ច្បាប់ប្រកួតប្រជែងផលិតផលបន្ទះឈីបអាមេរិក

អង្គការសង្គមស៊ីវិលនៅអាមេរិកបង្ហាញការគាំទ្រច្បាប់ប្រកួតប្រជែងផលិតផលបន្ទះឈីបថ្មីដើម្បីប្រជែងជាមួយចិន


អង្គការពលកម្មដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានគាំទ្រយ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់របស់រដ្ឋសភាសហរដ្ឋអាមេរិកដែលបានតាក់តែងឡើងក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងជាមួយប្រទេសចិន ជំរុញផលិតផលបន្ទះឈីប និងកំណែទម្រង់បទប្បញ្ញត្តិពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ច្បាប់ប្រកួតប្រជែងផលិតផលបន្ទះឈីបអាមេរិក
ដោយ

សហព័ន្ធ​ការងារ និង​អង្គការ​ឧស្សាហកម្ម​ដ៏​ធំ​របស់​អា​មេ​រិ​ក​ហៅ​កាត់​ថា AFL-CIO ដែល​តំណាង​ឲ្យ​សម្លេង​កម្មករ​ជាង ១២​លាន​នាក់​នៅ​អា​មេ​រិ​ក បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​សមាជិក​សភា​ថា សេចក្តីព្រៀងច្បាប់​ថ្មី​ខាងលើ ដែល​គ្រោង​នឹង​បង្កើន​ចំណាយ​ទំហំ ៥២​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​បន្ទះ​ឈី​ប គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​បន្ទះ​ឈី​ប​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​កំពុង​បន្ត​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​ក្នុង​វិស័យ​យានយន្ត និង​វិស័យ​ផ្សេង​ទៀត​។ គួរ​កត់​សម្គាល់ថា សភា​អា​មេ​រិ​ក​គ្រោង​នឹង​លើកយក​ច្បាប់​នេះ​មក​ពិភាក្សា​បន្ថែម​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

ដោយឡែក នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក Gina Raimondo នឹង​ឡើង​ថ្លែង​ទៅ​កាន់​សមាជិក​សភា ដែល​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អំពី​សារៈសំខាន់​នៃ​ច្បាប់​នេះ​។

អង្គការ AFL-CIO អះអាង​ថា​សេចក្តីព្រៀងច្បាប់​ខាងលើ នឹង​ផ្តល់​នូវ​ការ​កែ​លម្អ​ដ៏​សំខាន់​ដល់​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​របស់​អា​មេ​រិ​ក គាំទ្រ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម និង​ដោយសារ​កូ​វី​ដ​១៩ ព្រមទាំង​បង្កើន​វិធីសាស្ត្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​មិន​ស្មើភាព​ជាមួយ​បរទេស​ផង​ដែរ​។

មិន​ត្រឹមតែ​អង្គការ​សង្គម​ស៊ី​វិល​នោះ​ទេ ដែល​គាំទ្រ​សេចក្តីព្រៀងច្បាប់​ថ្មី​នេះ សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​រីករាយ​ដែល​រដ្ឋសភា​កំពុង​ចាប់ផ្តើម​ដំណើរការ​ពិចារណា​លើ​កំណែទម្រង់​ច្បាប់​មួយ​នេះ​។

សូម​ជម្រាប​ថា ប្រទេស​ចិន​កំពុង​តែ​ខ្វះខាត បន្ទះ​ឈី​ប និង ម៉ា​យ​ក្រូ​ឈី​ប​(microchips) ជា​ខ្លាំង បន្ទាប់​ពី​អា​មេ​រិ​កបាន​ដាក់​ចេញ​នូវ​ការ​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​លក់ microchips ដល់​ប្រទេស​ចិន​។ ប្រសិនបើ​សេចក្តី​ព្រៀង​ខាងលើ អាច​ប្រែជា​ច្បាប់​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​ៗ វា​នឹង​ក្លាយជា​សម្ពាធ​ថ្មី​មួយទៀត សម្រាប់​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​របស់​ចិន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងចិន Sinovac និង Sinopharm ត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៥២% ប្រឆាំងនឹងមេរោគបំប្លែងឌែលតា

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយ ដែលបានស្រាវជ្រាវ និងពិសោធន៍ជាក់ស្ដែងដែលបានធ្វើឡើងនៅក្នុងប្រទេសចិនបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ទាំងពីរប្រភេទរ…

ស្លាប់២នាក់របួសជិត៤០នាក់ក្នុងថ្ងៃខួបមួយឆ្នាំនៃរដ្ឋប្រហារ ខណៈការតវ៉ានិងចលាចលមិនស្រាកស្រាន្ត

ព័ត៌មាន
យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួស ដោយការវាយប្រហារដោយគ្រាប់បែកទៅលើក្រុមបាតុករ នៅថ្ងៃទី០១កុម្ភៈចំថ្ងៃខួបមួយឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ