មេដឹកនាំថៃ

ថៃ ខ្លួនមួយចង់ជិះទូកពីរ ដោយចង់ចូលជាសមាជិក BRICS ផង និងចូលជាសមាជិកអង្គការ OECD ដែលគ្រប់គ្រងដោយលោកខាងលិចផង


ប្រទេសថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក ហាក់មានចិត្តសាវា ដោយខ្លួនមួយចង់ស្រវាជិះទូកពីរតាមរយៈការចង់ចូលជាសមាជិកនៃប្លុកប្រទេស BRCIS ផង និងចង់ចូលជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD ផង។ ប្លុកប្រទេស BRICS មានសមាជិកស្ថាបនិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង ខណៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានសមាជិករាប់សិបប្រទេស ត្រូវបានគ្រប់គ្រងដោយលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikk
មេដឹកនាំថៃ
ដោយ

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានបង្កឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញភូមិសាស្ត្រនយោបាយ នៅពេលប្រទេសនេះបានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ផង និងដាក់ពាក្យស្នើសុំចូលជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលគ្រប់គ្រងដោយលោកខាងលិចផង។

រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សង្គាមពង្សា (Maris Sangiampongsa) កាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន និងឥណ្ឌា ដែលសុទ្ធតែជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS នៅមុនការដាក់ឱ្យដំណើរការការិយាល័យវិនិយោគមួយនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមមន្ត្រីការទូតថៃ បានរាយការណ៍ពីការឆ្លើយតបជាវិជ្ជមានពីគ្រប់មាជិកនៃប្លុកប្រទេស BRICS ទាក់ទងនឹងការដាក់ពាក្យស្នើសុំរបស់ប្រទេសថៃ។

ទោះជាយ៉ាងណា មជ្ឈដ្ឋានជាច្រើននៅក្នុងប្រទេសថៃ មានមន្ទិលចំពោះអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលថៃ ទទួលបានពីការចូលជាសមាជិកនៃប្លុកប្រទេស BRICS ដោយអ្នកទាំងនោះមើលឃើញថា ការចូលជាសមាជិក BRICS គ្រាន់តែជានិមិត្តរូប ឬឱ្យល្អតែមើលប៉ុណ្ណោះ។ សូមបញ្ជាក់ថា ទីផ្សារនាំចេញធំបំផុតរបស់ថៃ ក្រៅពីប្រទេសចិន គឺបណ្ដាប្រទេសជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រទេសថៃ បានព្យាយាមរក្សាអព្យាក្រឹតភាពក្នុងទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដោយថៃចូលរួមក្នុងសមយុទ្ធយោធារបស់សហរដ្ឋអាម៉េរិកផង និងព្យាយាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយមហាយក្សចិនផង។

ក្រុមអ្នកបង្កើតគោលនយោបាយថៃ មើលឃើញថា ការដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាឱកាសដ៏ល្អមួយសម្រាប់កំណែទម្រង់សេដ្ឋកិច្ចថៃ ខណៈការចូលជាសមាជិកនៃប្លុកប្រទេស BRICS ផ្ដល់ផលប្រយោជន៍រយៈពេលវែង។

គួរបញ្ជាក់ថា ប្រទេសជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច រួមមានបែលហ្ស៊ិក អូទ្រីស កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីស្លង់ អៀរឡង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ស្វីស តួកគី អង់គ្លេស និងសហរដ្ឋអាម៉េរិក ជាដើម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីធ្លាក់ចុះជាង៣៧% នៅឆមាសមាសទី១ឆ្នាំនេះ?

បើទោះបីការនាំចេញទំនិញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងក៏ដោយ ប៉ុន្ដែការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិ…

ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត តើចិនអាចរងសម្ពាធអ្វីខ្លះពីរដ្ឋបាលរបស់លោក?

អ្នកវិភាគមួយចំនួនយល់ឃើញថា ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅខែវិច្ឆិកា ខាងមុខ ចង់ ឬមិនចង់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ