
ពិធីជួបជុំនិងហាត់របស់គណៈគ្រប់គ្រង និងសមាជិកសមាគមឧកញ៉ាកម្ពុជា ធ្វើឡើងនៅល្ងាចថ្ងៃទី១៣មករា ២០២៤ នៅភោជនីយដ្ឋានចិន ដឹព្រេមៀ ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខ ។ នៅក្នុងឱកាសនោះ ក៏មានការជជែកពីរបៀបវារៈមួយចំនួន មុនចូលគាល់ព្រះមហាក្សត្រ នៅពេលខាងមុខ និងមានការទទួលទានអាហារសាមគ្គីពេលល្ងាចនៅក្នុងភោជនីយដ្ឋាន ដឹ ព្រេមៀ ដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីក្រុងគ័ងចូវ ប្រទេសចិនផងដែរ ។
គួរបញ្ជាក់ថា ភោជនីយដ្ឋាន3 គឺ The Premier Chinese Omakase , The Premier Chinese Restaurant និង The Premier Hot Pot ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LYP Group ទើបបើកដំណើរការជាផ្លូវ ខណៈសណ្ឋាគារ The Premier Palace Hotel and SPA ដែលស្ថិតនៅក្នុងអគារតែមួយដែរនោះនឹងត្រូវបើកដំណើរការអំឡុងខែមីនាខាងមុខ។




ក្រៅពីរសជាតិនិងគុណភាពម្ហូបអាហារដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ភោជនីដ្ឋានទាំង៣នេះមានតម្លៃម្ហូបអាហារសមរម្យជាទីតាំងដែលស័ក្ដិសមបំផុតសម្រាប់ការជួបជុំទទួលទានទាហារលក្ខណៈគ្រួសារ មិត្តភក្ដិ ឬប្រជុំពិភាក្សាធុរកិច្ចដោយមានបន្ទប់ទទួលទានអាហារលក្ខណៈឯកជនធំទូលាយ បំពាក់ដោយគ្រឿងបិក្ខាទំនើប ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និង LED សម្រាប់បទបង្ហាញ ឬការប្រជុំអនឡាញ។
ភោជនីយដ្ឋានមានចំណតរថយន្តរហូតដល់250ចំណតងាយស្រួលសម្រាប់ការទទួលរៀបចំកម្មវិធីតូចធំរបស់អតិថិជន។
ភោជនីយដ្ឋានលំដាប់ផ្កាយទាំង3 The Premier Chinese Omakase – The Premier Chinese Restaurant និង The Premier Hot Pot បើកទទួលភ្ញៀវពេលថ្ងៃត្រង់ចាប់ពីម៉ោង 11:30ព្រឹក ដល់ 2:30រសៀល និងពេលល្ងាចចាប់ពីម៉ោង 6 ដល់ម៉ោង 10:30នាទីយប់៕




