អត្ថបទក្រុមហ៊ុន

ធនាគារខេប៊ីប្រាសាក់ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័ត


ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបអំពីការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័តរបស់ខ្លួន ក្នុងគោលបំណងធ្វើឱ្យការធ្វើប្រតិបត្តិការធនាគាររបស់អតិថិជនកាន់តែប្រសើរ។
ធនាគារខេប៊ីប្រាសាក់ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័ត
ដោយ
អំពី KB PRASAC

ក្នុងន័យនេះ ធនាគាយើងខ្ញុំនឹងផ្អាកដំណើរការសេវាធនាគារគ្រប់ប្រភេទជាបណ្តោះអាសន្ន តាមកាលបរិច្ឆេទខាងក្រោម៖

-ផ្អាកផ្តល់សេវាកម្មតាមបញ្ជរបេឡានៅគ្រប់សាខាចាប់ពីថ្ងៃទី 19​ ខែមករា ម៉ោង 12:00 នាទី ថ្ងៃត្រង់ រហូតដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 ម៉ោង 7:00 នាទី ព្រឹក។

-ផ្អាកគ្រប់ប្រតិបត្តិការសេវាធនាគារតាមរយៈកម្មវិធី KB PRASAC Mobile, ATM ការទូទាត់តាមរយៈ KHQR Code របស់ខេប៊ីប្រាសាក់ និងមធ្យោបាយផ្សេងៗទាំងអស់ ចាប់ពីថ្ងៃទី 19 ខែមករា ម៉ោង 6:00 នាទី ល្ងាច រហូតដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 ម៉ោង 7:00 នាទី ព្រឹក។

ការធ្វើបច្ចុប្បន្នភាពនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបោះជំហានឈានមុខផ្នែកបច្ចេកវិទ្យា ដើម្បីធានាថាប្រព័ន្ធធនាគារស្នូលរបស់យើងខ្ញុំបំពេញតាមតម្រូវការរបស់អតិថិជន។

យើងខ្ញុំសូមអរគុណចំពោះការយោគយល់ និងការសហការរបស់លោកអ្នកក្នុងអំឡុងពេលនៃការអាក់ខានសេវាជាបណ្ដោះអាសន្ននេះ។ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបង្ហាញពីការវិនិយោគជាយុទ្ធសាស្ត្រចំពោះអនាគតរបស់ធនាគារខេប៊ីប្រាសាក់។

សម្រាប់ចម្ងល់ ឬ ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើអតិថិជន តាមរយៈលេខ 086 999 911 ឬ 023 999 911។

ធនាគារខេប៊ីប្រាសាក់សូមអរគុណចំពោះការគាំទ្រនិងយោគយល់របស់អតិថិជន ស្របពេលដែលយើងខិតខំផ្តល់ជូនអ្នកនូវសេវាកម្មធនាគារដែលកាន់តែប្រសើរឡើង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមឧកញ៉ាកម្ពុជារៀបចំកម្មវិធីជួបជុំនៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដើម្បីហាត់សមត្រៀមចូលគាល់ព្រះមហាក្សត្រ

ព័ត៌មាន
សមាគមឧកញ៉ាកម្ពុជា ដែលមានសមាជិកជាអ្នកឧកញ៉ា និងឧកញ៉ា សរុបចំនួន១៥០រូប បានជួបជុំ និងហាត់សម ដើម្បីត្រៀមខ្លួនចូលគាល់ព្រះមហាក្សត្រនៃព្រះរាជា…

ចិន រុស្សី និងឥណ្ឌា សម្រុកទិញចូលមាសច្រើនជាងគេក្នុងឆ្នាំ២០២៣ តើពួកគេមានផែនការសម្ងាត់អ្វីនៅពីក្រោយរឿងនេះ?

ព័ត៌មាន
របាយការណ៍ចុងក្រោយបង្ហាញថា សមាជិកសំខាន់ៗចំនួន៣នៃប្លុកប្រទេស BRICS រួមមាន ចិន រុស្ស៊ី និងឥណ្ឌា កំពុងសម្រុកទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ