ស្ថានភាពកូវីដនៅហុងកុង

ហុងកុងបង្កើនកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ១៩ រហូតដល់ចំណតនាវាទេសចរណ៍ ដើម្បីប្រយុទ្ធនឹងការឡើងកើនករណីឆ្លង


ទីក្រុងហុងកុង កំពុងជួបរលកឆ្លងកូវីដ១៩លើកទី៥កាន់តែធ្ងន់ធ្ងរមែនទែនហើយ នៅមួយរយៈចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដាក់សម្ពាធឲ្យអាជ្ញាធរទីក្រុងនេះ ត្រូវជំរុញការការគ្រប់គ្រងកូវីដ១៩ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដ្បិតថា ចំនួនឆ្លងប្រចាំថ្ងៃបានហក់ឡើងដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។
ក្រុមគ្រូពេទ្យហុងកុងរៀបចំការយកសំណាកកូវីដ១៩​

យ៉ាងណាមិញ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​កាន់តែ​ច្រើន និង​កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ករណី​ឆ្លង​មេរោគ​នេះ អាជ្ញាធរ​ទីក្រុង​ហុងកុង កំពុង​បង្កើន​ការ​ផ្តល់​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​សហគមន៍ និង​កន្លែង​ព្យាបាល​នៅ​តាម​កន្លែង​ជា​ច្រើន រហូត​ដល់​ចំណតកប៉ាល់​ទេសចរណ៍​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ​។

ជាមួយនឹង​ការ​រាយការណ៍​អំពី​ករណី​កូ​វី​ដ​១៩ ថ្មី​ចំនួន​ជាង ៦​ពាន់​ករណី កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​នេះ ទីក្រុង​ហុងកុង បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំណត​នាវា​កម្សាន្ត Kai Tak នឹង​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​កន្លែង​ផ្តល់​សេវា​ថែទាំ​កូ​វី​ដ​១៩ ដែល​មាន​គ្រែ​ចំនួន ១​ពាន់​គ្រែ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​នានា ដែល​កំពុង​ជន់​ជោរ​ដោយ​អ្នកជំងឺ​។

មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កន្លែង​ផ្ដល់​សេវា​ថែទាំ​កូ​វី​ដដែល​មាន ១​ម៉ឺន​បន្ទប់ នៅ​ជិត​រមណីយដ្ឋាន Disneyland បាន​និយាយ​ថា លោកស្រី​សង្ឃឹមថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង ពង្រឹង​យ៉ាង​ខ្លាំង ដល់​សមត្ថភាព​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​។

អ្នកជំនាញ និង​អ្នក​រិះគន់​មួយ​ចំនួន​និយាយ​ថា គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​របស់​ទីក្រុង​ហុងកុង ដែល​បាន​ដើរ​តាម​គំរូ​ចិនដីគោក​នោះ បាន​បង្ក​ជា​បញ្ហា​នា​ពេល​បច្ចុប្បន្ន និង​មិន​មាន​និរន្តរភាព​នោះ​ឡើយ​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​បាន​បញ្ជូន​បុគ្គលិក​ពេទ្យ និង​ឧបករណ៍​មួយ​ចំនួន​រួម​ទាំង​ឧបករណ៍​ធ្វើតេស្ត​ចល័ត​ទៅ​កាន់​ទីក្រុង​ហុងកុង​ផង​ដែរ ដើម្បី​ជួយ​រៀបចំ​ការ​ធ្វើតេស្ត​ទ្រង់​ទ្រ​យ​ធំ​នៅ​ហុងកុង ខណៈ​ដែល​អាជ្ញាធរ​ហុងកុង​បានឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើង​នេះ​អាច​នឹង​ចំណាយពេល​រហូត​ដល់​បី​ខែ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ឲ្យ​វិល​មក​ប្រសើរ​ឡើង​វិញ​បាន​។

ស្រប​ពេល​នឹង​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​កើនឡើង ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែមីនា​ខាង​មុខ​នេះ​នឹង​ត្រូវ​ពន្យារពេល​ដល់​ខែឧសភា ដើម្បី​រៀបចំ​ការ​ធ្វើតេស្ត​កូ​វី​ដ​នៅ​ទូ​ទាំង​ក្រុង ហុងកុង​លើ​ប្រជាពលរដ្ឋ​គ្រប់​រូប​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលជំរុញវិនិយោគិនក្នុងស្រុកវិនិយោគបន្ថែមក្នុងវិស័យកាត់ដេរ ខណៈបច្ចុប្បន្ន មាន៩៥%សុទ្ធសឹងជាវិនិយោគបរទេស

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បច្ចុប្បន្ន…

គិតត្រូវប្រាក់កើន! សន្សំប្រាក់នៅជាមួយអេស៊ីលីដាបានការប្រាក់ខ្ពស់ និងសុវត្ថិភាពខ្ពស់!

ព័ត៌មាន
ការគិតគូរសន្សំប្រាក់ គឺជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតដែលប្រាថ្នាចង់បានយកទៅធ្វើអ្វីមួយ ដូចជា បន្តការសិក្សា ការធ្វើដំណើរកំសាន្ត ការទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ