វិស័យពាណិជ្ជកម្ម

តើតម្លៃប្រេង ផ្សារភាគហ៊ុន មាស និងប្រាក់ដុល្លារអាម៉េរិក មានស្ថានភាពបែបណា ក្រោយជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែឡើងកម្ដៅ?


ភាពតានតឹងដែលកំពុងកើនឡើងកម្ដៅរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កំពុងធ្វើឱ្យកក្រើកទីផ្សារពិភពលោក ដោយជំរុញឱ្យប្រេងឆៅ មាស និងប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃ ខណៈដែលវាធ្វើឱ្យភាគហ៊ុនអាម៉េរិក ដាំក្បាលចុះ។ នេះបើយោងតាមការចុះផ្សាយរបស់ទព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី១៦ ខែមិថុនា បានហក់ឡើងថ្លៃ១,១២ដុល្លារ ឬ ១,៥% ឈានដល់៧៥,៣៥ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅនៅទីផ្សារសហរដ្ឋអាម៉េរិក បានឡើងថ្លៃ១,១០ដុល្លារ ឬ១,៥% ឈានដល់៧៤,០៨ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ដោយសារការព្រួយបារម្ភខ្លាចការផ្គត់ផ្គង់ប្រេងឆៅមានការអាក់រអួលនៅតំបន់មជ្ឈិមបូព៌ា។

ទន្ទឹមនេះ ហាងឆេងមាសបានហក់ឡើងស្រឺតៗរហូតដល់ប្រមាណ៣,៤៣០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬប្រមាណ៤,១៨៣ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង ក្រោយបណ្ដាវិនិយោគិនសម្រុកទិញចូលមាស ដែលជាទ្រព្យសកម្មដ៏មានសុវត្ថិភាព ស្របពេលដែលភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ ចំណែកឯប្រាក់ដុល្លារអាម៉េរិក ក៏បានហក់ឡើងថ្លៃផងដែរ ក្រោយតម្រូវការទិញចូលប្រាក់ដុល្លារអាម៉េរិក មានការកើនឡើង។

ទោះជាយ៉ាងណាទីផ្សារភាគហ៊ុននានារបស់សហរដ្ឋអាម៉េរិក បានដាំក្បាលចុះ ដោយផ្សារហ៊ុន Dow Jones បានធ្លាក់ចុះ១,៨% ផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq បានធ្លាក់ចុះប្រមាណ០,៧% ដូចគ្នា។ ផ្ទុយទៅវិញ ទីផ្សារភាគហ៊ុនអាស៊ី នៅតែរក្សាបានស្ថិរភាព ដោយផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើង១,២% ហើយផ្សារហ៊ុន KOSPI របស់កូរ៉េខាងត្បូងបានហក់ឡើង១,៣%។

ជាការពិតណាស់ បណ្ដាវិនិយោគិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបន្តកើតឡើង ខណៈដែលរង់ចាំមើលថា តើធនាគារកណ្ដាលអាម៉េរិកនឹងមានចំណាត់ការបន្ទាប់បែបណានៅពេលដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារពិភពលោកអះអាងថា ថៃ ជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុងចំណោមដៃគូប្រជែងនៅអាស៊ានលើការច្នៃប្រឌិតពាណិជ្ជកម្ម

របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ក្រុមហ៊ុនថៃ បានជាប់ចំណាត់ថ្នាក់ទី៥ ដែលទាបជាងប្រទេសដៃគូនៅក្នុងតំបន់អាស៊ាន ពាក់ព័ន្ធនឹងការច្នៃប្…

តើអ្វីជាបញ្ហាប្រឈមធំៗរបស់លោកស្រី ផៃថងថាន ក្រោយឡើងកាន់តំណែងបាន១០ខែកន្លងមកនេះ?

នៅ១០ខែក្រោយចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្រី្តទី២ និងជានាយករដ្ឋមន្រ្តីក្មេងជាងគេបំផុតរបស់ថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានគេអះអាងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ