ថៃចង់ក្លាយជាទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាល

ថៃចង់ក្លាយជាទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាលឆ្លើយតបបន្ទាន់នប្រចាំតំបន់អាស៊ាន


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានូទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុនថា ប្រទេសថៃកំពុងប្រកួតប្រជែងឲ្យត្រូវបានគេជ្រើសរើសសម្រាប់ធ្វើជាមជ្ឈមណ្ឌលសុខាភិបាល សង្គ្រោះនិងឆ្លើយតបបន្ទាន់ នៅប្រចាំតំបន់អាស៊ានហៅកាត់ថា ACPHEED។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
ថៃចង់ក្លាយជាទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាលឆ្លើយតបបន្ទាន់នប្រចាំតំបន់អាស៊ាន

មណ្ឌលសុខាភិបាល សង្គ្រោះនិងឆ្លើយតបបន្ទាន់ នៅប្រចាំតំបន់អាស៊ាននេះបង្កើតឡើង ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ ក្នុងការដោះស្រាយភាពអាសន្នផ្នែកសុខភាពសាធារណៈណាមួយ និងជាពិសេសដោះស្រាយនឹងជំងឺឆ្លងកូវីដ១៩ដែលកំពុងកើតឡើង និងសម្រាប់ពេលអនាគត។

ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃរូបនេះ បានធ្វើឡើងនៅពេលលោកកំពុងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅលើកោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រទេសសមាជិកអាស៊ានចំនួន ៦ បានសម្តែងការគាំទ្រចំពោះប្រទេសថៃនៅក្នុងដំណើរការជ្រើសរើសនេះ ក្នុងនោះព្រះរាជាណាចក្រថៃនឹងត្រូវធ្វើការប្រកួតប្រជែងជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។

គួរជម្រាបថា ក្រុមមេដឹកនាំអាស៊ានបានអនុម័តយល់ព្រមលើសំណើសុំឱ្យបើកដំណើរការមជ្ឈមណ្ឌលសុខាភិបាល សង្គ្រោះនិងឆ្លើយតបបន្ទាន់នៅក្នុងតំបន់អាស៊ាន (ACPHEED) ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ ក្នុងការដោះស្រាយភាពអាសន្នផ្នែកសុខភាពសាធារណៈណាមួយ និងជាពិសេសដោះស្រាយនឹងជំងឺឆ្លងកូវីដ១៩ដែលកំពុងកើតឡើង និងសម្រាប់ពេលអនាគត។

លោក អានូទីន បានបន្ថែមថា ក្រុមរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បានពិភាក្សាគ្នាលើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការចេញវិញ្ញាបនបត្រសុខភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ាន ស្របពេលដែលកូវីដ១៩នៅមិនទាន់ផុតរលត់ពីប្រទេសទាំងនេះនៅឡើយ។

បើតាមមន្ត្រីជាន់ខ្ពស់ថៃរូបនេះ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍រួមដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយដល់ការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈរបស់អាស៊ានផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីឥណ្ឌូនេស៊ីជួបមេក្រុមហ៊ុន Tesla ពិភាក្សាឧស្សាហកម្មលោហៈនីកែល សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរបស់ខ្លួនគឺលោក ចូកូ វីដូដូ (Joko Widodo) បានជួបជាមួយលោក Elon …

ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋដាំដើមកញ្ឆាចំនួន១ លានដើម សម្រាប់ធ្វើជាឱសថ

ព័ត៌មាន
ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនដាំដើមកញ្ឆា (cannabis) ចំនួន ១ លានដើម នៅក្នុងពេលឆាប់ៗនេះ សម្រាប់ផលិតធ្វើជាឱសថ ដើម្បីព្យាបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ