអាមេរិក


ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ តិច​សាស់​សហរដ្ឋអាមេរិក ក្នុង​មួយ​រយៈពេល​កន្លង​មកនេះ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​ក្នុង​រដ្ឋ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​មួយ​នេះ​។ ជើងហោះហើរ​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរ អាជីវកម្ម​ត្រូវ​បិទទ្វារ ខណៈ​ថាមពល​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់​។ ការ​កាត់​ផ្តាច់​អគ្គិសនី​ដូច្នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប្រតិបត្ដិការ​នៅ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Samsung កូរ៉េ​ខាងត្បូង​នៅ​ទីក្រុង​អូ​ស្ទី​ន (Austin) ក្នុង​រដ្ឋ​តិច​សាស់ ត្រូវ​ផ្អាក​ផលិតកម្ម
Samsung ផ្អាកផលិតកម្មបន្ទះឈីបរបស់ខ្លួននៅអាមេរិក
ដោយ

ដោយហេតុ​ថា​ផលិតកម្ម​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ផ្អាក វា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផលិតកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពិភពលោក ពោល​ផល​ប៉ះពាល់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ដល់​១៧​លាន​គ្រឿង ស្មើនឹង​ជាង​៥%​នៃ​ចំនួន​ស្មា​ត​ហ្វូ​ន​ក្នុង​ពិភពលោក​។

រោងចក្រ​នៅ ទីក្រុង​អូ​ស្ទី​ន ក្នុង​រដ្ឋ​តិច​សាស់ របស់​ក្រុមហ៊ុន Samsung ជា​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​សម្រាប់​ក្រុមហ៊ុន Qualcomm និង​សម្រាប់​ក្រុមហ៊ុន Apple ផង​ដែរ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុមហ៊ុន​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វា​អាច​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ផលិតកម្ម​វិល មក​រក​ធម្មតា​វិញ ដោយសារ​តែ​ការ​ខូចខាត​បណ្តាល​មក​ពី​ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សា​សមាន​កម្រិត​ខ្លាំងក្លា​ពេក​»

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Samsung បាន​ផ្អាក​ផលិតកម្ម​បន្ទះ​ឈី​ប​របស់​ខ្លួន​នៅ​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​តាំងពី​ថ្ងៃ​ទី​១៦​ខែកុម្ភៈ​មក​ម្ល៉េះ ហើយ​ការ​ផ្អាក​នេះ​កើតឡើង​ជួន​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ជួបនឹង​បញ្ហា​កង្វះ​បន្ទះ​ឈី​ប ជា​ហេតុ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ក្នុង​ពិភពលោក​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​ជា​បន្ដបន្ទាប់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២២

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃនៅដើមសប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង១០០ពាន់លានដុល្លារ ដោយក្នុងនោះឱនភាពថវិកាមានជ…

សហរដ្ឋអាមេរិក ប្រឈមនឹងកំណើនជនចំណាកស្រុកដ៏ច្រើនលើសលុបមិនធ្លាប់មានក្នុង២ទសវត្សរ៍មកនេះ

ព័ត៌មាន
សហរដ្ឋអាមេរិក កំពុងប្រឈមនឹងបញ្ហាលំហូរចូលនៃជនចំណាកស្រុកនៅតាមច្រកព្រំដែនភាគនិរតីរបស់ខ្លួនយ៉ាងច្រើនលើសលុបមិនធ្លាប់មាននោះឡើយក្នុងរយៈពេល ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ