
ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំ រួមមាន ស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក រួមជាមួយ ការប្រណាំងប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត(AI) និង គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ការពង្រឹងស្តង់ដារអាំងតង់ស៊ីតេកាបូន រួមទាំងប្រធានបទសំខាន់ៗផ្សេងទៀត។

ដោយឈរលើស្មារតីនៃព្រឹត្តិការណ៍ WEF Davos ប្រចាំឆ្នាំ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាធុរជនខ្មែរដ៏ល្បីល្បាញ មានឱកាសភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំជាន់ខ្ពស់ មកពីវិស័យធុរកិច្ចចម្រុះ និងបានការសន្ទនាគ្នា សំដៅស្វែងរកដំណោះស្រាយគន្លឹះរួមគ្នា សម្រាប់បញ្ហាសកលនានា។
អ្នកឧកញ៉ា សៀ ឫទ្ធី បាននិយាយថា «ជាកិត្ដិយសក្នុងការតំណាងឱ្យក្រុមហ៊ុន WorldBridge Group នៅក្នុងកិច្ចប្រជុំនេះ ព្រមទាំង ការពិភាក្សាដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់សម្រាប់ការស្វែងរកបញ្ហាប្រឈមដែលយើងជួបប្រទះជាសកល ហើយខ្ញុំពិតជាចង់ស្វែងរកឱកាសសម្រាប់កិច្ចសហការដែលកើតឡើងពីការសន្ទនាទាំងនេះ»។

ក្រុមហ៊ុន WorldBridge Group នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់។ ការយល់ដឹង និងការរួមចំណែករបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅក្នុងកិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុនរបស់អ្នកឧកញ៉ាផ្ទាល់ រួមទាំងការជំរុញផ្សព្វផ្សាយអំពីការវិនិយោគសម្រាប់កម្ពុជាផងដែរ ។
