Advertisement
Advertisement
ទេសចរណ៍

មិន​ធម្មតា​មែន! មានការ​​ប្រកួត​ប្រជែង​​រចនាបថ​«បង្គន់​សារធារណៈ»​ទៀតឥឡូវ?


ដើម្បី​លើក​កំពស់​សោភ័ណភាព​និង​ភាព​ស្អាត​នៅ​តាម​ទីក្រុង​និង​ទី​ប្រជុំជន ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត បាន​ដាក់​ឲ្យ​ដំណើរការ​ប្រកួត​ប្រជែង​គម្រោង​ប្លង់ ស្ថាបត្យកម្ម សម្រាប់​បង្គន់​សាធារណ:​កម្ពុជា​ នៅ​តាម​តំបន់​ទីក្រុង​ឬ​ទីប្រជុំជន។
បង្គន់​សាធារណៈ​នៅ​ក្បែរ​សារមន្ទីរ​ជាតិ រាជ​ធានី​ភ្នំពេញ។ រូបភាព៖ Flickr.com
ដោយ
Advertisement

ការ​បង្កើត​កម្មវិធី​នេះ​ក៏​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​កំពុង​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

នេះ​ជា​លើក​ទី១​ហើយ​ដែល​ក្រសួង​ទេសចរណ៍​បាន​រៀបចំ​កម្មវិធី​នេះ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង«ទីក្រុង​ស្អាត» លើក​ទី​០២ និង​ចលនា ប្រឡង ​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​០១ ព្រមទាំង​ជំរុញ​ការ​អនុវត្ត​ស្តង់ដារ​«បង្គន់​សាធារណៈ​កម្ពុជា» និង​ស្តង់ដារ​«បង្គន់​សាធារណៈ​អាស៊ាន»។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ ចំពោះ​លក្ខខណ្ឌ​នៃ​​ការ​ចូលរួម​ប្រឡង​ស្នាដៃ​ស្ថាបត្យកម្ម​នេះ​គឺ​សម្រាប់​តែ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី៣​និង​ទី៤​ តាម​សាកល​វិទ្យាល័យ​និង​វិទ្យាស្ថាន​ដែល​មាន​ជំនាញ​ស្ថាបត្យកម្ម​ឬ​ជំនាញ​ប្រហាក់​ប្រហែល​តែ​ប៉ុណ្ណោះ ហើយ​ការ​ចុះ​ឈ្មោះ​មាន​លក្ខណ:​ជា​ក្រុម​ដែល​មាន​សមាជិក​ពី​២​ទៅ​៣​នាក់។

ចាប់​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​មិថុនា ឆ្នាំ​២០១៧​នេះ។ ដាក់ពាក្យ​សុំប្រកួត​ប្រជែង​ស្នាដៃ​នៅ​គណ:កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍។

Advertisement

បើ​តាម​ក្រសួង​ទេសចរណ៍ គោលការណ៍​បច្ចេកទេស​នៃ​គម្រោង​ស្ថាបត្យ​កម្ម​បង្គន់​សាធារណ: កម្ពុជា​នៅ​តាម​ទីក្រុង ទីប្រជុំជន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​បច្ចេក​ទេស​សោភ័ណភាព​ល្អ ព្រមទាំង​បង្ហាញ​ពី​ស្ថាបត្យ​កម្ម​បែប​ខ្មែរ ឬ​ស្ថាបត្យ​កម្ម​បែប​ទំនើប​ឬ​ស្ថាបត្យកម្ម​បែប​សហស្សវត្ស និង​គោរព​នូវ​បទដ្ឋាន​និង​ក្បួន​ខ្នាត​ច្បាស់​លាស់។ 

ត្រូវ​យក​ចិត្ត​ទុកដាក់​អំពី​ការ​អភិវឌ្ឍ​បៃតង និង​លក្ខណ:​នៃ​បែបបទ​ទូទៅ​នៃ​ស្ថាបត្យកម្ម​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ទីក្រុង ឬ​ទី​ប្រជុំជន​ដែល​មិន​ប៉ះពាល់​សោភ័ណ​ភាព​​នៃ​តំបន់​ភាព​ស៊ី​សង្វាក់​ជាមួយ​ទិដ្ឋភាព ​បរិស្ថាន​និង​វប្បធម៌​សង្គម​ជុំវិញ ព្រមទាំង​ប្រើ​នូវ​សម្ភារៈ​ដែល​គិតគូរ​ខ្ពស់​ពី​បរិស្ថាន​ទីក្រុង​ឬ​ទី​ប្រជុំជន។

ចំពោះ​ចំណាត់​ថ្នាក់​លេខ​១ ទទួល​បាន​១​លាន​២​សែន​រៀល លេខ ១​លាន​រៀល និង​លេខ ៣ចំនួន ៨សែន​រៀល៕




អត្ថបទបន្ទាប់


Facebook នឹង​បើក​យុទ្ធនាការ​ធំ​វាយ​ប្រហារ​ទៅ​លើ​ទូរទស្សន៍

ព័ត៌មាន
ហ្វេសប៊ុក (Facebook) ចាប់​ផ្ដើម​ជំរុញ​ការ​ផលិត​កម្មវិធី​ដូច​គ្នា​នឹង​កម្មវិធី​ទូរទស្សន៍ ហើយ​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ន...

រដ្ឋាភិបាល​ដាក់​តំបន់​ចំនួន​៤​សម្រាប់​ការ​រុករក​រ៉ែ​លោហៈ

ព័ត៌មាន
តំបន់​សម្បទាន​រ៉ែ​ចំនួន ៤ ត្រូវ​បាន​​ប្រកាស​បើក​ឲ្យ​ក្រុមហ៊ុន​រ៉ែ​ក្នុង​ស្រុក និង​អន្តរជាតិ ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​លោហ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ