អង្គការ OPEC+

អង្គការ OPEC+ បង្កើនការផលិតប្រេងឡើងវិញ ជំរុញឲ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានធ្លាក់ចុះបន្តិច បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC រួមជាមួយប្រទេសរុស្ស៊ី ដែលហៅថា OPEC+ បានបញ្ជាក់ជាថ្មីអំពីជំហរក្នុងការចាប់ផ្តើមដំណើរការផលិតកម្មប្រេងឡើងវិញ ជាបណ្តើរៗ តាមរយៈការលុបចោលនូវ គោលនយោបាយកាត់បន្ថយប្រេង ៤សែនបារ៉ែលក្នុងមួយថ្ងៃ។ OPEC+ ក៏បានតម្លើងការព្យាករណ៍អំពី តម្រូវការប្រេង នៅក្នុងឆ្នាំ ២០២២ ដល់ទៅ ៤លាន ២សែនបារ៉ែល ខណៈ សហរដ្ឋអាមេរិក ក៏ជម្រុញឲ្យពួកគេ បង្កើនផលិតកម្មប្រេងមកវិញផងដែរ ដើម្បីកាត់បន្ថយថ្លៃប្រេង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។
កន្លែងផលិតប្រេងឆៅ របស់អង្កការOPEC+
ដោយ

អង្គការប្រទេសនាំចេញប្រេង OPEC រួមជាមួយប្រទេសរុស្ស៊ី ដែលហៅថា OPEC+  បានយល់ព្រមទៅលើ គោលនយោបាយផ្គត់ផ្គង់ទីផ្សារប្រេងឆៅឡើងវិញ បើទោះបីជាមាន ករណីនៃមេរោគឆ្លងកូវីដ១៩ កំពុងកើនឡើងនៅទូទាំងសកលលោក ហើយក្រុមហ៊ុនចម្រាញ់ប្រេងអាមេរិក កំពុងបិទទ្វារនៅឡើយក៏ដោយ។

ទោះយ៉ាងណាក៏ដោយ OPEC+ ក៏បានតម្លើងការព្យាករណ៍អំពី តម្រូវការប្រេង នៅក្នុងឆ្នាំ ២០២២ ដល់ទៅ ៤លាន ២សែនបារ៉ែល ខណៈ សហរដ្ឋអាមេរិក ក៏ជម្រុញឲ្យពួកគេ បង្កើនផលិតកម្មប្រេងមកវិញផងដែរ ដើម្បីកាត់បន្ថយថ្លៃប្រេង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

ប្រភពដដែលនេះ បានបញ្ជាក់ថា OPEC+ នឹងបន្ថែមការផលិតប្រេងឆៅ ៤សែនបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែនីមួយៗ ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារ ចាប់ពីពេលនេះតទៅ រហូតដល់ បរិមាណផលិតកម្មប្រេងឆៅ របស់ពួកគេ ត្រលប់មករកសភាពដើមវិញ។

ជាក់ស្តែង គិតត្រឹមថ្ងៃទី ២ ខែកញ្ញានេះ ឆ្នាំ២០២១ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៦៨ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃ ៧១ដុល្លារ ក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះ បើប្រៀបធៀបនឹងថ្ងៃទី ៣១ ខែសីហា ដែលប្រេងឆៅ West Texas Intermediate មានតម្លៃជាង ៦៩ដុល្លារក្នុងមួយបារ៉ែល ខណៈ ប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃដល់ ៧៣ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យថាមពលនេះ បានលើកឡើងថា បញ្ហាដែលមិនទាន់ច្បាស់លាស់នាពេលនេះ គឺថា តម្រូវការប្រេងឆៅនៅលើទីផ្សារសកលលោក អាចនឹងកើនឡើងឆាប់រហ័សដូចការព្យាករណ៍របស់ OPEC និងទីផ្សារដែរឬទេ ព្រោះបញ្ហាមេរោគកូវីដ១៩ ដែលឈានទៅដល់ការបិទខ្ទប់ នៅតែបន្តជុំវិញសកលលោក។

បន្ថែមលើនេះ គ្រប់គ្នាក៏កំពុងរង់ចាំមើល រោងចក្រចម្រាញ់ប្រេងនៅ អាមេរិក ដែលរងប៉ះពាល់ដោយគ្រោះធម្មជាតិ និងកង្វះខាតប្រព័ន្ធអគ្គិសនី និងទឹក ថាអាចនឹងមានតម្រូវការប្រេង ក្នុងពេលឆាប់ៗខាងមុខដែរឬទេ។

ជាចុងក្រោយ អង្គការ OPEC បានបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងបន្ថែមទៅក្នុងទីផ្សារច្រើនពេក អាចនឹងធ្វើឲ្យ បាត់បង់ប្រាក់ចំណូល សម្រាប់សមាជិករបស់ពួកគេ តែយ៉ាងណាកិច្ចប្រជុំ OPEC+ នឹងកើតមានម្តងទៀតនៅក្នុងថ្ងៃទី ៤ ខែតុលា ខាងមុខ៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


កូវីដ-១៩ ធ្វើឲ្យវៀតណាមមានឱនភាពពាណិជ្ជកម្មកើនដល់ ៣.៧០០លានដុល្លារអាមេរិក

គិតចាប់ពីខែមករា ដល់ខែសីហា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម ជួបនូវឱនភាពពាណិជ្ជកម្មជាង ៣ពាន់ ៧០០លានដុល្លារអាមេរិក ដោយគ្រាន់តែ ឱនភាពពាណិជ្ជ…

មេរោគបំប្លែថ្មីមួយប្រភេទទៀតឈ្មោះ «មុយ» កំពុងត្រូវបាន WHO តាមដានយ៉ាងល្អិតល្អន់

អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគ កូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ