អត្ថបទក្រុមហ៊ុន

ខុនដូប្រណិត អ័រគីដេខុនដូ ប្រកាសបន្តផ្តល់ជូននូវតម្លៃបន្ទប់កាន់តែពិសេស


អ័រគីដេ ខុនដូ ប្រកាសដាក់អោយប្រើប្រាស់ និងបើកទទួលភ្ញៀវ ក្នុងការិយាល័យលក់ថ្មីស្រឡាង ដែលទើបតែបញ្ចប់ការសាងសង់ និង តុបតែងរួចរាល់ ជាមួយការផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការកក់ខុនដូ អ័រគីដេ និង ការបង់រំលស់ងាយស្រួលជាងមុនត្រឹម ៣៥០ដុល្លារ/ខែ កំឡុងពេល ៣ថ្ងៃ ខាងមុខនេះ ចាប់ពី ១៧-១៨-១៩ មិនា ហើយអតិថិជនដែលកក់ក្នងកំឡុងពេល ៣ ថ្ងៃនេះក៏នឹងទទួលបាននូវកាដូជាច្រើនរង្វាន់ផងដែរ សរុបជាទឹកប្រាក់ជិត ២ម៉ឺនដុល្លារឯណោះ។
ខុនដូប្រណិត អ័រគីដេខុនដូ ប្រកាសបន្តផ្តល់ជូននូវតម្លៃបន្ទប់កាន់តែពិសេស
ដោយ

លោក គ្រួច សុភត្ត្រា នាយកចាត់ការទូរទៅ នៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការផ្តល់ជូននេះ គឺដើម្បីអបអរសាទរ នូវការបញ្ចប់ការសាងសង់ និង តុបតែងការិយាល័យផ្នែកលក់ថ្មីរបស់អ័រគីដេ ខុនដូ ព្រមទាំងជាការលើកទឹកចិត្តដល់អតិថិជន ដែលចាប់អារម្មណ៍ និង ចង់បំពេញក្តីស្រម៉ៃរបស់ពួកគេរស់នៅក្នុងខុនដូប្រណិតរចនាបទបែប រមណីយដ្ឋានធម្មជាតិកណ្តាលក្រុងភ្នំពេញ ជាមួយគ្រឿងបរិក្ខាដ៏សំបូរបែប ដែលរួមមានដូចជាអាងហែលទឹករចនាបទបែបឆ្នេរសមុទ្រ សួនបៃតង់ស្រស់បំព្រង ក្លឹបហាត់ប្រាណជាមួយឧបករណ៍ម៉ាកល្បីៗ បន្ទប់ស្ទីមសាវណា ទីធ្លារត់ហាត់ប្រាណជុំវិញខុនដូ កន្លែងរៀបចំកម្មវិធីផ្ទាល់ខ្លួន ឬជាមួយក្រុមគ្រួសារ មិត្តភក្តិ សុវត្តិភាព ២៤ម៉ោង ទាំងការរស់នៅ និង យានយន្តផ្ទាល់ខ្លួន។”

លោកបន្តទៀតថា ដោយមើលឃើញពីតម្រូវការបែបបទនៃការរស់នៅថ្មីរបស់យុវវ័យ ក៏ដូចជាគូស្នេហ៍ដែលស្រឡាញ់គ្នារស់នៅជាមួយគ្នាបែបលោកខាងលិច និង គូស្នេហ៍ដែលរៀបការថ្មីថ្មោង ស្វែងរកឯករាជ្យភាពសម្រាប់ជីវិតផ្ទាល់ខ្លួន និង ងាយស្រួលធ្វើដំណើរទៅគោលដៅ ដែលពួកគេទៅជាប្រចាំ ដូច្នេះតម្លៃខុនដូ ដែលអ័រគីដេ ផ្តល់ជូន ជាមួយដំណោះស្រាយនៃតម្លៃបង់រំលស់ដ៏សមរម្យខាងលើគួរតែជាមធ្យោបាយល្អបំផុតដែលអាចសម្រេចក្តីស្រម៉ៃ រស់នៅក្នុងបន្ទប់ផ្ទាល់របស់ពួកគេបានហើយ។

លោកក៏ឆ្លៀតឳកាសនេះ សូមគោរពអញ្ជើញ លោក លោកស្រីធ្វើការណាត់ជួប និង ចូលរួមទស្សនានូវការិយាល័យ បន្ទប់គម្រូ ដែលមានស្រាប់ និង កក់ជាមួយភ្នាក់ងារលក់ខុនដូ អ័រគីដេ ផងដែរ។

សម្រាប់ពត៌មានលម្អិតបន្ថែម ទាក់ទងជាមួយខុនដូ អ័រគីដេ សូមទំនាក់ទំនងទូរស័ព្ទលេខ ០៩៨ ៧៣៣ ៣៣៣!

https://www.facebook.com/orkide.development/videos/626800682592053




អត្ថបទបន្ទាប់


TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីសម្រាប់ក្មេងជំទង់ និងក្រុមគ្រួសារដើម្បីសុខុមាលភាពឌីជីថល

ព័ត៌មាន
ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេ…

ក្រុមហ៊ុនសិង្ហបុរីធំមួយចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីកកើតឡើងវិញពីកម្ពុជារហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់

ព័ត៌មាន
ក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយ Keppel Energy Pte Ltd បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយរបស់កម្ពុជា Royal Group របស់អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ