អត្ថបទ​ពាណិជ្ជកម្ម

អេសស៊ីជី ផ្ដល់​ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រសម្រាប់​គ្រូពេទ្យ​ជួរមុខ​កម្ពុជា​ប្រើ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​វីរុសកូវីដ១៩


ក្រុមហ៊ុន អេសស៊ីជី (SCG) ជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) ចំនួន ៥០ឈុត ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
រូបតំណាង​បង្ហាញ​គ្រូពេទ្យ​ធ្វើការពិនិត្យ​ព្យាបាល​អ្នកជំងឺ​ដោយប្រើ​ប្រអប់សុវត្ថិភាព​វេជ្ជសាស្ត្រ។
ដោយ

ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រទាំងនេះដែលផលិតឡើងសម្រាប់ការប្រើប្រាស់របស់បុគ្គលិកវេជ្ជសាស្ត្រជួរមុខដែលប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ត្រូវបានប្រគល់ជូនតំណាងក្រសួងសុខាភិបាល នៅថ្ងៃនេះ នៅឯទីស្ដីការក្រសួង។ 

លោក គិត គឹមអ៊ន តំណាងរបស់នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនយល់ច្បាស់អំពីសារសំខាន់នៃការងាររបស់បុគ្គលិកវេជ្ជសាស្ត្រជួរមុខរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដូច្នេះ ក្រុមហ៊ុនបានរិះគិតរកវិធីជួយដល់ពួកគាត់។ 

លោក គិត គឹមអ៊ន ថ្លែងយ៉ាងដូច្នេះ ៖ “យើងធ្វើអាជីវកម្មនៅកម្ពុជា ដូច្នេះ យើងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា។ ទោះបីចំនួនករណីឆ្លងកូវីដ១៩ នៅទីនេះ មិនទាន់ខ្ពស់ក៏ដោយ យើងគិតថា យើងត្រូវរិះគិតចាត់វិធានការឲ្យបានមុន ដើម្បីជួយការពារដល់បុគ្គលិកវេជ្ជសាស្ត្រ ពីព្រោះពួកគាត់ជាអ្នកប្រយុទ្ធជួរមុខ ដែលធ្វើការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ។”

ក្រុមហ៊ុន អេសស៊ីជី ប្រគល់​ប្រអប់សុវត្ថិភាព​វេជ្ជសាស្ត្រ (surgical shield box) ៥០ឈុត ដល់​ក្រសួង​សុខាភិបាល សម្រាប់​ឲ្យ​គ្រូពេទ្យ​ជួរមុខ​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូវីដ១៩ កាលពីថ្ងៃទិ១៥ មេសា ២០២០។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលយកអំណោយពីតំណាងក្រុមហ៊ុន អេសស៊ីជី ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី ដែលបានចែករំលែកចូលរួមជាមួយក្រសួង ក៏ដូចជា ​រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។

ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) នេះ រចនាឡើងសម្រាប់វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រើប្រាស់ដើម្បីការពារខ្លួនពួកគាត់ពីហានិភ័យឆ្លងជំងឺ នៅពេលធ្វើការផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩។ 

គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩៦នាក់ និងពុំទាន់ករណីស្លាប់នៅឡើយទេ។ 

រូប​បង្ហាញ​​នៃ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ (surgical shield box)

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជំនួយនិងអំណោយពីសប្បុរសជន និងក្រុមហ៊ុននានា សម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយកន្លងមក មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងសម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ផង បានរួមចំណែកបរិច្ចាគថវិកា សម្រាប់កិច្ចប្រឹងប្រែងនេះ។ 

ក្រៅពីប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រដែលប្រគល់ជូនដល់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា ក៏បានចែកជូននូវទឹកអាល់កុលលាងដៃ និងម៉ាស ដល់​ប្រជាជនទូទៅផងដែរ នៅក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩។ 

តំណាងនាយកប្រចាំប្រទេសរបស់អេសស៊ីជី លោក គិត គឹមអ៊ន មានប្រសាសន៍ដូច្នេះ ថា “អេសស៊ីជី សង្ឃឹមថា យើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា ដូច្នេះ ចូរកម្ពុជារឹងមាំឡើង!”៕




អត្ថបទបន្ទាប់


លោក ដូណាល់ត្រាំ ប្រកាសព្យួរប្រាក់មូលនិធិរបស់អាមេរិក ទៅឲ្យ​អង្គការសុខភាពពិភពលោក

ព័ត៌មាន
នៅថ្ងៃអង្គារ ទី ១៤ មេសា ម្សិលមិញនេះ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស អំពីការផ្អាកការផ្ដល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្…

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់៩៨នាក់ ខណៈមានអ្នកជាសះស្បើយថ្មីថែម២នាក់ទៀត និងគ្មានករណីឆ្លងថ្មីទេ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៥ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ