វិស័យ ដឹកជញ្ជូន

តម្លៃប្រេងឆៅពិភពលោកហក់ឡើងស្រឺតៗ ចំពេលស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្ដៅដូចបាយពុះ


តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងស្រឺតៗនៅប៉ុន្មានថ្ងៃមកនេះ តួយ៉ាង នៅថ្ងៃទី ១៩ ខែមិថុនា តម្លៃប្រេងបានកើនឡើងប្រមាណ ៣%បន្ថែមទៀត ហើយ ធ្វើឱ្យប្រេងមួយធុងបារ៉ែលមានតម្លៃដល់ទៅជិត៨០ដុល្លារហើយនាពេលនេះ។ តម្លៃប្រេងឆៅកើនឡើងជាបន្ដបន្ទាប់នេះ គឺនៅចំពេលដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែផុយស្រួយ ដែលប្រឈមនឹងការធ្លាក់ចូលក្នុងភ្លើងសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់នេះ។
ទីផ្សារប្រេង
ដោយ

ជាក់ស្ដែង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានយ៉ាហូ (Benjamin Netanyahu) បានបញ្ជាឱ្យយោធាអ៊ីស្រាអែល បង្កើនប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់ ក្នុងគោលដៅកម្ទេចចោលរបបដឹកនាំរបស់លោក Ayatollah Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្រោយពីអ៊ីរ៉ង់ បានបាញ់កាំជ្រួចមីស៊ីលចំមន្ទីរពេទ្យដ៏ធំមួយរបស់អ៊ីស្រាអែល។

ទីផ្សារប្រេងអន្តរជាតិ កំពុងមានការប្រែប្រួលខ្លាំងពិបាកនឹងប៉ាន់ស្មាន ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានហក់ឡើងថ្លៃស្រឺតៗស្របពេលជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែកើនឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ហើយបណ្ដាវិនិយោគិនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ថាតើសហរដ្ឋអាម៉េរិក ដែលជាបងធំរបស់ពិភពលោកនឹងបង្កើនការលូកដៃក្នុងជម្លោះប្រដាប់អាវុធនេះដែរ ឬយ៉ាងណា។ ដ្បិត លោកដូណាល់ត្រាំ ប្រធានាធិបតី អាម៉េរិក បានព្រលយពាក្យ ធ្វើឱ្យគេមិនស្ងប់ចិត្ត ដែលថា «លោកអាចវាយ ឬក៏មិនវាយអ៊ីរ៉ង់»។ លោកត្រាំ ក៏បានប្រាប់ឱ្យអ៊ីរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងវិលរកតុចរចាឱ្យបានឆាប់ផងដែរ។

ភាពតានតឹងនេះ បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ ២,១៥ដុល្លារ ឬ ២,៨% ឈានដល់ជិត ៧៩ដុល្លារ ក្នុងមួយធុងបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២២ ខែមករា ដើមឆ្នាំ២០២៥ នេះ។

តាមរយៈសារបង្ហោះលើបណ្ដាញទំនងសង្គមថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអះអាងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យយោធាអ៊ីស្រាអែល បង្កើនការវាយប្រហារទៅលើគោលដៅយុទ្ធសាស្ត្រនានានៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងគោលដៅសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ផងដែរ។

លោក Israel Katz បានប្រកាសក្ដែងៗឥតលាក់លៀមថា គោលដៅនៃការបង្កើនប្រតិបត្តិការវាយប្រហារនេះ គឺដើម្បីកម្ទេចចោលរបបដឹកនាំរបស់លោក Ayatollah Khamenei” ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងឡើងកម្ដៅខ្លាំង អាចជះឥទ្ធិពលយ៉ាងណាខ្លះ មកលើវិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ពិភពលោក?

វិស័យដឹកជញ្ជូនរបស់ពិភពលោក រួមទាំងកម្ពុជា អាចនឹងមានភាពប្រែប្រួល ប្រសិនបើជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តអូសបន្លាយរ…

តើមានតឹកតាងច្បាស់លាស់អ្វីខ្លះ ដែលបង្ហាញថា រដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាន់តែខិតទៅរកការដួលរលំ?

ការផ្លាស់ប្តូរមុខនាយករដ្ឋមន្រ្តី មិនមែនជារឿងចម្លែកសម្រាប់ប្រទេសថៃ ដែលមានប្រវត្តិ នៃការធ្វើរដ្ឋប្រហារយ៉ាងជោកជាំយ៉ាងហោចណាស់១២ដង ចាប់តាំងពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ