កូវីដ១៩អូមីក្រុងនៅប្រទេសថៃ

តើថៃមានការប្រុងជើងការអ្វីខ្លះ ដើម្បីទប់ទល់នឹងអូមីក្រុង នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលខាងមុខនេះ?


បើទោះបីជាស្ថានភាពឆ្លងកូវីដ១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងចំនួនខ្ពស់ក៏ដោយ ប៉ុន្ដែនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាចេញមកបញ្ជាក់ចុងក្រោយនេះថា គ្រប់សកម្មភាពនានាក្នុងឱកាសអបអរសាទរពិធីឆ្លងឆ្នាំសកលខាងមុខនេះ នឹងនៅតែអាចប្រព្រឹត្តទៅបាន ប៉ុន្តែត្រូវតែធ្វើឡើងដោយអនុលោមទៅតាមគោលការណ៍ណែនាំគ្មានជំងឺកូវីដ១៩ដ៏តឹងរ៉ឹងរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលនៅប្រទេសថៃ
ដោយ

ស្រប​ពេល​ដែល​មានការ​ប្រកាស​បើក​ឱ្យ​មានការ​រៀបចំ​ពិធី​អបអរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឡើង​វិញ​នេះ រាជរដ្ឋាភិបាល​ថៃ​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​គោលការណ៍​ណែនាំ​យ៉ាង​ច្បាស់លាស់ ហើយ​សាធារណជន​ទាំងអស់​ត្រូវ​តែ​ចូលរួម​អនុវត្ត​តាម​គោលបាយ​ឲ្យ​ខាង​តែ​បាន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩​កាន់តែ​ធ្ងន់ធ្ងរ​។

សូម​ជម្រាប​ថា គោលការណ៍​ណែនាំ​ស្តី​ពី​ការ​គ្មាន​កូ​វី​ដ​១៩ រួម​មាន​តម្រូវការ​ចាក់​វ៉ាក់សាំង ការ​ការពារ​ជាស​កល វិធានការ​សុខភាព និង​អនាម័យ ក៏​ដូច​ជា​ការ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​ផង​ដែរ​។ ដោយ​អ្នកចូលរួម​ទាំងអស់​ដែល​ចូល​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​ចំពោះ​ការ​ជួបជុំ​ចាប់ពី​មនុស្ស ១​ពាន់​នាក់​ឡើង​ទៅ ត្រូវ​ទាមទារ​ឲ្យ​ធ្វើតេស្ដ​កូ​វី​ដ​១៩ នៅ​មុន​៧២​ម៉ោង​នៃ​ការ​ចូលរួម​នោះ​។ ខណៈ​ភោជនីយដ្ឋាន​នានា​ត្រូវ​តែ​បើកចំហ មាន​ខ្យល់អាកាស​ចេញចូល​ល្អ ទើបត្រូវ​បាន​អនុញ្ញាត​ឱ្យ​បម្រើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដល់​អតិថិជន​ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​រហូត​ដល់​ត្រឹម​ម៉ោង ១ ព្រឹក​នៅ​ទូ​ទាំង​ប្រទេស​។

រដ្ឋាភិបាល​ថៃ​ក៏​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​កូ​វី​ដ​១៩ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង រួម​ទាំង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រាកដ​ថា មានការ​រក្សា​គម្លាត​សង្គម និង​ច្បាប់​ស្តី​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ជាមួយ​គ្នា​នេះ លោក ប្រា​យុទ្ធ ក៏​បាន​ព្រមាន​ដល់​ប្រជាជន​ណា​ដែល​បាន​ក្លែងបន្លំ​បណ្ណ​ចាក់​វ៉ាក់សាំង​ផង​ដែរ​។

បើ​ទោះជា​បែប​នេះ​ក្ដី លេខាធិការ​អចិន្ត្រៃយ៍​ផ្នែក​សុខភាព​សាធារណៈ​ថៃ បាន​ព្រមាន​ថា ករណី​កូ​វី​ដ​១៩ អាច​នឹង​កើនឡើង បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​បុគ្គលិក​ដែល​បម្រើ​ការ​ជា​អ្នក​ទទួលភ្ញៀវ​នៅ​តាម​អាជីវកម្ម​នានា ត្រូវ​តែ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​។

ទន្ទឹម​នេះ ដោយសារ​តែ​ករណី​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង បន្ដ​រក​ឃើញ​ជា​បន្ដបន្ទាប់​ទាំង​ករណី​នាំ​ចូល និង​ករណី​ឆ្លង​ក្នុង​សហគមន៍​ផង​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​បាន​សម្រេច បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​គ្មាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តទៅ​ទៀត​ហើយ ដោយ​ការ​អនុវត្ត​វិធានការ​នេះ បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២២ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី ០៤ ខែមករា​ឆ្នាំ​២០២២៕

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោកចុងសប្ដាហ៍នៃថ្ងៃបុណ្យណូអែល ដោយបារម្ភពីមេរោគអូមីក្រុង

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ឯកជនជុំវិញពិភពលោកបានលុបចោលជើងហោះហើរជាង ៤ពាន់៥រយជើងនៅចុងសប្តាហ៍មុននេះ ដោយសារតែបារម្ភពីរលកកើនឡើងនៃជំងឺកូវីដ១៩ ជ…

តើដំណើរការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនវិវត្តដល់ណាហើយ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកិច្ចការងារបច្ចេកទេសក្នុងការនាំចេញមៀនប៉ៃលិនពីកម្ពុជាទៅកាន់ទីផ្សារចិនឲ្យបានឆាប់ៗនេះ ដើម្បីជួយជំរុញកំណើនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ