ខ្ទឹមបារាំងខេត្តបន្ទាយមានជ័យ

កសិករដាំខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យត្អូញត្អែរខ្វះទីផ្សារ ខណៈមន្ត្រីអះអាងថា បញ្ហានេះព្រោះតែកូវីដ-១៩


ក្រុមកសិករមួយចំនួនរស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទិន្នផលខ្ទឹមបារាំងរបស់ពួកគាត់កំពុងបញ្ហាខ្វះឈ្មួញទិញ ដែលធ្វើឲ្យកសិផលរបស់ពួកគាត់ចាល់នៅតាមចម្ការ ឬផ្ទះ។ ជុំវិញនឹងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងថា កន្លងមកកសិករដាំខ្ទឹមបារាំងទាំងនេះ ក៏មានខ្លះបានចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនបញ្ជាទិញដែរ ប៉ុន្ដែ ដោយសារបញ្ហាកូវីដ-១៩ ផ្ទុះរាលដាល ធ្វើឲ្យមិនមានអ្នកចុះមកទិញនោះទេ។
កសិករដាំខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យត្អូញត្អែរខ្វះទីផ្សារ ខណៈមន្ត្រីអះអាងថា បញ្ហានេះព្រោះតែកូវីដ-១៩
ដោយ

លោក សួន សោម កសិករ​ម្នាក់​ដែល​ប្រមូល​ផល​ខ្ទឹមបារាំង​បាន​ប្រមាណ ១០​តោន ពី​ការ​ដាំ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា​បាន​ត្អូញត្អែរ​ថា ខ្ទឹមបារាំង​របស់​លោក​ឆ្នាំ​នេះ គ្មាន​ឈ្មួញ​ធំ​ៗ​ចុះ​មក​ទិញ​នៅឡើយ​ទេ ដែល​បង្ខំ​ឲ្យ​លោក​ត្រូវ​ដក​ខ្ទឹមបារាំង​ទាំង​អស់ពី​ចម្ការ​ទៅ​ស្តុក​ទុក​នៅ​ក្នុងផ្ទះ ដើម្បី​រង់ចាំ​ឈ្មួញ​មក​ទិញ​។

កសិករ​រូប​នេះ​ត្អូញត្អែរ​ថា ការ​ខ្សត់​ឈ្មួញ​ទិញ​ខ្លឹម​បារាំង​អាច​ធ្វើ​ឲ្យ​លោក ប្រឈម​នឹង​បាត់បង់​ប្រាក់​ចំណូល ឬ​ខាត​ខ្លាំង​នៅ​ឆ្នាំ​នេះ​។ ព្រោះ​ខ្ទឹមបារាំង​មិន​អាច​រក្សា​ទុក​បាន​យូរ​នោះ​ទេ ដោយសារ​វា​យ៉ាប់​រលួយ​។

ពាក់ព័ន្ធ​បញ្ហា​ខ្វះ​ទីផ្សារ​នេះ​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ដោយសារ​តែ​មានការ​ដាំ​ដុះ​ច្រើន និង​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩ ទើប​ធ្វើ​ឲ្យ​ទីផ្សារ​ខ្ទឹមបារាំង​ជួប​បញ្ហា​ទីផ្សារ​។ ទោះ​យ៉ាងណា លោកប៉ា​ង វ​ណ្ណា​សេដ្ឋ លើក​ឡើង​ទៀត​ថា ខាង​មន្ទីរ​កសិកម្ម ទទួល​បន្ទុក​តែ​រឿង​ជំរុញ​ការ​ការ​ដាំ​ដុះ​ដល់​កសិករ​តែ​ប៉ុណ្ណោះ​។ ចំណែក​រឿង​ទីផ្សារ​ជា​ភារកិច្ច​របស់​អ្នក​ដាំ និង​ភាគី​ផ្សេង​ទៀត​។ក្រុមការងារ​ខេ​ម​បូ​ណូ​មី​សបាន​ទាក់ទង​ទៅ​កាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ប៉ុក ឡាយ​ជី ដែរ​ប៉ុន្ដែ លោក​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា​លោក ក្រុម​កសិករ​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទីផ្សារ​នេះ​ជូន​លោក និង​កសិករ​ដទៃ​ទៀត​នៅ​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ជួប​បញ្ហា​នេះ​។

កសិករ​រូប​នេះ​អះអាង​ថា ក្រៅពី លោក មាន​កសិករ​ប្រមាណ​២០​គ្រួសារ​ផ្សេង​ទៀត​ក៏​ជួប​បញ្ហា​ខ្វ​ឈ្មួញ ទិញ​ខ្ទឹមបារាំង​នេះ​ដែរ​។ បើ​តាម កសិករ​រូប​នេះ សរុប​ខ្ទឹមបារាំង​របស់​លោក និង​កសិករ​ដទៃ​ទៀត​មាន​ចំនួន​សរុប​ប្រមាណ​១០០​តោន​។ 

សូមទស្សនាសេចក្តីរាយការណ៍លំអិតខាងក្រោម៖ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងទៅបោះផ្សាយ IPO តម្លៃ៤ពាន់លានដុល្លារនៅសៀងហៃវិញ

ក្រុមហ៊ុនChina Telecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍រដ្ឋដ៏ធំមួយរបស់ចិន និងបានចុះបញ្ជីផ្សារហ៊ុននៅហុងកុង បានប្រកាសថា ខ្លួននឹងបោះផ្សាយលក់ភា…

កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម

កម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី KrisEnergy កំពុងមមាញឹកជាមួយការបូមប្រេងពីអណ្តូងប្រេងចំនួន៥ នៅតំបន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ